ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ខួប ៤ ឆ្នាំ​របស់​ក្រុម​ហ៊ុន OnePlus ទទួល​បាន​ការបញ្ចុះ​​តម្លៃ​រ​ហូត​ដ​ល់ ៣០%

ខួប ៤ ឆ្នាំ​របស់​ក្រុម​ហ៊ុន OnePlus ទទួល​បាន​ការបញ្ចុះ​​តម្លៃ​រ​ហូត​ដ​ល់ ៣០%

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

OnePlus គឺជាក្រុមហ៊ុនផលិត​ស្មាត​ហ្វូន​ដែល​មាន​អាយុ​កាល​​ក្មេង​​ខ្ចី​ជាង​គេ ប៉ុន្ដែ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ខ្លាំង​ផង​ដែរ ដោយសារតែគុណភាពនៃការផលិត និងតម្លៃរបស់វាតែម្ដង។ ក្រុមហ៊ុននេះត្រូវបាន​បើក​ដំណើរការដំបូងនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៣ ដែលមកដល់ពេលនេះក្រុមហ៊ុន OnePlus មាន​អាយុ​កាល ៤ ឆ្នាំហើយ (ប្រហាក់ប្រហែលទៅនឹង គេហទំព័របច្ចេកវិទ្យាខេមបូរីផត) ។ ក្រុមហ៊ុន OnePlus បាន​ចេញ​លក់ទូរស័ព្ទសុទ្ធតែកំពូលស្មាតហ្វូនទាំងអស់ ដូចជា OnePlus 1, 2, 3, 3T, 5, និង 5T ជាដើម លើកលែងតែ OnePlus X ប៉ុណ្ណោះដែលជាស្មាតហ្វូនល្អបង្គួរកាលពីឆ្នាំ ២០១៥។

1

Final 1000x150 copy

ហើយនៅក្នុងខួបទី ៤ ឆ្នាំរបស់ក្រុមហ៊ុន OnePlus នាចុងឆ្នាំ ២០១៧ នេះក្រុមហ៊ុនបាន​ធ្វើការលក់បញ្ចុះ​តម្លៃ​ពិសេស​សម្រាប់​គ្រឿង Accessory របស់ OnePlus 5 និង 5T ទាំងអស់ដែលក្នុងនោះមានដូចជា Case ផលិតឡើងដោយថ្មខ្សាច់ ជាស្បែកជាច្រើនប្រភេទទៀត, កាសត្រចៀក, និងស្គ្រីនកាពារជាដើម។ លើសពីនេះទៅទៀត យើងក៏អាចមានឱកាសបានទទួលកាដូ និងឈ្នះរង្វាន់ពី Lucky Draw ដើម្បីទទួល​បាន​ដូច​ជា កាតាប, កាបូប, អាវ, មួក ជាដើម។

2

យ៉ាងណាមិញ គួរឱ្យសោកស្តាយមែនទែនដែលក្រុមហ៊ុន OnePlus មិនអាចដឹកជញ្ជូន​មកដល់​ទីផ្សារ​អាស៊ីអាគ្នេយ៍​បាន ព្រោះក្រុមហ៊ុននេះផ្តោតសំខាន់ទៅលើតែប៉ែកខាងអ៊ឺរ៉ុប អាមេរិច, ឥណ្ឌា និងហុងកុង​តែ​ប៉ុណ្ណោះ​។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 9:51 AM, 13 December
  • ប្រភព: OnePlus
  • Tag: ទូរស័ព្ទ