ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    Insta360 Pro អាចថត​វីដេអូ​ជុំវិញ​ខ្លួន​ក្នុង​កម្រិត 12K ឯណោះ ពិត​ជា​មិន​ធម្មតា​មែន!

Insta360 Pro អាចថត​វីដេអូ​ជុំវិញ​ខ្លួន​ក្នុង​កម្រិត 12K ឯណោះ ពិត​ជា​មិន​ធម្មតា​មែន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

វីដេអូ 360 ឌឺក្រេ​បច្ចុប្បន្ន​មា​នច្រើន​ឡើងៗ​ហើយ ដោយ​សារ​តែ​កាមេរ៉ា​ដែល​មាន​សមត្ថភាព​ថត​យក​សកម្មភាព​ជុំវិញ​ខ្លួន​បាន កំពុង​តែ​សំបូរបែប​ឡើង​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។ យ៉ាងណាក៏ដោយកាមេរ៉ា​ខ្លះ​បង្កើត​ឡើងសម្រាប់តែប្រើផ្ទាល់ខ្លួនបែបលក្ខណៈគ្រួសារប៉ុណ្ណោះ តែបើ Insta360 នេះវិញ វាគឺជា​កាមេរ៉ា​សម្រាប់ថតវីដេអូជុំវិញខ្លួនក្នុងកម្រិតមុំ 360 ឌឺក្រេ បង្កើតឡើងសម្រាប់អ្នកអាជីពប្រើប្រាស់ ដូច​ជា​បង្កើតវីដេអូ​ ថតខ្សែភាពយន្ត និងអ្នកផលិតនូវ Media នានា។

1

Final 1000x150 copy

Insta360 Pro មានសមត្ថភាពពិសេសត្រង់ថាវាមានសមត្ថភាពថតយកវីដេអូបានកម្រិតលោតដល់ទៅ 12K ឯណោះ មិនមែនលំៗយកតែលុយនោះទេ។ ជាការពិតណាស់ម៉ាស៊ីនកាមេរ៉ាសម្រាប់ថតរូប ដោយ​ផ្ដោតសំខាន់ទៅលើការថតវីដេអូជុំវិញខ្លួនបាននេះ បង្កើតឡើងសម្រាប់តែអ្នកអាជីពប៉ុណ្ណោះ អ្នកដែល​អាច​ស្វែងរកថវិកា​មកវិញដោយប្រើប្រាស់វីដេអូចេញពីវា ព្រោះថាតម្លៃរបស់វាលោតដល់ទៅ 3499$ ឯណោះ។ Insta360 Pro បំពាក់មកជាមួយនឹងកែវលែនចំនួន 6 គ្រាប់ជុំវិញខ្លួន ជាប្រភេទ Fisheye លាទសន្ធឹងបានធំ ជាមួយកម្រិត Aperture ធំបំផុត f/2.4 អមមកជាមួយនឹងតួខ្លួនការពារដោយសារធាតុ Alloy ក៏ដូចជា Polycarbonate ធ្វើឲ្យវាធននឹងអាកាសធាតុក្ដៅ និងត្រជាក់បានល្អ ថែមទាំងការពារធូលី និងទឹកបានយ៉ាងប្រសើរទៀតផង។

2

ជាងនេះទៅទៀត វាមិនត្រឹមតែអាចធ្វើការថតវីដេអូបាន 12K នោះទេ ជាមួយនឹងកំណែ Update Version ឡើងទៅកាន់ជំនាន់ 2.0 ម្ចាស់របស់វាទាំងអស់អាចធ្វើការថតវីដេអូក្នុងកម្រិត 4K, 6K និង 8K បាន​យ៉ាង​រលូនជាប្រភេទ File MP4 ដោយរាល់សម្លេងនឹងស្រូបឡើងដោយ Mic ចំនួន 4 ជាប់នឹង​តួម៉ាស៊ីន​ស្រាប់។ លក្ខណៈពិសេសមួយទៀត ដែលនឹងផ្ដល់ឲ្យអ្នកប្រើប្រាស់មានភាពងាយ​ស្រួលក្នុង​កា​រ​គ្រប់​គ្រង​នោះគឺ អាចបញ្ជាដោយប្រើប៊ូតុងនៅលើម៉ាស៊ីនស្រាប់ក៏បាន ឬប្រើបញ្ជាពីស្មាតហ្វូន និងកុំព្យូទ័រ​ក៏​បានដោយ វាមានកម្មវិធីជំនួយក្រៅអាចទាញយកមកប្រើបានមិនថានៅលើ iDevice, ស្មាតហ្វូន ឬថេប្លេត Android, កុំព្យូទ័រដំណើរការដោយ Windows និង macOS ជាដើម។

Insta360 Pro មានទម្ងន់សរុប 1228 ក្រាម មានរន្ធតំណរភ្ជាប់ច្រើនដូចជា HDMI 2.0, USB 3.0 ប្រភេទ C ក៏ដូចជាមានមុខងារ WiFi សម្រាប់ភ្ជាប់ទៅកាន់ឧបករណ៍ផ្សេងៗ ព្រោះវាមិនត្រឹមតែ​អាច​ថតវីដេអូ​ទុកក្នុងមេម៉ូរីកាតនោះទេ វាអាចធ្វើការផ្សាយបន្តផ្ទាល់ទៅកាន់បណ្ដាញសង្គម Facebook ក៏ដូចជា YouTube បានថែមទៀតផង ជាមួយនឹងរយៈពេលថតបាន 75 នាទីពីថ្មពេញរហូតអស់។

3

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Por
  • 10:44 AM, 23 December
  • ប្រភព: Insta360
  • Tag: កាម៉េរ៉ា