ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    Microsoft Bing ទទួល​កំណែ​អាប់​ដេត​ថ្មី អ្នក​អាច​ស្វែង​រក​ដោយ​ប្រើ​ប្រាស់​សម្លេង ឬ ប្រើ​រូបភាព​ក៏​បាន!

Microsoft Bing ទទួល​កំណែ​អាប់​ដេត​ថ្មី អ្នក​អាច​ស្វែង​រក​ដោយ​ប្រើ​ប្រាស់​សម្លេង ឬ ប្រើ​រូបភាព​ក៏​បាន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows នៅលើកុំព្យូទ័រប្រាកដ​ជាធ្លាប់​បាន​ជួប និ​ងស្គាល់​ខ្លះៗ​មក​ហើយ​នូ​វគេហទំព័រ Search Engine មួយហៅថា Bing វាធ្វើការដូចទៅនឹង Google ដែរ គឺប្រមូល​ផ្ដុំ​ពត៌មាន​ទាក់ទងទាំងអស់ ដែលអ្នកទាំងអស់គ្នាបានស្វែងរក ហើយផ្ដល់មកវិញនូវ Tab សំខាន់ៗចំនួន ៤ គឺ All, Images, Videos, និង News និយាយឱ្យងាយយល់ទៅ វាគឺជា Google Search ដែល​បង្កើត​ឡើងដោយក្រុមហ៊ុន Microsoft។

cover

Final 1000x150 copy

ហើយសម្រាប់នៅលើស្មាតហ្វូនរបស់យើងក៏អាចប្រើប្រាស់ Bing បានផងដែរ ដោយក្រុមហ៊ុន Microsoft បានអភិវឌ្ឍន៍វាជាកម្មវិធី Browser តែម្តង ដោយលោកអ្នកអាចទាញយក​ដោយ​ឥតគិត​ថ្លៃ​នៅ​ក្នុង Google Play Store និង App Store។

  • ទាញយកសម្រាប់ iOS
  • ទាញយកសម្រាប់ Android

នៅក្នុងកម្មវិធី Bing ពិតជាមានសាមញ្ញងាយស្រួលប្រើប្រាស់មែនទែន ដោយនៅផ្ទាំងដើមរបស់វា មាន​សញ្ញា​សម្រាប់ស្វែងរក ៣ ធំៗគឺអាចប្រើប្រាស់ដោយវាអក្សរធម្មតា, ប្រើរូបភាព, និងសម្លេង ដែល​អាច​ស្គាល់​សម្លេងភាសាអង់គ្លេសរបស់យើងបានល្អ។ នៅកន្លែងស្វែងរកនៅផ្ទាំងដើមនេះ វាក៏ផ្លាស់ប្តូររូបភាព Wallpaper ថ្មីស្អាតៗជារៀងរាល់ថ្ងៃ ហើយយើងក៏អាចទាញយកវាទុកនៅក្នុងស្មាតហ្វូនក៏បាន។ កម្មវិធី​នេះ​ពិ​តជាសាមញ្ញខ្លះណាស់ ពោលគឺវាមានតែមុខងារសំខាន់ៗសម្រាប់ Search តែប៉ុណ្ណោះមិនសូវ​មាន​អ្វី​ច្រើន​ដូចជា Browser ដទៃឡើយ ដូចនេះដំណើរការរបស់វាគឺបានរហ័សល្អមែនទែន អាចនិយាយ​ថា​លឿន​ជាង Chrome Browser ទៅទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 10:06 AM, 25 December
  • ប្រភព: App Store + Play Store
  • Tag: កម្មវិធី & ហ្គេម