ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    Toyota កំពុង​ព្យា​យាម​ពង្រឹង​ការ​លក់​រថយន្ត​អគ្គិសនី!

Toyota កំពុង​ព្យា​យាម​ពង្រឹង​ការ​លក់​រថយន្ត​អគ្គិសនី!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Toyota ជាក្រុមហ៊ុនផលិតរថយន្តជប៉ុន ដែលមានឈ្មោះល្បីល្បាញ ខ្លាំងទូទាំងពិភពលោក ដោយពួកគេ ផលិតរថយន្ត បែបគ្រួសារច្រើន ដូចនេះមានអ្នក ប្រើប្រាស់រថយន្ត របស់ពួកគេច្រើន រួមទាំង ម៉ាស៊ីនរឹងមាំ ប្រើបានរាប់ឆ្នាំ ជាពិសេស ពេលមានបញ្ហា ក៏ងាយជួសជុល ផងដែរ។ ក្រុមហ៊ុននេះ ក៏មានអាយុកាល រាប់សិបឆ្នាំ និងបានបង្កើតឡើង តាំងពីឆ្នាំ 1937 ដោយស្ថាបនិក kiichiro Toyota ។ សូម្បីតែក្រុមហ៊ុន Lexus ក៏មានការ គ្រប់គ្រង ដោយក្រុមហ៊ុន Toyota ដែរ។

cover

Final 1000x150 copy

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានក្រុមហ៊ុនផលិតរថយន្តជាច្រើន បានផ្តោតសំខាន់លើ ការផលិតនូវ រថយន្តប្រើប្រាស់ ប្រព័ន្ធអគ្គិសនី ជំនួសឲ្យការប្រើប្រាស់ ប្រេងឥន្ធនៈ ដូចនេះហើយ ទើបក្រុមហ៊ុន Toyota ក៏មានបំណងផលិតនូវ រថយន្តបែបនេះដាក់លក់លើទីផ្សារ ឲ្យកាន់តែច្រើន ដើម្បីប្រកួតប្រជែង ជាមួយនឹងក្រុមហ៊ុនឯទៀត។ Toyota បានផលិតនូវ រថយន្តអគ្គិសនី មួយចំនួនហើយ តែមិនអាចដាក់លក់ បាននៅពេលនេះនោះទេ ដោយសារតំបន់មួយចំនួន ត្រូវការបំពាក់ នូវឧបករណ៍ ឬស្ថានីយ៍បញ្ចូល អគ្គិសនីជាមុនសិន ទើបមានអ្នកមានប្រើប្រាស់ ប្រភេទរថយន្តទាំងនេះ។ 

ដំបូងមានក្រុមហ៊ុនចិនមួយចំនួន បានអះអាងថា ពួកគេ មានគំរោងលក់ប្រភេទ រថយន្តអគ្គិសនីនេះ​ ឲ្យបានដល់ 5.5 លានគ្រឿង គិតពីពេលនេះ ដល់ឆ្នាំ 2030 ដែលក្រុមហ៊ុន Toyota រំពឹងទុកបានត្រឹម លើសពី 1 លានគ្រឿង។ នេះជាការបោះជំហ៊ានមួយ ដ៏ធំរបស់ Toyota ដោយសារតែពួកគេ មានឈ្មោះបោះសម្លេងស្រាប់ ដូចនេះការគាំទ្រ ក៏អាចនៅតែមាន តែគ្រាន់តែយ៉ាប់សម្រាប់ តំបន់មួយចំនួន គ្មានស្ថានីយ៍ បញ្ចូលអគ្គិសនី ដូច្នេះតំបន់ទាំងនោះ នឹងមិនអាចប្រើប្រាស់ ប្រភេទរថយន្ត អគ្គិសនីបានទេ និងពិបាកទៅកាន់ តំបន់ឆ្ងាយៗ ដែលមិនមានអគ្គិសនី គ្រប់ក្នុងការផ្តល់អោយ រថយន្តទាំងនោះ។

wealthy-cities-ev-2030-1

Toyota ក៏បានចូលរួមសហការជាមួយ Mazda និង Denso Corporation បង្កើតនូវក្រុមហ៊ុន ផលិតថាមពលថ្មថ្មី សម្រាប់រថយន្ត។ Toyota បានឈានជើងចូល ការផលិតរថយន្តអគ្គិសនីនេះ ក្រោយគេពិតមែន តែវាមិនទាន់យឺត ពេលនោះទេ ចំពោះក្រុមហ៊ុនល្បី ឈ្មោះមួយនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 9:59 AM, 19 December
  • ប្រភព: The Verge
  • Tag: យានយន្ត