ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    កែ​រូបភាព​អោយ​ព្រាល សម្រាប់​ដាក់ជា Wallpaper ជាមួយ​កម្មវិធី​នេះ!

កែ​រូបភាព​អោយ​ព្រាល សម្រាប់​ដាក់ជា Wallpaper ជាមួយ​កម្មវិធី​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Wallpaper គឺជាផ្ទាំងរូបភាព សម្រាប់​លម្អ​នៅ​លើ​ទូរស័ព្ទ ដែល​មើល​ទៅ មិនអោយមាន ភាពដដែលៗ សម្រាប់​ការ​ប្រើប្រាស់។ កន្លងមក មានប្រិយមិត្តអ្នកអាន មួយចំនួន បានសួរមកកាន់ក្រុមការងារ​ ខេមបូ​រីផត ថាតើ​មានកម្មវិធីណា  ដែលងាយស្រួល ហើយលឿន អាចធ្វើអោយរូបភាពដែលយើងចង់តាំង លើ Wallpaper មាន​សភាពព្រាលដែររឺទេ?

Cover

Final 1000x150 copy

អញ្ចឹងដើម្បី បំពេញតាមសំណូមពររបស់មិត្តអ្នកអាន ដែលបានស្នើរសុំ ឥលូវខ្ញុំ សូមធ្វើការណែនាំ អ្នក​ទាំង​អស់គ្នា អោយបានស្គាល់នូវកម្មវិធីមួយ ដែលមានឈ្មោះថា​ BlurMe ដោយកម្មវិធីនេះ អាចជួយ​ធ្វើ​អោយ រូបភាព ដែលអ្នកចង់យកទៅតាំងជា Wallpaper មានភាពព្រាល តាមចិត្តដែលអ្នកចង់បាន លឿន​ និង រហ័ស​ថែម​ទៀត​ផង។ ហើយ​ខ្ញុំ​នឹង​ដាក់​ តំណរភ្ជាប់នៅខាងក្រោមនេះ៖

Pic 1

វាពិតជាប្លែកភ្នែក សម្រាប់ប្រិយមិត្ត iOS ដែលចង់បានរូបភាពបែបព្រាល យកទៅតាំងជា Wallpaper នៅលើស្មាតហ្វូន ដើ​ម្បីលម្អភ្នែកថែមបានមួយកម្រិតទៀតផងដែរ។​ ដូច្នេះ សម្រាប់មិត្តអ្នកអាន ដែល​ចង់ផ្លាស់ប្តូរ​ Wallpaper ពីរូបភាពច្បាស់ មកព្រាល អាចសាកល្បងជាមួយកម្មវិធីនេះបាន ព្រោះវាមិន​មាន​គិត​លុយនោះទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 11:45 AM, 21 December
  • ប្រភព: App Store
  • Tag: កម្មវិធី & ហ្គេម