ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    កាមេរ៉ា Mate 10 Pro ទទួល​បាន​ពិន្ទុ​កប់​ក្នុង​តារាង​កំពូល​របស់ DxOMark ដូច iPhone X ដែរ

កាមេរ៉ា Mate 10 Pro ទទួល​បាន​ពិន្ទុ​កប់​ក្នុង​តារាង​កំពូល​របស់ DxOMark ដូច iPhone X ដែរ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Galaxy Note 8 បានគ្រងតំណែងជា​កំពូលស្មាតហ្វូន ដែលមានកាមេរ៉ា ​ខាងក្រោយថតរូប និងវីដេអូ​បានច្បាស់ និងប្រសើរជាងគេ​ ដោយវាទទួលបាន ពិន្ទុដល់ទៅ 94 ដូចទៅនឹង iPhone 8 Plus ដែរ នៅចុងឆ្នាំ 2017 នេះ ខណៈស្មាតហ្វូន Android ភាគច្រើន គឺលោត​អស់ត្រឹម 90 ប៉ុណ្ណោះ លើកលែងតែ ស្មាតហ្វូន Android មួយ ដែលទទួលបាន​ពិន្ទុខ្ពស់ ជាងគេនៅលេខរៀងទី 1 នោះគឺ Google Pixel 2/ 2XL ដោយទទួលបាន ពិន្ទុលោតដល់ 98 និងបានឈ្នះ ពិន្ទុរបស់ iPhone X ដែលទទួលបានពិន្ទុ សរុបដល់ទៅ 97 ឯណោះ។  ចុះសម្រាប់ Mate 10 Pro ដែលជា ស្មាតហ្វូន Android មួយដែលទើបនឹង ចេញលក់ កាលពីពេលថ្មីនេះ តើទទួលបានពិន្ទុ ប៉ុន្មានដែរ ចំពោះកាមេរ៉ាថតរូប និង វីដេអូ?

Cover

Final 1000x150 copy

យ៉ាងណាមិញថ្ងៃនេះផងដែរ ក្រុមអ្នកជំនាញ DxOMark បានប្រកាសចេញ ​ជាផ្លូវការហើយ បន្ទាប់ពីខ្លួនបាន ​ចំនាយពេលមួយ​រយៈ ក្នុងការសិក្សា និងធ្វើតេស្ដសាកល្បង​នូវ កាមេរ៉ារបស់ Mate 10 Pro ដោយជាលទ្ធផល​គឺ ស្មាតហ្វូននេះមិនបាន ធ្វើអោយ Huawei ធ្លាក់កូដនោះទេ ហើយក៏នឹងមិនធ្វើអោយ អ្នកដែលស្រលាញ់ និង និយមថតរូប​តាម ស្មាតហ្វូន​ខកចិត្តដែរ ព្រោះថាពិន្ទុ ​សរុបដែល Mate 10 Pro ទទួលបានគឺ​លោតដល់ 97 ឯណោះ ដូចទៅនឹងពិន្ទុរបស់ iPhone X ដែរ។ ជុំវិញការដាក់ពិន្ទុ ​ខ្ពស់មួយនេះ ក្រុមអ្នកជំនាញ ​របស់ DxOMark ក៏បានបញ្ជាក់ប្រាប់ ​អំពីសមត្ថភាព​ពិសេស ដែលកាមេរ៉ាភ្លោះ​ ខាងក្រោយរបស់ Mate 10 Pro ធ្វើទៅបាន​ផងដែរ ដូចជាមុខងារ Zoom ដែលមិនបាត់បង់ ​គុណភាព បើទោះបីជា Zoom ចូល 8x ក៏រូបភាព នៅតែអាច​ប្រើការបាន (នេះបើយោងតាម ការ​លើកឡើងរបស់ក្រុម ​អ្នកជំនាញ) ពិសេសគឺ មុខងារ  Portrait ដែលអាចធ្វើអោយ ផ្ទៃ​ខាងក្រោយព្រាល​ ដាច់បាន​ស្អាតល្អ។

ជាងនេះទៅទៀតជុំវិញការផលិតរូបភាព Mate 10 Pro អាចចាប់យក​រូបភាព បានរហ័ស និងអាចផ្ដិតយក​រូបភាព បាន​ដិតពណ៌ល្អ មិនឆេះ មិនបន្ថែមពណ៌ លើស​ការពិតប៉ុន្មានទេ ពិសេសគឺរូបភាព ​មានទិន្នន័យច្បាស់ នោះ​ក៏ដោយសារតែ ​កាមេរ៉ាខាងក្រោយ ​ទាំងពីរគ្រាប់ ដែលសហការ ជាមួយក្រុមហ៊ុន Lieca ទាំងសេនស័រ និង Software បានបំពាក់​មក ជាមួយនឹង​មុខងារ OIS ដែលជួយការពារ​រំញ័រ បានយ៉ាងល្អ បើនិយាយដល់ការ ​ថតវីដេអូ Mate 10 Pro គឺរឹតតែមាន ​សមត្ថភាពខ្លាំងជាង ត្រកូល Mate ជំនាន់មុនថែមទៀតផង។ ហើយនេះគឺជា តារាងពិន្ទុរបស់ iPhone X តាមរយៈការ ធ្វើតេស្តនៅលើ DxOMark៖

Pic 10

សរុបមក Mate 10 Pro គឺជាកំពូលស្មាតហ្វូន Android មួយរបស់ Huawei ដែលទទួលបានពិន្ទុ កាមេរ៉ា​កប់លេខរៀងទី 2 ​នាចុងឆ្នាំ 2017 នេះ ដែលអាច​ប្រជែង ទៅនឹងស្តេចកាមេរ៉ា Google Pixel 2 / 2XL បាន។ និយាយអោយចំទៅ តំណែងរបស់ស្មាតហ្វូន ដំណើរការដោយ Android  Mate 10 Pro គឺក្រោមតែ Pixel 2 / 2XL ត្រឹម 1 ពិន្ទុប៉ុណ្ណោះ ហើយក៏លើស Note 8 ដល់ទៅ 3 ពិន្ទុផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 11:25 AM, 11 December
  • ប្រភព: DxOMark
  • Tag: ទូរស័ព្ទ