ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    Elon Musk លេង​មែន​ទែន​ហើយ ដោយ​ត្រៀម​នឹង​បញ្ជូន​រថយន្ត​នេះ​ទៅ​កាន់​ភព​ព្រះអង្គារ!

Elon Musk លេង​មែន​ទែន​ហើយ ដោយ​ត្រៀម​នឹង​បញ្ជូន​រថយន្ត​នេះ​ទៅ​កាន់​ភព​ព្រះអង្គារ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Tesla ជាក្រុមហ៊ុនដែលល្បី​ឈ្មោះ​មួយ ក្នុងការ​ផលិត​រថយន្តស្ព័រ និង​រថយន្ត​ដែល​ប្រើ​ប្រាស់​អគ្គិសនី ជំនួស​ឲ្យប្រេងឥន្ធនៈ ហើយដឹកនាំដោយបុរសម្នាក់ឈ្មោះ Elon Musk ។ គាត់ជាមនុស្ស​ម្នាក់​ដែល​មាន​គំរោងច្រើន ហើយគំរោងរបស់គាត់គឺធំមហាសាលទៀតផង ដែលមានគំរោង SpaceX មួយ របស់គាត់ មានគោលបំណងនាំមនុស្សទៅរស់នៅលើភពព្រះអង្គារ៍ ហើយពេលនេះ គាត់ក៏ចង់នាំរថយន្ត​របស់​គាត់ទៅកាន់ភពនោះដែរ។

cover

Final 1000x150 copy

កាលពីប៉ុន្មានសប្តាហ៍កន្លង គាត់បានប្រាប់ដល់មហាជន ថាគាត់មានគំរោងបញ្ជូនរថយន្តម៉ូឌែល Tesla Roadster របស់គាត់ទៅកាន់ ភពព្រះអង្គារ៍ ដោយនៅពេលនោះ យើងមិនទាន់ឃើញរូបភាពអ្វីបញ្ជាក់ទេ តែក្នុងពេលនេះ គាត់បានបង្ហោះរូបភាពតែម្តង នៅលើគណនី Instagram របស់គាត់ បង្ហាញពីរថយន្ត​ដែល​នឹង​បញ្ជូនទៅភព។ រថយន្តនេះ ត្រូវបានចាប់ជាប់ និងម៉ាស៊ីនទ្រពីក្រោម ដើម្បីកុំឲ្យវារំកិល ពេល​ដែល​​ចេញដំនើរ ហើយការដាក់ទៅមិនបានច្រើនគ្រឿងទេ តែនេះនឹងក្លាយជាប្រវត្តិសាស្រ្ត របស់ Tesla ដែល​មានរថយន្តឡើងទៅភពមុនគេបង្អស់ក្នុងប្រវត្តិសាស្រ្ត ហើយក៏ជាមុខមាត់របស់​សហរដ្ឋ​អាមេរិច​ផងដែរ។

នេះជារ៉ុកកែត Falcon Heavy ដែលកំពុងផ្ទុករថយន្តនេះ។ Elon Musk នឹងដាក់បង្ហាញវាជាផ្លូវការនៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បីរៀបរាប់ពីភាពអស្ចារ្យ របស់រ៉ុកកែត និងគោលបំណងដែល​លោក​ចង់​ដឹក​រថយន្ត​ឡើង​​ទៅ។​ នេះគ្រាន់តែការបង្ហោះរូបឲ្យមហាជន និងអ្នកសារពត៌មាន មានការភ្ញាក់ផ្អើល ដែលឃើញគាត់ចង់បញ្ជូនរថយន្តទៅភពបែបនេះ។

គំរោងបង្កើតរ៉ុកកែតរបស់ SpaceX គឺដំនើរការរាប់ឆ្នាំហើយ និងជោគជ័យដំបូងលើការផលិតរ៉ុកកែត Falcon 9 និងមកដល់ពេលនេះមានរ៉ុកកែត Falcon Heavy មួយទៀត វាពិតជាមហាអស្ចារ្យ និងការ​បញ្ជូន​កាន់​តែ​មានទ្រង់ទ្រាយធំ។ តែគួរឲ្យសោកស្តាយ នៅពេលនេះ គាត់មិនអាចបង្ហោះ​រ៉ុកកែត​នេះ​បាន​ទេ វាអាចបណ្តាលឲ្យជាប់បញ្ហាផ្ទុះ និងត្រូវការសិក្សាបន្ថែម ឲ្យបានឥតខ្ចោះ និងជៀសវាងការផ្ទុះតែម្តង ហើយចង់បានជោគជ័យពេលបង្ហោះដំបូង។

Elon Musk ក៏បានរៀបរាប់អមជាមួយរូបភាពទាំងនោះថា ប្រាកដណាស់ ធ្វើអ្វីដែលធុញទ្រាន់ ពិតជា​អាក្រក់ ដូច្នេះហើយទើបក្រុមហ៊ុនយើង សម្រេចបញ្ជូនអ្វីដែលមិនធម្មតា ឡើងទៅ ទើបធ្វើឲ្យយើង​មាន​អារម្មណ៍​ល្អ។

1

នេះជាដំណឹងល្អមួយ ដែលគំរោងរបស់គាត់បានឈានដល់ 70 ភាគរយ ហើយការ​បង្ហោះ​សាកល្បង​នៅ​ពេល​ណា​នោះ គាត់មិនបានបញ្ជាក់ទេ ដូចនេះមានតែរង់ចាំតាមដានពត៌មាននៅពេលក្រោយទៀត ហើយ​​នេះក៏ជាអ្វីដែលមនុស្សម្នាចង់ដឹងដែរ ថាអ្នកជំនួញវ័យឆ្លាតម្នាក់ នឹងមានគំរោងអ្វីថ្មីទៀត​នាពេល​អនាគត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 9:51 AM, 23 December
  • ប្រភព: The Verge
  • Tag: យានយន្ត