ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    នេះជារូបរាងគំរូ និង លក្ខណៈ​សម្បត្តិ​ខ្លះៗ​របស់ Macbook Touch ជំនាន់​ថ្មី

នេះជារូបរាងគំរូ និង លក្ខណៈ​សម្បត្តិ​ខ្លះៗ​របស់ Macbook Touch ជំនាន់​ថ្មី

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តភាគច្រើន ពិតជាបានដឹង​ហើយ​ថា Macbook Pro ស៊េរី 2016 និង ស៊េរី 2017 គឺ​មាន​រូបរា​ង​ស្តើង​ជាង​ស៊េរី 2015 ចុះក្រោ​ម, រចនាបថស្អាតជាងមុន, មានអេក្រង់ Touch Bar, មាន​ទ្រនាប់​សម្រាប់​ស្គេន​ម្រាម​ដៃ, អេក្រង់លាតល្អ បន្ថយគែមខ្លីជាងមុន និង កម្លាំងម៉ាស៊ីនប្រសើរជាងមុន។ លើសពីនេះ Touch Pad មានផ្ទៃធំជាងមុនថែមទៀត ដោយវាអាចផ្តល់ភាពងាយស្រួល ចំពោះអ្នកប្រើប្រាស់ នៅ​ពេល​បញ្ជា​អូសរំកឹលឡើងចុះផងដែរ។

Cover

Final 1000x150 copy

សម្រាប់ពេលថ្មីនេះ ខ្ញុំនឹងបង្ហាញមិត្តអ្នកអានទាំងអស់គ្នា ដែលជាប្រិយមិត្តនៃស៊េរី Macbook នេះ អោយ​មើល​នូវ​រូបរាង និង លក្ខណៈសម្បត្តិខ្លះៗ របស់ Macbook Touch ជំនាន់ថ្មី។ វាត្រូវបានគេរំពឹងថា Apple នឹង​បំពាក់​នូវ​អេក្រង់ Super-Retina ដែល​មាន​គែម​កាន់តែខ្លីជាងមុន, ប្រើប្រាស់ 3D Touch សម្រាប់​បញ្ជា, បំពាក់អេក្រង់ OLED សម្រាប់ដាក់កម្មវិធីនៅលើ Dock ថ្មីមួយទៀត ពីលើអេក្រង់ Touch Bar មានន័យថា កម្មវិធីនៅលើ Dock គឺមិនមាននៅលើអេក្រង់ធំទៀតនោះទេ។ បើក្រឡេកទៅ​មើល​កន្លែង  Touch Pad គឺមិនមាននៅលើ Macbook នេះទេ អញ្ចឹងមានន័យថា អេក្រង់នៃ Macbook ជំនាន់​ថ្មី អាចនឹងបញ្ជារដោយការប្រើ Touch វិញម្តង។

Pic `1 Pic 2

ហើយកន្លែងដែលគួរអោយចាប់អារម្មណ៍ជាងគេនោះគឺ ត្រង់រន្ធបញ្ចេញសំលេងនេះតែម្តង ដោយយើង​សង្គេត​ឃើញ វាមានប្រវែងជាង Macbook Pro ស៊េរី 2016 និង ស៊េរី 2017 ទៅទៀត ពោលគឺ លាត​ពេញ​ផ្ទៃចំហៀងសងខាងតែម្តង ដោយវាអាចនឹងបញ្ចេញសម្លេងលាន់ខ្លាំងជាងមុនថែមទៀត។ ទោះ​យ៉ាង​ណា វាគ្រាន់តែជារូបរាង និង លក្ខណៈសម្បត្តិខ្លះៗ របស់ Macbook Touch ជំនាន់ថ្មីនេះប៉ុណ្ណោះ ប៉ុន្តែបើវាអាចក្លាយជាការពិត ក៏កាន់តែប្រសើរផងដែរ។ ចុះមិត្តអ្នកអានយល់យ៉ាងណាដែរ ចំពោះរូបរាង និង លក្ខណៈសម្បត្តិរបស់ Macbook Touch គំរូនេះ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 4:08 PM, 25 December
  • ប្រភព: iclarified
  • Tag: កុំព្យូទ័រ