ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Intel បញ្ចេញ​ឈីប CPU Pentium និង Celeron ជំនាន់​ថ្មី​សម្រាប់​​ទីផ្សារ​ឆ្នាំ 2018 ហើយ ជាមួយ​ល្បឿន​អ៊ីនធឺណែត​លឿនក​ប់

Intel បញ្ចេញ​ឈីប CPU Pentium និង Celeron ជំនាន់​ថ្មី​សម្រាប់​​ទីផ្សារ​ឆ្នាំ 2018 ហើយ ជាមួយ​ល្បឿន​អ៊ីនធឺណែត​លឿនក​ប់

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

និយាយដល់ Intel នរណា​ក៏ដឹ​ង​អំពី​ក្រុម​ហ៊ុន​យក្ស​ដ៏​ល្បីល្បាញ​បំផុត​ជុំវិញ​ការ​ផ​លិត​ឈីប CPU សម្រាប់​យក​ទៅ​ប្រើ​ប្រាស់​នៅ​លើ​ម៉ាស៊ីន​កុំព្យូទ័រ​ដែរ ហើយ​ប្រិយមិត្តអាចនឹងកំពុងប្រើឈីប CPU របស់ក្រុមហ៊ុន​នេះ​ជាមួយ​កុំព្យូទ័រ​ផង​ដែរ​ក៏​ថាបាន។ មួយរយៈកន្លងមកនេះ យើងសង្កេតឃើញថា Intel ផ្ដោតសំខាន់​ទៅ​លើ​ទីផ្សារ CPU កំពូលៗសម្រាប់យកទៅលេងហ្គេម និង Render ជាដើម តែមកដល់ចុងឆ្នាំ 2017 នេះ Intel បានប្រកាសចេញឈីប CPU ពពួក Entry-Level ឬហៅថា CPU ធនដំបូងជំនាន់ថ្មីជាផ្លូវការហើយ ដើម្បី​ដេញ​ជំនាន់សម្រាប់ចេញលក់ក្នុងទីផ្សារនាឆ្នាំ 2018 ក្រោយនេះ។

1

Final 1000x150 copy

ការបញ្ចេញឈីប CPU ថ្មីនេះគឺមាន 2 ដោយស្ថិតនៅត្រកូល Pentium និង Celeron ដែលជាទូទៅ​យើង​ឃើញ​វា​ចេញនៅលើ Laptop ឬម៉ាស៊ីន Desktop មានតម្លៃធូរថ្លៃ ដែលបង្កើតឡើងសម្រាប់​ប្រើការ​លើ​​កិច្ចការស្រាលៗប៉ុណ្ណោះ។ សម្រាប់ឈីបចេញថ្មីពីរនេះ ក៏មិនខុសគ្នាពីឈីបជំនាន់មុនៗផងដែរ ដោយ​វាចែកចេញជា 4​ ជម្រើសដូចជា៖

  • Intel Pentium Silver N5000 (សម្រាប់ Laptop និងថេប្លេត)
  • Intel Pentium Silver J5005 (សម្រាប់ Desktop)
  • Intel Celeron N4100 និង N4000 (សម្រាប់ Laptop និងថេប្លេត)
  • Intel Celeron J4105 និង J4005 (សម្រាប់ Desktop)

ឈីបទាំង 2 ស៊េរីថ្មីនេះត្រូវបានបង្កើតឡើងក្នុង Architecture ឈ្មោះ Gemini Lake ដែលដេញជំនាន់ពី Apollo Lake របស់ Intel ដោយ Architecture ជំនាន់ថ្មីនេះ ធ្វើឲ្យឈីបថ្មីរបស់ Intel ស៊ីភ្លើង​កាន់​តែ​តិច​ជាង​មុន និងមានល្បឿនកាន់តែប្រសើរជាងជំនាន់មុន។

2

Intel បានប្រកាសទៀតផងដែរថាឈីបថ្មីទាំង 2 នេះផ្ដោតសំខាន់ទៅលើល្បឿន WiFi ដោយប្រើ​បច្ចេក​វិទ្យា 2×2 802.1ac Wi-Fi មានល្បឿន Channel លោតដល់ 160MHz ធ្វើឲ្យឈីប​នេះ​មាន​ល្បឿន​លឿន​ជាង WiFi ល្បឿនលឿនបច្ចុប្បន្នដល់ទៅ 2 ដង ថែមទាំងអះអាងទៀតថាអាច Download យក​ខ្សែ​ភាពយន្ត​ទំហំ 8GB មិនដល់ 1 នាទីនោះទេជាមួយអ៊ីនធឺណែតល្បឿនលឿន នេះពិតជាមិនសរសើរ​មិន​បាន​ពិតមែន។ ជាងនេះទៅទៀត Intel ក៏បាមបំពាក់បច្ចេកវិទ្យា Local Adaptive Contract Enhancement ឬហៅកាត់ថា LACE ដែលជួយទៅដល់អេក្រង់កុំព្យូទ័រយួរដៃ និងថេប្លេតប្រែពណ៌ទៅ​តាម​​កាលៈទេសៈបានយ៉ាងប្រសើរ ផ្ដល់ភាពងាយស្រួលទៅដល់ភ្នែកអ្នកប្រើប្រាស់។

3

អមមកជាមួយនឹងឈីប CPU នេះផងដែរ Intel បានវិចខ្ចប់ក្រាហ្វិចមករួចជាស្រេចជាមួយឈីប ដោយ​ស៊េរី Pentium Silver សម្រាប់ Laptop ថេប្លេត និងម៉ាស៊ីន Desktop នឹងទទួលបាន​ Intel UHD Graphic 605 ជំនាន់ថ្មី។ ចំនែកឈីប Celeron ទទួលបានក្រាហ្វិច Intel UHD Graphic 600 ជំនាន់ថ្មី ដោយល្បឿនគឺខុសគ្នាបន្តិចបន្តួច។ ទាំងនេះគឺជាលក្ខណៈសម្បត្តិទូទៅនៃឈីបទាំង 2 ស៊េរីនេះ ដូច្នេះ​ឆ្នាំ​ក្រោយឆាប់ៗនេះយើងនឹងឃើញមានថេប្លេត ក៏ដូចជា Laptop និង Desktop​ ធុនមធ្យមជាច្រើនត្រៀម​បំពាក់ CPU ថ្មីនេះប្រើប្រាស់ ដោយក្នុងនោះយើងនឹងឃើញមាន​ការប្រកួតប្រជែងទីផ្សារកាន់តែច្រើនរវាង Intel Pentium Silver និង Celeron ជាមួយឈីប Snapdragon 845 ទៀតផង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Por
  • 2:36 PM, 12 December
  • ប្រភព: Slash Gear
  • Tag: Accessories