ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Galaxy S9 និង S9+ នឹង​មាន​បច្ចេក​វិទ្យា​សាក​ថ្ម​បាន​លឿន​ជាង​មុន​ទៅទៀត!

Galaxy S9 និង S9+ នឹង​មាន​បច្ចេក​វិទ្យា​សាក​ថ្ម​បាន​លឿន​ជាង​មុន​ទៅទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មកដល់ពេលនេះ ដំណឹងរបស់ Galaxy S9 និង​ S9+ ត្រូវបានចេញពត៌មាន ជាបណ្ដើរៗហើយ ពីព្រោះវានឹងមក ដល់នៅដើមឆ្នាំ ២០១៨ ខាងមុខនេះ ជាមួយនឹងការរចនា អេក្រង់លាតថ្មីកាន់តែស្អាត ជាងមុនទៅទៀត។ ហើយក្រុមហ៊ុន Samsung អាចនឹងប្រកាសវាចេញ នៅក្នុងខែកុម្ភៈ ឬក៏ ខែមីនា ខាងមុខនេះហើយ ដែលពត៌មានជាក់លាក់ យ៉ាងណានោះ យើងនៅមិនទាន់ដឹងច្បាស់ នៅឡើយទេ ប៉ុន្តែស្មាតហ្វូនទាំង ២ គ្រឿងនេះនឹងធ្វើឱ្យ ប្រិយមិត្តរបស់ Galaxy S រំភើបចិត្តជាង រាល់ដង ជាក់ជាមិនខាន។

cover

Final 1000x150 copy

ពត៌មានដំបូងដែលយើងបានទទួលបាននោះគឺ បច្ចេកវិទ្យាសាកថ្មលឿន។ នៅក្នុងឆ្នាំ ២០១៨ នេះកំពូលស្មាតហ្វូនភាគច្រើន នឹងប្រើប្រាស់បន្ទះឈីប Snapdragon 845 ដែលជាបន្ទះឈីប ដ៏ខ្លាំងក្លារបស់ Qualcomm ជំនាន់ចុងក្រោយបង្អស់ ត្រូវបានប្រកាសចេញ ជាផ្លូវការនាពេលថ្មីៗនេះ។ វាមានភាព វៃឆ្លាតក្នុងការដំណើរការ ដោយវាមាន ប្រើប្រាស់បច្ចេវិទ្យា AI ដែលជួយសម្រួល បានច្រើន បែកចែកនូវរាល់កម្មវិធី មិនចាំបាច់ និងចាំបាច់ទាំងអស់ ដើម្បីរក្សាល្បឿន ស៊ីភីយូ ឱ្យដើរលឿន រត់បានថេរ និងមានក្រាហ្វិច កាន់តែកប់ជាងមុន ទៅទៀតដល់ទៅ Adreno 640 និងមានបច្ចេកវិទ្យា ជាច្រើនទៀត។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏បានបង្ហាញនូវ បច្ចេកវិទ្យាសាកថ្មលឿន ជំនាន់ថ្មីដែលបានបំពាក់ នៅលើបន្ទះឈីបនេះ ផងដែរ គឺ Qualcomm Quick Charge 4 ដែលអាចសាកថ្មី បានរហ័សដូចជា Dash Charge របស់ ក្រុមហ៊ុន OnePlus អញ្ចឹង ដោយមិនឱ្យ ក្រុមហ៊ុនស្មាតហ្វូន ខ្វាយខ្វល់ទៅលើការកែច្នៃ ច្រើននោះទេ។ 

ចំណែកឯ ក្រុមហ៊ុន Samsung វិញក៏នឹងប្រើប្រាស់បន្ទះឈីប Exynos 9810 ជំនាន់ថ្មីរបស់ខ្លួន ផងដែរ សម្រាប់ Galaxy S9 និង S9+ ដែលផលិតលក់ នៅទីផ្សារអាស៊ី និងចិន និងហុងកុង ជាដើម ហើយសម្រាប់ បន្ទះឈីប Exynos 9810 របស់ក្រុមហ៊ុន Samsung នេះក៏នឹងមានបច្ចេវិទ្យា ទាំងនេះផងដែរ ដែលក្រុមហ៊ុន នឹងផលិតឱ្យស្រប ជាមួយនឹងអ្វីដែល Qualcomm បានធ្វើ។

1

បច្ចេកវិទ្យាសាកថ្មលឿន 4+ នេះវាសាកបានលឿនជាង Quick Charge ជំនាន់មុនដល់ទៅ ១៥% ឯណោះ និងអាចរក្សាសីតុណ្ហភាព ឱ្យបានត្រជាក់ជាមុន ៣ អង្សាសេ នៅរាល់ពេល សាកថ្ម។ ដូចនេះ យើងនឹងចាំមើល ទាំងអស់គ្នាថា តើក្រុមហ៊ុន Samsung នឹងកែច្នៃបន្ថែមយ៉ាងណា ទៅលើស្មាតហ្វូនដែល បំពាក់បន្ទះឈីប Snapdragon 845 និង Exynos 9810 របស់ខ្លួន នាឆ្នាំក្រោយនេះ ព្រោះជាទូទៅ ក្រុមហ៊ុននេះ តែងតែ កែច្នៃឱ្យស្មាតហ្វូនរបស់ខ្លួន សាកថ្មបានកាន់តែលឿន និងបន្ថែមក្បាល ឆ្នាំងសាកលឿន ផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 4:32 PM, 13 December
  • ប្រភព: Slash Gear
  • Tag: ទូរស័ព្ទ