ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    Instagram ទើប​តែ​បន្ថែម​មុខងារ​ថ្មី​មួយ​ទៀត​ហើយ!

Instagram ទើប​តែ​បន្ថែម​មុខងារ​ថ្មី​មួយ​ទៀត​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បណ្តាញសង្គម Instagram ហាក់បីដូច​ជា​មាន​​អ្នក​​ប្រើប្រាស់​កើន​ឡើង ច្រើន​ឡើងៗ ដោយ​សារ​តែ Facebook បាន បន្ថែម​នូវ​មុខងារ​ថ្មីៗ ជាច្រើនសម្រាប់កម្មវិធីនេះក្នុងមួយឆ្នាំៗ ហើយអ្វី​ដែល​ពិសេស​នោះ អ្នកប្រើប្រាស់កម្មវិធីនេះ បង្ហោះបានតែរូបភាព​, វីដេអូ អមជាមួយអក្សរបន្ថែមពីក្រោម តែបើ​ចង់​បង្ហោះ​តែ​អក្សរមិនបានទេ ហើយវាមានភាពជាឯកជនល្អជាង Facebook ទៀតផង។

cover

Final 1000x150 copy

Instagram ទើបតែបានបញ្ចេញនូវមុខងារថ្មីមួយទៀត ដែលនឹងបង្ហាញពី Post របស់អ្នកដទៃ ដែល​កំពុង​ពេញនិ​យម ឲ្យអ្នកបានឃើញ បានដឹងដែរ នៅលើ Feed របស់អ្នក ដូចជា Post របស់តារាល្បីៗ ដែលអ្នកមិនបាន​ Follow ក៏អាចឃើញ ហើយអាចចាប់អារម្មណ៍នឹង Follow ពួកគេបាន។

កាលពីសប្តាហ៍មុន Instagram បានទទួលស្គាល់ថា ពួកគេ កំពុងតែសាកល្បងលើមុខងារថ្មីមួយ ដែល​នឹង​បង្ហាញរាល់អ្វី ដែលគណនីដែលអ្នកបាន Followed ពេលបាន Liked ទៅលើ Post ណាមួយ ហើយ​ក៏​លោតបង្ហាញនៅលើ Feed របស់អ្នកដែរ។ រាល់រូបទាំងនោះ បង្ហាញតែម្តងៗប៉ុណ្ណោះ ប្រសិនបើអ្នក​បាន​ឃើញនៅក្នុង Feed របស់អ្នកហើយ​ វាមិនលោតចេញមកទៀតទេ ដូច្នេះវាមិនរំខានដល់អារម្មណ៍​របស់​អ្នកឡើយ។

1

ទើបមកដល់ពេលនេះ Instagram បញ្ចេញនូវមុខងារផ្សេងទៅវិញ ​នឹងទៅដល់ អ្នកប្រើប្រាស់គ្រប់ទិសទី បើយោងតាមសារពត៌មានបរទេស បានចេញផ្សាយ ដូចនេះសម្រាប់អ្នកប្រើប្រាស់គួរតែអាប់​ដេត​កម្មវិធី​របស់​អ្នក ដើម្បីទទួលបានមុខងារថ្មីនេះ។ នេះក៏មានន័យថា មិនយូរទេ អ្នកប្រើប្រាស់នឹងបានមុខងារ​ថ្មី​មួយ​ទៀត ដូចអ្វីដែល Instagram បានរៀបរាប់កាលពីសប្តាហ៍មុន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 11:04 AM, 28 December
  • ប្រភព: The Verge
  • Tag: កម្មវិធី & ហ្គេម