ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    OnePlus 5 ទទួល​បាន​កំណែ​អាប់​ដេត​ផ្លូវ​ការ​ថ្មី​មួយ​ទៀត (OxygenOS 4.5.15)

OnePlus 5 ទទួល​បាន​កំណែ​អាប់​ដេត​ផ្លូវ​ការ​ថ្មី​មួយ​ទៀត (OxygenOS 4.5.15)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សម្រាប់អ្នកប្រើប្រាស់ ស្មាតហ្វូន OnePlus 5 របស់​ក្រុមហ៊ុន OnePlus នៅ​ក្នុង​ពេល​នេះ អាច​បន្ទាន់​សម័យ ទៅ​កាន់ OxygenOS 4.5.15 ហើយ ដើម្បី​ទទួល​បាន នូវការថែទាំ ផ្នែកសុវត្ថិភាព កម្រិតខ្ពស់​បន្ថែម​ទៀត។ ហើយរឿងមួយវិញទៀត គឺវាមិនមែនជា Android ជំនាន់ចុងក្រោយ ដែលផ្តើមដោយ នំ O នោះទេ ដោយវានៅត្រឹម Android Nougat នៅឡើយ។

Cover

Final 1000x150 copy

នៅក្នុងកំណែអាប់ដេតនេះដែរ OnePlus បានបន្ថែម និងជួយសម្រួល ដល់មុខងារ ក៏ដូចជា​ផ្នែក​មួយ​ចំនួន សម្រាប់ស្មាតហ្វូន OnePlus ដែលក្នុងនោះ រួមមានដូចជា៖

  • សម្រួលដល់មុខងារ GPS
  • សម្រួល និងជួសជុលដល់មុខងារ Alarm Ringtone
  • សម្រួលដល់បញ្ហាពីការ Share Emoji ពី Bitmoji
  • សម្រួលដល់ចន្លោះប្រហោងកន្លងមក
  • និងចុងក្រោយគេ គឺបន្ទាន់សម័យដល់ ផ្នែកសុវត្ថិភាព ចុងក្រោយគេបង្អស់!

Pic1

ដូចនេះ សម្រាប់ប្រិយមិត្ត ដែលមានប្រើនូវ ស្មាតហ្វូន OnePlus 5 អាចធ្វើការអាប់ដេតវា តាមរយៈ OTA ផ្ទាល់ ដោយចូលទៅកាន់ Settings > Software Update រឺបើចង់សាកល្បង ជាមួយនឹង Oreo Beta ក៏បាន ដោយចូលទៅកាន់ គេហទំព័រ OnePlus.net។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Mai
  • 10:49 AM, 13 December
  • ប្រភព: OnePlus
  • Tag: ទូរស័ព្ទ