ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ទស្សនា​រូបភាព​ដែល​ថត​ចេញ​ពី​កាមេរ៉ា OnePlus 5 និង OnePlus 5T!

ទស្សនា​រូបភាព​ដែល​ថត​ចេញ​ពី​កាមេរ៉ា OnePlus 5 និង OnePlus 5T!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មកដល់ពេលនេះ OnePlus 5T បានមកដល់ទីផ្សារ ប្រទេសកម្ពុជាយើង ជាបណ្ដើរៗហើយ និងមានប្រិយមិត្ត មួយចំនួនបាន ទិញវា រួចហើយដែរ ក៏ប៉ុន្តែវានៅមិនទាន់បាន លក់ទំលំទូលាយ នៅឡើយទេ។ ចំនុចមួយចំនួន ដែលក្រុមហ៊ុន OnePlus បន្ថែមនៅលើ 5T ប្រសើរជាង OnePlus 5 ធ្វើឱ្យប្រិយមិត្តដែល កំពុងកាន់ប្រើ OnePlus 5 រាងអន់ចិត្តបន្ដិច ព្រោះវាល្អប្រសើរ ជាងមុនច្រើន និងបានបំពាក់ អេក្រង់លាតថ្មី 18:9 Aspect Ratio និងមានកាមេរ៉ាថ្មីទៀតផង ហើយចំណុចទាំង ២ នេះហើយ ដែលអ្នកប្រើប្រាស់ ស្មាតហ្វូនជាច្រើន ចង់បាន។

cover1

Final 1000x150 copy

កាមេរ៉ារបស់ OnePlus 5T ត្រូវបានកែប្រែឱ្យកាន់តែខ្លាំងជាង OnePlus 5 ទៅទៀត ដោយពេលនេះ ត្រូវ​បាន លះបង់ចោល កែវលេនកាមេរ៉ា Telephoto បាត់ហើយ ហើយជំនួយមកវិញនូវ កាមេរ៉ាថ្មី ស៊ែនស័រ​ថ្មី។ សម្រាប់កាមេរ៉ាគោល របស់វានៅ ដូចគ្នាដដែល ដោយប្រើប្រាស់ ស៊េនស័រ Sony IMX 398 ជាប្រភេទ Focal Length អាចចាប់យករូបភាព ក្នុងទំហំ 16MP ដែលមានកម្រិត Aperture f/1.7 ចំណែក​ឯ មួយគ្រាប់ទៀត ប្រើប្រាស់ស៊េនស័រ ថ្មីគឺ Sony IMX 376K ជាប្រភេទ Focal length ដូចគ្នា និងអាចចាប់ យករូបភាព ក្នុងទំហំ 20MP មានកម្រិត Aperture កាន់តែធំដល់ទៅ f/1.7 ដែលធ្វើការ នៅ​តាម​កាលៈទេសៈ ស្ថានភាព ខ្សោយពន្លឺ កាន់តែប្រសើរច្រើន។ ព្រោះកាមេរ៉ា 20MP របស់វានេះ អាច​ចាប់​យករូបភាព កាន់តែលំអិតល្អ និងកាន់តែល្អ នៅកន្លែងខ្សោយពន្លឺ ដោយវានឹងចាប់ យករូបភាព 4 ភិច​ស៊ែល ផ្គុំចូលគ្នា ទៅជា 1 ភិចស៊ែល កាត់បន្ថយភាពព្រាល និងបំបាត់គ្រាប់ Noise រំខានបានល្អ ជាង​មុន​ច្រើន។ ចំណែកឯកែវលេន Optical Zoom 1.6x វាមិនមានទៀត ប៉ុន្ដែ OnePlus ប្រហែលជាអាចកែច្នៃ Software បន្ថែមដើម្បីកាមេរ៉ា អាចប្រើប្រាស់ Optical Zoom និង Digital Zoom បានដែរ។ រីឯ​មុខងារ Portrait Mode វិញ គឺកាន់តែល្អ ជាងមុនទៅទៀត ហើយវានៅតែអាច ថតរូបភាព​ព្រាល​ផ្ទៃ ខាង​ក្រោយ​បានដាច់ល្អ បើទោះជាមិនមាន កែវលេន Telephoto ក៏ដោយ។

ទស្សនារូបភាពដែលថតចេញពី OnePlus 5 (រូបទី ១) និង OnePlus 5T (រូបទី ២)៖

សរុបមក យើងសង្កេតឃើញថា រូបភាពដែលបានថតចេញពី OnePlus 5T មានពន្លឹភ្លឺជាង នៅកន្លែងខ្សោយពន្លឺ ហើយសម្រាប់នៅកន្លែង មានពន្លឺចាំង ក៏វាមិនចាញ់ចាំងពន្លឺ អំពូលធ្វើឱ្យបែក Flare ដែរ។ ហើយប្រសិនបើ មើលរូបភាព ពង្រីកចូល យើងក៏ឃើញកម្រិតភាព ច្បាស់របស់ 5T ក៏នៅតែច្បាស់ ជាងដែរ។

11 12

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 11:14 AM, 11 December
  • ប្រភព: Phone Arena
  • Tag: ទូរស័ព្ទ