ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    តម្លើង Tweakbox អោយ​ជោគជ័យ សម្រាប់​អ្នក​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS

តម្លើង Tweakbox អោយ​ជោគជ័យ សម្រាប់​អ្នក​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ iOS

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំបាន​ធ្វើ​ការ​បង្ហាញ មិត្តអ្នក​អាន​ទាំង​អស់​គ្នាអំពីការតំឡើង vShare ដើម្បី​ទាញ​យក​កម្មវិធី​ពីក្នុង App Store យកមកប្រើប្រាស់បានដោយឥតគិតថ្លៃ។ ហើយថ្ងៃនេះផងដែរ ខ្ញុំសូមធ្វើ​ការ​ណែនាំ​អ្នកទាំងអស់គ្នាអំពីរបៀបតំឡើងកម្មវិធី TweakBox  វិញម្តង ដែល App នេះក៏អាចទាញយក​កម្មវិធី​គិតលុយពីក្នុង App Store យកមកប្រើ Free បានដូចគ្នា។

Cover

Final 1000x150 copy

កុំអោយខាតពេលយូរ សូមតាមដានជាមួយការបង្ហាញរបស់ខ្ញុំដូចតទៅ៖

ជាដំបូង អ្នកត្រូវចូលទៅកាន់កម្មវិធី Safari រួចវាយ www.tweakboxapp.com បន្ទាប់មកវា​នឹង​លោត​ផ្ទាំង​មួយ​អោយយើងធ្វើការចុចលើប្រអប់ Download​ App ដើម្បីទាញយកកម្មវិធីនេះ (រួចចុច Allow បើ​វា​លោត)។ 

Pic 1

បន្ទាប់ពីបាន Download ពេញរួចរាល់ហើយ វានឹងលោតផ្ទាំង សម្រាប់អោយយើងចុច Install នៅ​ត្រង់​កន្លែង Install Profile រួចវាយលេខកូដ Password ទូរស័ព្ទអ្នក (បើអ្នកមាន) បន្ទាប់មកធ្វើការចុច install តាមអ្វី​ដែលគេដាក់អោយម្តងទៀត និង ចុច Done។

Pic 2 Pic 3

ក្រោយពេលដែលវាដំណើរការរួចរាល់ សូមអ្នកធ្វើការចុច បិទទូរស័ព្ទ (  Respringboard)  រួចចុចបើក​មក​វិញ ជាការស្រេច មានន័យថា អ្នកអាចប្រើវា បានហើយ។

Pic 4

សូមបញ្ជាក់: កម្មវិធី Tweakbox នេះអាចដំណើរចាប់ពី iOS 9.3.4, 9.3.5, 10.0, 10.0.2, 10.2, 10.3, 10.3.2, 10.3.3 និង កាន់តែដំណើរការល្អជាមួយ iOS 11 ផងដែរ។ ជាចុងក្រោយ ខ្ញុំជឿជាក់ថា កម្មវិធី​ជា​ច្រើន នឹងស្ថិតនៅក្នុងដៃរបស់អ្នកជាក់ជាមិនខាន យ៉ាងណាមិញ កម្មវិធីមួយចំនួន ក៏មិនមាននៅក្នុង​ការ​ទាញយក Free លើ Tweakbox  នោះដែរ។ ហើយខ្ញុំក៏សង្ឃឹមថា អ្នកទាំងអស់គ្នា នឹងតម្លើង App នេះដាក់ក្នុងទូរស័ព្ទបានដោយជោគជ័យ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 3:16 PM, 25 December
  • ប្រភព: Cambo Report
  • Tag: កម្មវិធី & ហ្គេម