ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    យើងនឹង​បាន​ឃើញ​កុំព្យូទ័រ Chromebook បំពាក់ប​ន្ទះ​ឈីប Snapdragon 845 នាឆ្នាំ​ក្រោយ​នេះ!

យើងនឹង​បាន​ឃើញ​កុំព្យូទ័រ Chromebook បំពាក់ប​ន្ទះ​ឈីប Snapdragon 845 នាឆ្នាំ​ក្រោយ​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តមួយចំនួន ប្រហែលជាមិន​សូវជា​ស្គាល់ Chromebook ប៉ុន្មាន​នោះ​ទេ ដោយ​សារតែ​វា​មិនមាន​លក់​ទូលំទូលាយ​ដូចជា កុំព្យូទ័រយួរដៃទូទៅទេ នៅក្នុងប្រទេសកម្ពុជា ដោយសារតែវាមិនសូវមានកម្មវិធី ដែលត្រូវនឹងតម្រូវការការងារ និងការប្រើប្រាស់នៅក្នុងប្រទេសយើង។ Chromebook ជាផលិតផល​របស់ Google ដោយវាត្រូវបានផ្គត់ផ្គង់ Hardware ដោយ ក្រុមហ៊ុនកុំព្យូទ័រ ល្បីៗដូចជា Asus, Samsung, Acer, និង Dell ជាដើម ហើយសម្រាប់ប្រព័ន្ធប្រតិបត្តិការវិញវាប្រើប្រាស់ផលិតផលរបស់ Google ដោយផ្ទាល់ នោះគឺ Chrome OS ដែលមានភាពសាមញ្ញបំផុត ស្រដៀងទៅនឹង Android ដែរ។ Chrome ត្រូវបានប្រើប្រាស់យ៉ាងពិសេស សម្រាប់វិចិត្រករ ឬអ្នកដែលចូលចិត្ត គូររូបនៅលើ Tablet តាមរយៈកម្មវិធី Adobe Photoshop និង Illustrator ព្រោះវាដំណើរការ បានល្អជាងថេប្លេត Android និងកុំព្យូទ័រ។

cover1

Final 1000x150 copy

រឿងដែលប្លែកបំផុតនោះគឺ ថេប្លេតជាច្រើន បានប្រើប្រាស់បន្ទះឈីបស៊ីភីយូរបស់ក្រុមហ៊ុន Intel បើទោះ​ជា​ថេប្លេតទាំងនោះដំណើរការដោយ Android ឬ Windows ក៏ដោយ។ ចំណែកកុំព្យូទ័រយួរដៃទូទៅវិញ គឺ​មិន​ដែលប្រើប្រាស់បន្ទះឈីបស៊ីភីយូរបស់ Qualcomm Snapdragon ឡើយ (លើកលែងតែម៉ូឌែល HP Envy X2 ប៉ុណ្ណោះ)។ ហើយនាក្នុងឆ្នាំ ២០១៨ នេះដែរ យើងនឹងបានឃើញកុំព្យូទ័រយួរដៃ Chromebook នឹង​បំពាក់នូវបន្ទះឈីប Qualcomm Snapdragon 845 វិញ ដើម្បីប្រែប្រួល​នូវ​របៀប​ប្រើប្រាស់​ថ្មី។ គួរបញ្ចាក់ផងដែរថា នៅពេល Chromebook បំពាក់បន្ទះឈីប Snapdragon ដូចជា​ស្មាតហ្វូន​វិញនោះ វានឹងចំណុចជាច្រើនស្រដៀងទៅនឹងស្មាតហ្វូនដែរ ដូចជាវានឹងស៊ីថ្មតិចជាង​កុំព្យូទ័រ​ធម្មតា ដោយសារបន្ទះឈីបនេះស៊ីថាមពលតិចដោយសារវាតូចត្រឹមតែ ១០ ណាណូម៉ែត្រប៉ុណ្ណោះ ហើយ​ក៏មិនឆាប់ឡើងកំដៅដែរនៅពេលប្រើប្រាស់ច្រើន។ ទី ២ វានឹងចាប់ Signal បានល្អដូចជា​ស្មាតហ្វូន​អញ្ចឹង នៅពេលដែលយើងចាប់អ៊ីនធើណេតប្រើប្រាស់ Wi-Fi គឺវានឹងទៅជំនួយដល់អង់តែង ហើយ​ក៏​នឹងប្រើប្រាស់ប្រព័ន្ធ LTE ទៀតផង (ប្រសិនបើក្រុមហ៊ុនឱ្យដាក់ស៊ីមកាតបាន)។ ទី ៣ វានឹង​ជំនួយ​ទៅដល់ការថតរូបនៅលើកាមេរ៉ានោះ ចំណុចនេះ ក្រុមហ៊ុន Google ហាក់បីដូចជាចង់ដណ្ដើម​ដំណែង​កាមេរ៉ា​ច្បាស់​ជាង​គេ នៅលើ Webcam ទៀតក៏ថាបានដែរ។

1

សរុបមកយើងឃើញថា បន្ទះឈីប Qualcomm Snapdragon 845 ក៏មានអត្ថប្រយោជន៍ច្រើន​គួរសម​ដែរ ទៅលើកុំព្យូទ័រយួរដៃ។ ក៏ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ ដោយសារបន្ទះឈីបតូច ដូចនេះ​ក្រុមហ៊ុនផ្គត់ផ្គង់ Hardware ឱ្យ Chromebook នឹងត្រូវផលិត Board ប្រភេទថ្មីដើម្បីប្រើប្រាស់​នៅ​លើ​វា ជា​លក្ខណៈ Unique តែម្ដង។ ម្យ៉ាងទៀត វាក៏មានតម្លៃថ្លៃផងដែរ ដោយសារកុំព្យូទ័រ​ត្រូវការ​ប្រើប្រាស់​គ្រឿង​ខាងក្នុងច្រើនជាងស្មាតហ្វូន ហើយប្រសិនបើចំណាយលុយ​ទៅ​លើ​បន្ទះ​ឈីប​ច្រើន​ពេក​នោះ វានឹងធ្វើឱ្យកុំព្យូទ័រទាំងនោះ លក់ក្នុងតម្លៃថ្លៃជាងកុំព្យូទ័រដទៃទៀតជាមិនខាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 2:46 PM, 22 December
  • ប្រភព: XDA
  • Tag: កុំព្យូទ័រ