ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    Leica បញ្ចេញ​តួ​ម៉ាស៊ីន​កាមេរ៉ា Special Edition មាន​ចំនួន​កំណត់ លក់​ក្នុង​តម្លៃ​ដល់​​ទៅ 7000$

Leica បញ្ចេញ​តួ​ម៉ាស៊ីន​កាមេរ៉ា Special Edition មាន​ចំនួន​កំណត់ លក់​ក្នុង​តម្លៃ​ដល់​​ទៅ 7000$

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីប៉ុន្មានថ្ងៃកន្លងទៅក្រុមហ៊ុន Leica ដែលល្បីល្បាញបំផុត ជុំវិញទីផ្សារកាមេរ៉ា ដែលពិភពលោកទទួលស្គាល់ នូវគុណភាព សមត្ថភាព និងតម្លៃនោះ បានប្រកាសចេញនូវ តួម៉ាស៊ីនស៊េរីថ្មី មួយទៀត ដែលជា Edition ពិសេស បង្កើតឡើងសម្រាប់អ្នក ស្រលាញ់កាមេរ៉ាមាន ថវិការច្រើន ដែលចង់បានម៉ាស៊ីន កម្រនឹងរកទិញបាន លើភពផែនដី មានពណ៌ក្រហមស្រស់។

1

Final 1000x150 copy

ម៉ាស៊ីនកាមេរ៉ាដែល Leica បង្កើតឡើងនោះមានឈ្មោះថា M ស៊េរី (Typ 262) វាត្រូវបានផលិត ឡើងតែចំនួន 100 គ្រឿងប៉ុណ្ណោះ ដោយតួខ្លួនត្រូវបានបង្កើតឡើង ពីលោហៈធាតុមាន ទម្ងន់ស្រាល ដែលរចនាបថ ទូទៅគឺដូចទៅនឹង ម៉ូឌែល M របស់ Leica ដែលចេញកាល ពីប៉ុន្មានឆ្នាំថ្មីៗនេះ ដោយខុសត្រង់តែ ពណ៌ប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា Leica M (Typ 262) នេះប្រើប្រាស់សេនស័រ CMOS ថតរូបបានក្នុងទំហំ 24 មេហ្គាភិចសែល ជាប្រភេទកាមេរ៉ា Full-frame ដែលអាចប្រើប្រាស់ ជាមួយនឹងកែវ លែនពពួក M-Lenses និង R-Lenses របស់ Leica ផ្ទាល់បាន។ ជាងនេះទៅទៀត ម៉ាស៊ីននេះអាច កំណត់កម្រិតពន្លឺ iSO ចាប់ពី 100 ឡើងទៅ 6400 ជាមួយនឹងសមត្ថភាព ថតវីដេអូបានកម្រិត Full HD ក្នុងល្បឿន 25/24fps។

 2 3 4

Leica M ពណ៌ក្រហមនេះនឹងមិនមានលក់នៅតាមទីផ្សារអន្តរជាតិ ឬហាងលក់កាមេរ៉ាទូទៅ នោះទេ ដោយវានឹងមាន លក់ផ្ដាច់មុខ ពីក្រុមហ៊ុន Leica ផ្ទាល់ ឬអាចធ្វើការកម្មង់ទិញ តាមគេហទំព័រ របស់ Leica ផ្ទាល់ក្នុងតម្លៃ 6,995$ ខណៈពេលម៉ូឌែល M ធម្មតាដែលមាន ពណ៌ខ្មៅ និងខ្មៅលាយ ទឹកប្រាក់តម្លៃខ្ទង់ជាង 5000$។ ដូច្នេះសម្រាប់ពណ៌ក្រហម ប៉ុណ្ណឹងខុសត្រូវគ្នាជិត 2000$ តើសម្រាប់អ្នកទាំងអស់គ្នា គិតថា វាត្រឹមត្រូវ ឬជារឿងត្រូវចំនាយប្រាក់ទិញ វាយកមកប្រើឬទេ? សម្រាប់ស្រុកខ្មែរយើង អ្នកប្រើ Leica គឺមានតិចតួចបំផុត ដោយសារតែវា មានតម្លៃថ្លៃ ហើយការប្រើកាមេរ៉ា នៅស្រុកយើង ភាគច្រើន គឺតាមតែគ្នា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Por
  • 11:51 AM, 18 December
  • ប្រភព: DP Review
  • Tag: កាម៉េរ៉ា