ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    McLaren ប្រភេទ Hypercar បង្ហាញ​រូបរាង​ពិត​ភ្លាម​លក់​ដាច់​គ្មាន​សល់!

McLaren ប្រភេទ Hypercar បង្ហាញ​រូបរាង​ពិត​ភ្លាម​លក់​ដាច់​គ្មាន​សល់!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន McLaren Automotive ជាក្រុមហ៊ុន​អង់គ្លេស​ផលិត​នូវ​រថយន្ត​ស្ព័រ​ដែល​មាន​តម្លៃ​ថ្លៃៗ។ ក្រុមហ៊ុន​នេះ ត្រូវ​បាន​រ​ក​ឃើញ​ និងបង្កើត​ឡើង​តាំងពីឆ្នាំ 2010 ដោយលោក Bruce McLaren ទើប​បាន​ជា​ក្រុមហ៊ុននេះយកត្រកូលលោកមកធ្វើជាឈ្មោះតំណាង។ McLaren បានបង្ហាញរូបភាពពិត​របស់​រថយន្ត​ស្ព័រមួយ​គ្រឿង នៅជាប្រភេទ Hypercar ឬនៅជារថយន្តគំរូ តែបានធ្វើឲ្យអ្នកមាន​ជាច្រើន​ទិញមុន​បាត់​ទៅ​ហើយ ទោះបីជាតម្លៃរបស់វាដល់ខ្ទង់លានដុល្លារក៏ដោយ។

cover

Final 1000x150 copy

នេះជា រថយន្តស្ព័រ McLaren Senna ដែលយើងបានដឹងពីតម្លៃរបស់វាខ្ទង់ 1 លានដុល្លារ។ សម្រាប់​ពត៌មាន​លម្អិតរបស់រថយន្តនេះ នឹងលាតត្រដាងនៅក្នុងព្រឹត្តិការណ៍ Geneva Motor Show ដែល​បង្កើត​ឡើង​នៅ​ឆ្នាំក្រោយនេះ ដោយពេលនេះយើងបានឃើញនូវរូបរាងពិតរបស់វា។ រថយន្តនេះ អាចមាន​កំលាំង​ម៉ាស៊ីន​ខុស​ពីរថយន្តខ្លាំងយក្ស McLaren P1 ។ រថយន្តនេះ មិនមានបច្ចេកវិទ្យា Hybrid ទេ តែ​សព្វថ្ងៃ​នេះ មានរថយន្តជាច្រើនប្រើប្រាស់បច្ចេកវិទ្យា ទោះបីជារថយន្តស្ព័រក៏ដោយ។ ជាពិសេស រថយន្ត​នេះ គ្មានម៉ាស៊ីនត្រជាក់ទេ ដោយឡែកវាស្រូបខ្យល់ តាមរន្ធបំលែង​ខ្វល់​បរិសុទ្ធ​ចូលតាម​ឧបករណ៍​ដែល​នៅ​ផ្នែកខាងលើរថយន្ត និងនៅផ្នែកសងខាងទ្វារនេះ។

ចំពោះតួខ្លួន និងទម្ងន់របស់រថយន្តនេះ សមស្រប ជាមួយការប្រណាំង ថែមទាំងមិនងាយក្រឡាប់ ទោះ​បី​ជា​​បើកដល់​ល្បឿនលឿនក៏ដោយ តែអ្នកមានទ្រព្យសម្បត្តិច្រើន ទិញយកទៅជិះធម្មតាប៉ុណ្ណោះ ប៉ុន្តែ​រថយន្ត​នេះ អាចផ្តល់ភាពថ្លៃថ្នូរដល់ពួកគេ​ សមជាមួយនឹងឋានៈ។

មានមតិមួយចំនួន បាននិយាយថា នេះដូចជារថយន្តជ័រក្មេងលេងដែលមានទំហំយក្សអញ្ចឹង ដោយ​សារ​វា​មាន​រូបរាងបង្កើតឡើងទំនើប ហើយនឹងស៊ីវីល័យ មិនដូចជារថយន្តស្ព័ររបស់ក្រុមហ៊ុនផ្សេងៗឡើយ។ ដែល​ពួកគេរក្សានូវរូបរាងដើមបន្តិចបន្តួច ដើម្បីឲ្យយើងមើលដឹងភ្លាមថា រថយន្តរបស់ក្រុមហ៊ុនណា។

រថយន្តនេះ មានតែចំនួន 500 គ្រឿងគត់ ហើយត្រូវបានលក់អស់បាត់ទៅហើយ ដោយក្រុមអ្នកមាន ចាប់​អារម្មណ៍ខ្លាំង ហើយពួកគេ ក៏បានដឹងមុនគេដែរ ជាមួយការទិញទុកមុននេះ នៅឆ្នាំក្រោយ ពួកគេនឹង​បាន​ជិះ​មុន​គេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 2:09 PM, 18 December
  • ប្រភព: The Verge
  • Tag: យានយន្ត