ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    iMac Pro ពិបាកដោះ​ម៉ាស៊ីន? អញ្ចឹងនេះ គឺជាវីដេអូ ដែល​អ្នក​អាច​មើល​ឃើញ​គ្រឿង​ខាង​ក្នុង​របស់​វា​បាន​ហើយ

iMac Pro ពិបាកដោះ​ម៉ាស៊ីន? អញ្ចឹងនេះ គឺជាវីដេអូ ដែល​អ្នក​អាច​មើល​ឃើញ​គ្រឿង​ខាង​ក្នុង​របស់​វា​បាន​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ពីមួយឆ្នាំទៅមួយឆ្នាំមិន​ថា​ផ្នែក​ស្មាត​ហ្វូន និងថេ​ប្លេត​នោះ​ទេ សូម្បីតែ​ផ្នែក​កុំព្យូទ័រ​ត្រកូល Mac របស់ Apple ក៏​បាន​បង្ខំ​ចិត្ត​អ្នក​ប្រើ​ប្រាស់​ជាច្រើនឲ្យធ្វើការឡើងស៊េរីផងដែរ។ ក្នុងនោះ iMac Pro ដែលបាន​ចេញ​លក់​ប៉ុន្មានជាជិត 1 ខែកន្លងទៅនាខែធ្នូនេះ ឃើញថាមានម្ចាស់ iMac ជាច្រើនបានដក់​ចិត្ត​ស្រលាញ់ ដោយសារតែកម្លាំងដ៏ខ្លាំងរបស់វា ដែលអាចជួយសម្រេចកិច្ចការបានរហ័ស និងចំនាយ​ពេល​វេលា​តិច​បំផុត អមមកជាមួយនឹងពណ៌ប្រផេះបែបស្រអាប់កប់។

1

Final 1000x150 copy

យ៉ាងណាក៏ដោយ iMac Pro នៅមិនទាន់បញ្ចេញលក់អស់ស៊េរីនៅឡើយទេ គឺថា Apple នៅចាំបឺត​យក​លុ​យ​បន្តិចម្ដងៗសិន ព្រោះ iMac Pro ដែលមានលក់នៅក្នុងទីផ្សារនាពេលបច្ចុប្បន្នគឺតម្លៃលើស 5000$ ឯណោះ ជាមួយនឹងកម្លាំងខ្លាំងជាង iMac ធម្មតាពណ៌ទឹកប្រាក់។ ជាការពិតណាស់ iMac Pro ដែល​ចេញ​លក់​ក្នុងទីផ្សារបច្ចុប្បន្នប្រើប្រាស់ឈីប CPU របស់ Intel Xeon តែមិនមែនលេខកប់នោះទេ ដោយ​វា​មាន Core 8/10/14 ដោយ iMac Pro មាន Core ច្រើនកប់លោតដល់ 18 ត្រៀមចេញលក់​ខែកុម្ភៈ​ឆ្នាំ​ក្រោយ ក្នុងតម្លៃម៉ឺនដុល្លារ។ ជាងនេះទៅទៀតជុំវិញកម្លាំងម៉ាស៊ីនឃើញថា Apple មិនចង់ឲ្យអតិថិជន​របស់ខ្លួនធ្វើការ Upgrade ឡើងផ្នែករឹងបាននោះទេ គឺថាទិញចេញមកពីហាងប៉ុណ្ណាគឺត្រូវប្រើ iMac Pro នោះរហូតដល់ថ្ងៃអវសានរបស់វាវិញ គឺប្រើរហូតរាប់សិបឆ្នាំតែម្ដង ដោយហេតុនេះហើយ​ទើប​បាន​ជា​ម៉ាស៊ីន​របស់ iMac Pro មិនអនុញ្ញាតឲ្យម្ចាស់របស់វាធ្វើការដោះបំបែកផ្នែករឹងបានងាយស្រួលនោះទេ បើ​ចង់ក៏ត្រូវមានអ្នកជំនាញច្បាស់លាស់ និងថាំចិត្តក្នុងការដោះជៀសវាងការបាក់បែកជាដើម។

វីដេអូខាងលើបង្ហាញយ៉ាងច្បាស់ជុំវិញការដោះម៉ាស៊ីន iMac Pro ដែលមានតម្លៃ 4999$ ប្រើប្រាស់ CPU Xeon មាន Cores ចំនួន 8 និង 16 Threads ក៏ដូចជា RAM ទំហំ 32GB និងប្រើប្រាស់ SSD ទំហំ 512GB ចំនួន 2 ដើមចងទៅជា Raid ០ ដើម្បីទទួលបានល្បឿនលឿនកប់ ក៏ដូចជាមើល​ផ្នែក​ខាង​ក្នុង​ថា តើ Apple បានធ្វើការឌីហ្សាញថ្មីអ្វីខ្លះ ទាំងផ្នែកបន្ទះ Logic Board, Speaker បំពងសម្លេង, កង្ហារបន្ថយកម្ដៅ និងខ្សែតំណរភ្ជាប់ផ្សេងៗ។ ការដោះបំបែកម៉ាស៊ីននេះគឺជាមិនគួរធ្វើនោះទេ ព្រោះ​ថា​ម៉ាស៊ីន​នេះគឺជាម៉ាស៊ីន ដែលមានតម្លៃថ្លៃ គឺថាបើចង់បានគឺត្រូវចំនាយប្រាក់លើស 5000$ ទើបអាចយក​វា​មក​ប្រើប្រាស់បាន ដូច្នេះបើចង់ដោះអេក្រង់ បន្ថែម RAM ឬបន្ថែម SSD មិនមែនជារឿងងាយ​ស្រួល​នោះ​ទេ ហើយផ្នែករឹងទាំងនោះក៏ថ្លៃដែរ។ អញ្ចឹងនេះគឺជាវីដេអូដោះម៉ាស៊ីន iMac Pro ដំបូងគេ ដែល​ក្រុម​ការងារខេមបូរីផត ទើបនឹងប្រទះឃើញ ហើយចង់ចែករំលែកទៅដល់ប្រិយមិត្តទាំងអស់គ្នា ឲ្យបាន​ឃើញ​ថា​តើមានអ្វីថ្មីខ្លះក្នុងម៉ាស៊ីន iMac Pro របស់ Apple។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Por
  • 10:58 AM, 29 December
  • ប្រភព: Cambo Report
  • Tag: កុំព្យូទ័រ