ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Galaxy A8 និង A8 Plus អាច​នឹង​មាន​កាមេរ៉ាមុ​ខ​ភ្លោះ​ជាមួយ​អេក្រង់​ខា​ង​មុខ​ស្រដៀង Galaxy S8

Galaxy A8 និង A8 Plus អាច​នឹង​មាន​កាមេរ៉ាមុ​ខ​ភ្លោះ​ជាមួយ​អេក្រង់​ខា​ង​មុខ​ស្រដៀង Galaxy S8

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះជា​ជំនាន់​ថ្មី​នៃ​ត្រកូល Galaxy A ដែល​មាន​ពាក្យ​ចចាម​អារ៉ាម​ជាច្រើន ចាប់​ផ្តើម​ចេញ​ផ្សាយ ពី​លក្ខណៈ​សម្បត្តិ, រូបភាព និងខែដាក់បង្ហាញរបស់វា។ គេបានរៀបរាប់ថា ស្មាតហ្វូន Galaxy A8 និង A8 Plus ឆ្នាំ 2018 អាចនឹងមានអេក្រង់លាត ជាមួយទំហំ Ratio 18:9 និងពត៌មានថ្មីក៏បានចេញផ្សាយថា​ស្មាតហ្វូននេះ អាចមានកាមេរ៉ាមុខចំនួន 2 ផងដែរ។

cover

Final 1000x150 copy

ម៉ូឌែល Galaxy A8 នេះពីមួយជំនាន់ទៅមួយជំនាន់ មិនដូចជា ត្រកូល Galaxy A ឯទៀតទេ ដោយ​សារតែវាចេញមក គឺរូបរាង តែងតែពិសេសជាង ត្រកូល  Galaxy A ផ្សេងៗ ដូច្នេះហើយ​ទើបបានជា Galaxy A8 នេះ មានភាពលេចធ្លោជាងគេ។ តាមប្រភពដដែលបានបង្ហាញថា ស្មាតហ្វូននេះ នៅតែ​មាន​កាមេរ៉ា​ក្រោយចំនួន 1 ដដែល។ ហើយក៏មិនទាន់មានប្រភពណា ដែលរៀបរាប់ពីអត្ថប្រយោជន៍​នៃ​កាមេរ៉ា​ភ្លោះ​ខាងមុខនេះនៅឡើយទេ​ ដោយសារតែវាគ្រាន់ជាដំណឹងបែកធ្លាយ។  

កាលពីប៉ុន្មានសប្តាហ៍មុន ធ្លាប់មានរូបភាពបែកធ្លាយម្តងហើយជាមួយនឹងស្មាតហ្វូននេះ ដែលរូបរាង​ផ្ទៃ​ខាង​មុខ​របស់វា មានអេក្រង់លាត ស្រដៀងទៅនឹង Galaxy S8 មែនទែន ដោយគ្រាន់តែយើងមើលជិត​បន្តិច នឹងឃើញកាមេរ៉ាចំនួន 2 គ្រាប់ ហើយយើងក៏ឃើញទ្រនាប់ស្គេនម្រាមដៃដូរទីតាំងមកនៅក្រោម​កាមេរ៉ា 1 គ្រាប់នៅផ្នែកខាងក្រោយ។

១ ២

ស្មាតហ្វូននេះ ត្រូវបានគេដឹងថា វាអាចនឹងបង្ហាញវត្តមានជាផ្លូវការនៅការនៅដើមឆ្នាំក្រោយ អំឡុង​ខែ​មករា ដូច្នេះមិត្តអ្នកអាន នឹងអាចដឹងបានកាន់តែលម្អិតពីស្មាតហ្វូននេះ ដោយនៅពេលពត៌មានបែកធ្លាយ​ក៏​​អាច​ជឿជាក់បានដែរ តែគ្រាន់តែអ្វីដែលបែកធ្លាយនៅតិចតួចនៅឡើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 10:08 AM, 13 December
  • ប្រភព: The Verge
  • Tag: ទូរស័ព្ទ