ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    មើល​វីដេអូ​បញ្ឈរ​ក្នុង YouTube បាន​ពេញ​លេញ​គ្រប់ៗ​គ្នា​លើ iOS

មើល​វីដេអូ​បញ្ឈរ​ក្នុង YouTube បាន​ពេញ​លេញ​គ្រប់ៗ​គ្នា​លើ iOS

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នាពេលកន្លងមក យើងបាន​ដឹង​ហើយ ការមើល​វីដេអូ​បញ្ឈរ​​បាន ដោយ YouTube បាន​​បញ្ចេញ​​ឲ្យ​អ្នក​ប្រើប្រាស់​​មួយ​​ចំនួន​ហើយ តែមិនបានគ្រប់គ្នានោះទេ ទើបមកដល់ពេលនេះ YouTube បាន​បញ្ចេញ​ការអាប់ដេត​ថ្មី សម្រាប់កម្មវិធី iOS អាចឲ្យគ្រប់ម៉ូឌែលមើលវីដេអូបញ្ឈរបានពេញលេញ និងគ្រប់​គ្នា​តែ​ម្តង។

cover

Final 1000x150 copy

គ្រប់គ្នានឹងពេញចិត្តជាមួយការមើលវីដេអូ​បញ្ឈរនេះបាន ដោយសារមានវីដេអូបញ្ឈរខ្លះ ដល់ពេល​យើង​ផ្អៀងវា វានឹងបង្ហាញវីដេអូចេញមកនៅកណ្តាល ថែមទាំងមានផ្ទៃខ្មៅសងខាង ដូចនេះមិនល្អមើលទេ តែ​ការអាប់ដេតថ្មីនេះ នឹងអាចបង្ហាញវីដេអូដែលបញ្ឈរនោះ បានពេញអេក្រង់តែម្តង។ មួយរយៈក្រោយនេះ មានវីដេអូជាទម្រង់បញ្ឈរ​ បង្ហោះនៅលើ YouTube ច្រើន ដូចនេះហើយទើប YouTube ត្រូវតែធ្វើឲ្យ​វីដេអូនេះ​​សាកសមជាមួយអេក្រង់របស់ស្មាតហ្វូន ទើបងាយស្រួលក្នុងការមើល។

អ្នកប្រើប្រាស់ភាគច្រើន ប្រើប្រាស់ស្មាតហ្វូនដើម្បីថតវីដេអូ ហើយពួកគេ ក៏កាន់ថតវាជាបញ្ឈរផងដែរ​ ដូច​នេះ​វីដេអូចេញមកក៏បញ្ឈរដែរ ដល់ពេលបង្ហោះទៅកាន់ YouTube ទៅ សម្រាប់អ្នកមើល​ក៏ត្រូវ​មើល​ដោយ​បញ្ឈរដែរ ទើបសាកសមគ្នា។

១

សរុបសេចក្តីមក រាល់វីដេអូដែលបញ្ឈរនៅលើ YouTube នឹងអាចឲ្យអ្នកមើលជាលក្ខណៈ Full Screen ពេញអេក្រង់តែម្តង មិនដូចពីមុនពេលមើល Full Screen វាតម្រូវឲ្យអ្នកផ្តេកស្មាតហ្វូនដើម្បីមើល និងមានគែមសងខាងខ្មៅបង្ហាញជាមួយវីដេអូទៀត ពិតជាមិនស្រនុកក្នុងការមើលទេ តែនៅពេលនេះ អ្នកប្រើប្រាស់កម្មវិធី iOS ទាំងអស់ និងអាចមើលវីដេអូបញ្ឈរបានពេញលេញហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 10:08 AM, 22 December
  • ប្រភព: The verge
  • Tag: កម្មវិធី & ហ្គេម