ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    រថយន្ដបើកបរ​ដោយ​ស្វ័យ​ប្រវត្តិ នឹង​ត្រូវ​ដាក់​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ចិន​ឆាប់ៗ​នេះ​ហើយ!

រថយន្ដបើកបរ​ដោយ​ស្វ័យ​ប្រវត្តិ នឹង​ត្រូវ​ដាក់​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ចិន​ឆាប់ៗ​នេះ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីថ្ងៃច័ន្ទ ទី១៩ ខែមករា ម្សិល​មិញ​នេះ គណៈកម្មការ​ដឹក​ជញ្ជូន​ក្រុង​ប៉េ​កាំង (Beijing Municipal Transport Commission) បាន​ចុះបញ្ជី​ចាប់​ផ្តើម​បើក​ការ​ធ្វើ​តេស្ដ ដាក់​សាក​ល្បង​ប្រើ​ប្រាស់ រថយន្ដ​តាក់ស៊ី ដែលអាចបើកបរដោយស្វ័យប្រវត្តិ ដោយមិនបាច់ប្រើប្រាស់មនុស្សបើកបរនោះទេ។ ដោយ​កាល​ពី​ឆ្នាំ​មុន ច្បាប់​ក្នុង​ប្រទេស​ចិន​បាន​កំណត់មិនទាន់អាចឱ្យប្រើប្រាស់រថយន្ដបើកដោយស្វ័យប្រវត្តិនេះ នៅ​លើ​មហាវិថីធំៗនោះទេដោយសារ មិនទាន់ទុកចិត្តល្អទៅលើបច្ចេកវិទ្យាច្បាស់លាស់ និងជៀសវាងពី​គ្រោះ​ថ្នាក់​ចៃដន្យ នៅពេលបើកបរនោះ។

១

Final 1000x150 copy

ទៅលើគម្រោងនេះ ត្រូវបានបើកដំណើរការដោយក្រុមហ៊ុន Baidu ដែល​គ្រោង​នឹង​បើក​ដំណើរការ​ក្នុង​ទីក្រុង​ប៉េកាំង​មុន​គេ ហើយប្រទេសចិននឹងក្លាយជាប្រទេសដំបូងគេបង្អស់នៅអាស៊ី ដែលមានប្រើប្រាស់​រថយន្ដ​តាក់ស៊ី​បើកដោយស្វ័យប្រវត្តិនេះ ដោយកាលពីមុនយើងឃើញមាន​នៅតែក្នុងទីក្រុងជឿន​លឿន​ខ្លាំង​តែ​ប៉ុណ្ណោះដូចជា នៅក្នុងរដ្ឋមួយចំនួនក្នុងសហរដ្ឋអាមេរិច, ឡុងដុង, ប៉ារីស, សៅប៉ូឡូ ប្រទេស​ប្រស៊ីល ជាដើម។ ហើយចំណែកនៅទ្វីបអាស៊ីរបស់យើងវិញ គឺមិនមានប្រទេសច្រើននោះទេ ដែល​ត្រៀម​ប្រើប្រាស់សេវាកម្មនេះ ដោយវានឹងចាប់ពីប្រទេសចិនមុនគេ ហើយសម្រាប់ប្រទេសមួយចំនួនទៀតដូចជា តៃវ៉ាន់, ជប៉ុន, កូរ៉េខាងត្បូង និងសិង្ហបុរី ក៏កំពុងតែត្រៀមសាកល្បងប្រើប្រាស់ផងដែរ។ នាពេលនេះ ក្រុម​ហ៊ុន​លោក Robin Li ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Baidu កំពុងតែព្យាយាមពង្រឹងយ៉ាង​ខ្លាំង​ទៅ​លើ​ការ​ធ្វើ​តេស្ដ​នេះ ព្រោះប្រសិនបើមានអ្វីមិនប្រក្រតី​នោះ ក្រុមហ៊ុននឹងមិនទទួលបានបានសិទ្ធស្របច្បាប់​ពី​រដ្ឋាភិបាលចិន នៅក្នុងការបើកដំណើរការនោះទេ។

1

សរុបមក នេះគឺជាពត៌មានសាធារណការដឹកជញ្ចូនរបស់ប្រទេសចិន ដែលនឹងត្រូវបានបើកឱ្យមានភាព​កាន់​តែទំនើបនៅក្នុងទីក្រុងប៉េកាំង ហើយវានឹងមានទីក្រុងជាច្រើនទៀតដែលនឹងអាចប្រើប្រាស់​ជា​បន្តបន្ទាប់​ប្រសិនបើគេធ្វើបានជោគជ័យ នៅក្នុងទីក្រុងប៉េកាំងរួចមក។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 3:32 PM, 19 December
  • ប្រភព: Engadget
  • Tag: យានយន្ត