ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    Telegram អាប់ដេត​ថ្មី​អាច​ប្រើប្រាស់​គណនី​លើស​ពី ១ និង​មាន Theme ថ្មីៗ​ជា​ច្រើន​ទៀត!

Telegram អាប់ដេត​ថ្មី​អាច​ប្រើប្រាស់​គណនី​លើស​ពី ១ និង​មាន Theme ថ្មីៗ​ជា​ច្រើន​ទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រសិនបើអ្នកធ្លាប់ប្រើប្រាស់កម្មវិធីផ្ញើ​សារ Telegram ពីមុន​ប្រាកដ​ជា​ដឹង​ច្បាស់​ណាស់​ថា កម្មវិធី​នេះ​មាន​ប្រយោជន៍​ខ្លាំង​ណាស់ ព្រោះ​វា​អាច​ផ្ញើ​សារ និង File បាន​រហ័ស និងមានសុវត្ថិភាពខ្ពស់ទៀតផង ក៏ប៉ុន្តែ​ពេល​កន្លងមកនេះ វាមានភាពសាមញ្ញពេក ទើបនាក្នុងឆ្នាំថ្មីនេះ Telegram ទទួលបានកំណែអាប់​ដេត​ថ្មី​កាន់​តែឡូយ។

cover

Final 1000x150 copy

នៅកំណែអាប់ដេតថ្មីនេះ Telegram បានបន្ថែមកំណែអាប់ដេតថ្មី ដោយនៅពេលនេះវាទទួលបាន Theme មានពណ៌ជាច្រើនដែលជំនួយទៅដល់ភ្នែកនៅក្នុងការសំលឹងប្រើប្រាស់ ដោយនៅក្នុងនោះ​មាន​ពណ៌​ខ្មៅងងឹង “Night” និង “Night Blue” និងពណ៌ជាច្រើនទៀតដើម្បីសម្រួលក្នុងការសម្លឹងមើល។

1

មួយទៀតគឺការប្រើប្រាស់គណនីចាប់ពី ២ ឡើងទៅ ដោយអ្នកនឹងអស់បញ្ហាទៀតហើយក្នុងការប្រើ ដោយ​សារយើងអាច Switch គណនីបា​នរហ័ស។ វាងាយស្រួលល្អសម្រាប់អ្នកដែលមានការងារមមាញឹក និងមានសម្រួលដល់ការបែងចែកគណនី ផ្ទាល់ខ្លួន និងគណនីការងារ។

2

ចុងក្រោយគេគឺ មុខងារ Quick Reply ដោយយើងដឹងហើយថា នៅក្នុង Telegram មានមុខងារ Reply សម្រាប់អ្នកដែលប្រើប្រាស់នៅក្នុង Group ដោយសារមានមនុស្ស Chat ច្រើន អញ្ចឹងយើងចង់ Reply ទៅ​សារណាមួយជាក់លាក់ យើងគ្រាន់តែអូសសារនោះទៅឆ្វេង យើងអាចឆ្លើយតបបានភ្លាមៗ។

3

សរុបមក ទាំងនេះគឺជាមុខងារសំខាន់ដែលជួយសម្រួលដល់ការប្រើប្រាស់ Chat របស់យើងប្រចាំថ្ងៃ​នៅ​ក្នុង Telegram យើងឃើញថាវាពិតជាល្អមែនទែន ដែលធ្វើឱ្យកម្មវិធីផ្ញើ​សារ Telegram កាន់តែឡូយ ហើយ​ក៏​ជាមុខងារដ៏ស្វា​គមន៍មែនទែននៅក្នុងឆ្នាំ ២០១៨ នេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 1:11 PM, 02 January
  • ប្រភព: Telegram
  • Tag: កម្មវិធី & ហ្គេម