ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន​ចិន​មួយ ដាក់​លក់​ស្មើ​តម្លៃ​ពាក់​កណ្តាល​រថយន្ត Tesla Model X

រថយន្ត​អគ្គិសនី​របស់​ក្រុមហ៊ុន​ចិន​មួយ ដាក់​លក់​ស្មើ​តម្លៃ​ពាក់​កណ្តាល​រថយន្ត Tesla Model X

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន NIO នៅចិន ទើបតែដាក់បង្ហាញនូវរថយន្តពិតដំបូងរបស់ខ្លួន ដែលជាប្រភេទរថយន្ត SUV និងប្រើប្រាស់ ប្រព័ន្ធអគ្គិសនី ជំនួសឲ្យការប្រើប្រាស់ ប្រេងឥន្ធនៈ ហើយយើងអាច ហៅវាបានថា ES8 ។ រថយន្តនេះ បានចេញរូបរាងគំរូ តាំងពីដើមឆ្នាំនេះ នៅព្រឹត្តិការណ៍ Shanghai Motor Show ហើយទីបំផុត ក្រុមហ៊ុនបានចេញ រូបរាងពិតរបស់រថយន្តនេះ ជាលើកដំបូងហើយ ជាមួយតម្លៃពិត ផងដែរ។

cover

Final 1000x150 copy

ES8 នេះ នឹងមានដាក់លក់នៅឆ្នាំក្រោយនេះ ដោយតម្លៃចាប់ផ្តើមពី 448,000 យ័នលុយចិន ឬស្មើ 68,000 ដុល្លារ សហរដ្ឋអាមេរិច។ ហើយនេះជាតម្លៃ ពាក់កណ្តាល នៃរថយន្ត Tesla Model X ដែលដាក់ នៅប្រទេសចិន។ តម្លៃរបស់ ES8 អាចនឹងចុះ 6,600 ដុល្លារទៀត ទើបអាចយកចំនែក ទីផ្សារបានខ្លះពី Tesla ដែលកំពុង ពេញនិយមនៅចិន។ មូលហេតុ ដែលរថយន្ត ES8 មានតម្លៃថោកជាង Tesla Model X ដោយសារតែ រថយន្ត ES8 ជាផលិតក្នុង ស្រុកស្រាប់ ខុសពី Tesla Model X ដែលនាំចូលមក ពីស្រុកក្រៅ ដូចនេះ ការបង់ពន្ធចំណាយ ច្រើនជាង ទើបមានតម្លៃជាង ES8 បែបនេះ។

ទោះជាយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាល នឹងជួយដល់ក្រុមហ៊ុនក្នុងស្រុកជាជាងក្រុមហ៊ុន ក្រៅស្រុក ដែលពួកគេអាចដំឡើងពន្ធ បន្ថែមទៅរថយន្ត នាំចូលពីក្រៅ នៅពេលដែលក្នុង ស្រុកពួកគេ មានក្រុមហ៊ុនផលិត រថយន្តច្រើន។ ចិនជាទីផ្សារធំជាង គេលើពិភព ដូចនេះហើយ ទើបមានក្រុមហ៊ុន ជាច្រើនមកលក់ផលិតផល ក្នុងស្រុក របស់ពួកគេ ជាពិសេសពួក អាមេរិចតែម្តង តែងតែផលិតអ្វី ផោ្តតសំខាន់សម្រាប់ ទីផ្សារចិន និងឥណ្ឌា ជាងទីផ្សារផ្សេងៗ។​

រថយន្ត ES8 ជាប្រភេទ SUV មាន Full-Feature ។ តួខ្លួន និងតួឡាននេះ ផលិតឡើងពីអាលុយ មីញ៉ូមរឹងមាំ, ផ្នែកខាងក្នុង មានកៅអីអង្គុយចំនួន 7 ស្រោប ដោយស្បែក និងមានបច្ចេកវិទ្យា សាកថ្មឥតខ្សែ សម្រាប់ស្មាតហ្វូន ផងដែរ។ រថយន្តនេះ មានម៉ាស៊ីនល្បឿន 644 កំលាំងសេះ។ ជាន់ដំបូង ចាប់ពីល្បឿន 0 ទៅ 100 គីឡូម៉ែត្រ ត្រឹមតែ 4.4 វិនាទី យោងតាមការរៀបរាប់ ពីក្រុមហ៊ុន NIO ។

រថយន្តនេះ មានបំពាក់មកជាមួយបច្ចេកវិទ្យា ជំនួយដល់ការបើកបរ ដែលហៅថា NIO Pilot ។ វាដំនើរការបាន ដោយប្រើឈីប Mobileye’s EyeQ4 ដែលផលិតឡើងដោយ ក្រុមហ៊ុនមួយនៅ អ៊ីស្រាអ៊ែល។ ឈីបនេះគ្រប់គ្រង ទៅលើការ កាមេរ៉ាទាំង 5 ដែលនៅគ្រប់ជ្រុង នៃរថយន្តនេះ រួមទាំង Ultrasonic សេនស័រចំនួន 12 និងរ៉ាដាចំនួន 5 ទៀត។ អាចការពារសុវត្ថិភាព របស់អ្នកប្រើប្រាស់ បានដល់ 90 ភាគរយ ដូចជាចាប់ហ្វ្រាំងអូតូ, ផ្តល់ដំណឹងពេល មានបញ្ហាផ្លូវ, ជៀសវាងនូវចំនុចណា ដែលយើងមើល មិនឃើញជាដើម។

ទាំងនេះជាអ្វីដែលសំខាន់ ដែលយើងបានដឹងពី រថយន្តមួយនេះ ហើយវានឹងអាច ក្លាយជាគូប្រជែង មួយទៀត ដែលតទល់ នឹងក្រុមហ៊ុន Telsa ក្រៅពីក្រុមហ៊ុន Faraday Future ក៏មានផលិតនូវរថយន្ត អគ្គិសនីប្រភេទ SUV នេះដែរ រួមទាំងអភិវឌ្ឍន៍នូវ បច្ចេកវិទ្យាបើកបរ ដោយស្វ័យប្រវត្តិទៀតផង ដូចទៅនឹង អ្វីដែល Telsa កំពុងធ្វើចឹង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 10:46 AM, 19 December
  • ប្រភព: The Verge
  • Tag: យានយន្ត