ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    មិននឹក​ស្មាន​ថា កម្មវិធី​វេទមន្ត Prisma មាន​អ្នក​ទាញ​យក​ច្រើន​ដល់​ថ្នាក់​នេះ!

មិននឹក​ស្មាន​ថា កម្មវិធី​វេទមន្ត Prisma មាន​អ្នក​ទាញ​យក​ច្រើន​ដល់​ថ្នាក់​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បច្ចុប្បន្ននេះកម្មវិធីមួយដែលមានឈ្មោះថា Prisma បាន​កំពុង​ទទួល បាន​ការ​គាំទ្រ​ច្រើន ពី​សំណាក់​អ្នក ប្រើ​ប្រាស់​ស្មាត​ហ្វូន និង ថេប្លេត iOS និង Android ជាច្រើន ដោយសារតែ វាអស្ចារ្យអាច កែប្រែរូប របស់​យើងឲ្យ ជារូបបែបគំនូរ ហើយបែបគំនូរ នោះគឺមានច្រើន ប្រភេទផ្សេងៗគ្នា ទៅតាមការ ស្រលាញ់​របស់​អ្នក ប្រើប្រាស់ ថែមទៀត។ 

Cover

Final 1000x150 copy

រឿងរ៉ាវមួយ ដែលគួរអោយចាប់អារម្មណ៍បំផុតនោះគឺ ក្នុងរយៈពេលមិនទាន់បាន 1 ឆ្នាំកន្លះស្រួលបួលផង កម្មវិធីមួយនេះ​ ត្រូវបានគេទាញយកទៅប្រើប្រាស់ ច្រើនជាង 50 លានដង នៅក្នុង Play Store ដោយ​នេះ​ជាសមិទ្ធផលដ៏ល្អមួយ សម្រាប់ការចូលចិត្តពីសំណាក់អ្នកប្រើប្រាស់។ វាជាកម្មវិធីបែបសិល្បៈដ៏​អស្ចារ្យ​មួយ នៅក្នុងចំនោមកម្មវិធីជាច្រើនរបស់ Android ហើយក៏មានប្រជាប្រិយភាពមិនធម្មតាផងដែរ។

Pic 1

កម្មវិធីវេទមន្តនេះ បានព្យាយាមអភិវឌ្ឍន៍ខ្លូន ទៅរកភាពទាន់សម័យ ជាមួយសិល្បៈបែបគំនូរ ជាច្រើន​ម៉ូត និង ការប្រើប្រាស់ផ្សេងៗទៀត។ យ៉ាងណា ក៏សូមអបអរសាទរ សម្រាប់ដំណឹងល្អមួយនេះផងដែរ។ ចុះរាល់ថ្ងៃ មិត្តអ្នកអានទាំងអស់គ្នា មានកំពុងប្រើប្រាស់កម្មវិធី Prisma នេះដែររឺទេ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 10:07 AM, 02 January
  • ប្រភព: Android Police
  • Tag: កម្មវិធី & ហ្គេម