ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    នេះគឺជា​កម្មវិធី សម្រាប់​ធ្វើ​អក្សរ​មាន​ចលនា​នៅ​លើ​ស្មាតហ្វូន!

នេះគឺជា​កម្មវិធី សម្រាប់​ធ្វើ​អក្សរ​មាន​ចលនា​នៅ​លើ​ស្មាតហ្វូន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រសិនបើអ្នកចូលចិត្តផលិត​វីឌីអូ ចូលចិត្ត​បង្ហោះ​អ្វី​ផ្សេង​នៅ​លើ YouTube និង Facebook អ្នក​ប្រាកដជា​ត្រូវការវីឌីអូ​បើកឆាក ឬក៏ហៅថា Intro មួយ​ជាក់​ជា​មិនខាន ហើយសម្រាប់​ការ​ធ្វើវីឌីអូ​នោះ​មិន​សូវជា​ងាយ​ស្រួល​នោះទេនៅលើកុំព្យូទ័រ ហើយក៏ចំណាយពេលច្រើនទៀតផង។ អញ្ចឹងប្រសិនបើមាន​កម្មវិធី​មួយ​នៅលើស្មាតហ្វូន ដែលអាចចាប់អក្សរដាក់ និងប្រើប្រាស់ចលនាមានស្រាប់ៗ ប្រហែលជាល្អណាស់​ហើយ អញ្ចឹងថ្ងៃនេះយើងនឹងមកទាញយកកម្មវិធីមួយសម្រាប់ធ្វើចលនាអក្សរនៅលើ ស្មាតហ្វូនរបស់​អ្នក​ដោយ​ងាយស្រួលបំផុត។

cover

Final 1000x150 copy

កម្មវិធីមានឈ្មោះថា Legend ដែលយើងអាចទាញយកដោយឥតគិតថ្លៃនៅក្នុងទីផ្សារ Play Store និង App Store។

  • ទាញយកសម្រាប់ iOS
  • ទាញយកសម្រាប់ Android

នៅពេលដែលយើងបើកម្មវិធីនេះដំបូង យើងគ្រាន់តែវាយអក្សរទៅក្នុងប្រអប់មួយ ដែលបញ្ចាក់ថា យើង​ចង់​ធ្វើឱ្យអក្សរនោះមានចលនា។ បន្ទាប់មកយើងអាចជ្រើសរើសពណ៌ និងសាច់ចលនានោះ ទៅតាម​ចិត្តចង់​របស់យើង។ ជាចុងក្រោយយើងអាច Export អក្សរមានចលនានោះ ជារូបភាព GIF ក៏បាន ឬក៏​វីឌីអូក៏បាន។

1

អញ្ចឹងនេះគឺជាកម្មវិធីល្អមែនទែន ហើយលោកអ្នកគួរតែមានវានៅក្នុងទូរស័ព្ទដើម្បីផលិតវីឌីអូខ្នាតខ្លី ឬ​ក៏​រូបភាពមានចលនាដ៏ទាក់ទាញជាច្រើនប្រភេទ ទៅតាមការច្នៃប្រឌិតរបស់អ្នក។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 4:26 PM, 25 December
  • ប្រភព: Play Store + App Store
  • Tag: កម្មវិធី & ហ្គេម