ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    នេះគឺជារថយន្ត Tesla ត្រៀមហោះ​ទៅ​ឋាន​អាវកាស​ជាមួយ​នឹង​គ្រាប់​រ៉ុកកែត SpaceX Falcon

នេះគឺជារថយន្ត Tesla ត្រៀមហោះ​ទៅ​ឋាន​អាវកាស​ជាមួយ​នឹង​គ្រាប់​រ៉ុកកែត SpaceX Falcon

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីដើមខែធ្នូកន្លងទៅថ្មីៗនេះ​លោក Elon Musk ដែល​ជាអគនាយក​គ្រប់​គ្រង​របស់​ក្រុមហ៊ុន​ផលិតរថន្ត Tesla និង SpaceX បានធ្វើការបង្ហើបឲ្យដឹងអំពីគម្រោងរបស់គាត់ ដែលនឹង​មក​ដល់​ឆាប់ៗ​នេះក្នុង​ការដាក់រថយន្ត Tesla របស់គាត់ទៅកាន់ឋានអាវកាសជាលើកដំបូងបំផុត នៅពេលគ្រាប់​រ៉ុកកែត​ធុនធ្ងន់ឈ្មោះថា SpaceX Falcon Heavy Rocket ត្រៀមបាញ់បង្ហោះជាលើកដំបូង។

1 2 3

Final 1000x150 copy

មកដល់ថ្ងៃទី 24 ម្សិលមិញនេះលោក Elon Musk បានវិលត្រឡប់មកវិញជាមួយនឹងរូបភាពបញ្ជាក់ ថា​គាត់ពិតជាមិនបានលេងសើច និយាយលុំៗយកតែលុយនោះទេ ដោយគាត់បានបង្ហោះរូបភាព​មួយ​ចំនួន​ក្នុង​គណនី Instagram របស់ខ្លួន ដើម្បីឲ្យពិភពលោកបានដឹងថាគាត់ជាមនុស្សមាត់ប្រៃពិតមែន។ ដូច្នេះ​រថយន្តដែលត្រៀមនឹងហោះទៅកាន់ឋានអាវកាសជាលើកដំបូងជាមួយគ្រាប់រ៉ាកែត SpaceX នោះគឺជា​រថយន្តរបស់​គាត់ផ្ទាល់ជាម៉ូឌែល Tesla Roadster (ជំនាន់ទី 1) ពណ៌ក្រហមក្រម៉ៅ មិនមែនជា Roadster ដែលទើបនឹងចេញមុខកន្លងទៅថ្មីៗនេះនោះទេ។

SpaceX CEO Elon Musk Unveils The Dragon V2 Space Taxi

ការបង្ហោះគ្រាប់រ៉ុកកែត SpaceX នេះគឺជាការបង្ហោះទៅកាន់ឋានអាវកាសជាលើកដំបូងបំផុត ដោយ​គោល​ដៅធំបំផុតគឺការដឹកនាំយកវត្ថុមានតម្លៃទៅកាន់ឋានអាវកាស ឲ្យមានសុវត្ថិភាពដូច​ជា​ផ្កាយ​រណប​ជាដើម។ មូលហេតុនេះហើយទើបបានជាលោក Elon Musk បានដាក់រថយន្តផ្ទាល់ខ្លួនរបស់ខ្លួនចូល​ក្នុង​គ្រាប់រ៉ុកកែតនោះ ដើម្បីធ្វើតេស្ដបង្ហាញទៅដល់ពិភពលោកថា SpaceX ពិតជាមានសមត្ថភាព​អាច​ដឹក​វត្ថុមានតម្លៃទៅកាន់ឋានអាវកាសពិតមែន ហើយបើការបង្ហោះនោះបានជោគជ័យ 100% ក្នុងខែមករា ឆ្នាំ 2018 ខាងមុខដូចការរំពឹងទុក រថយន្ត Tesla Roadster នោះនឹងត្រូវដាក់ឲ្យនៅ​ក្នុង​ឋាន​អាវកាស​រាប់​លានឆ្នាំតែម្ដង ដោយមិនវិលត្រឡប់មកភពផែនដីជួបម្ចាស់របស់វាវិញទៀតនោះទេ។

5

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Por
  • 1:27 PM, 25 December
  • ប្រភព: Slash Gear
  • Tag: យានយន្ត