ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ឆ្នាំ​ក្រោយ Apple អាច​នឹង​បំពាក់​អេក្រង់ LCD លើ iPhone មួយ​ស៊េរី​ក្នុង​តម្លៃ​សមរម្យ

ឆ្នាំ​ក្រោយ Apple អាច​នឹង​បំពាក់​អេក្រង់ LCD លើ iPhone មួយ​ស៊េរី​ក្នុង​តម្លៃ​សមរម្យ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តភាគច្រើន ពិតជាបានដឹងហើយថា ទូរស័ព្ទ iPhone X គឺជាស្មាតហ្វូន ដែលមានតម្លៃថ្លៃ ជាងគេ ក្នុងចំនោម iPhone ដទៃផ្សេងទៀត។ តម្លៃថ្លៃបែបនេះ ក៏ដោយសារតែ Apple បានបំពាក់ អេក្រង់ថ្លៃ បច្ចេកវិទ្យាថ្មី និង សមត្ថភាព ខ្លាំងជាងមុន និង អាចសាកថ្មឥតខ្សែ បានថែមទៀត ជាមួយនឹង ខ្នងកញ្ចក់ខាងក្រោយនោះ។

Cover

Final 1000x150 copy

ថ្មីៗនេះ មានរបាយការណ៍មួយពី Nikkei បានអះអាងថា ក្រុមហ៊ុន Apple នឹងបង្ហាញស្មាតហ្វូន ម៉ូដែលថ្មី មួយ នៅឆ្នាំក្រោយ ជាមួយនឹងអេក្រង់ប្រភេទ LCD ជាមួយនឹងខ្នង ខាងក្រោយ ស្រោបដោយលោហៈ ហើយវាអាច ស្រដៀងទៅនឹងទូរស័ព្ទ iPhone ស៊េរីចាស់ៗ អញ្ចឹងដែរ។ លើសពីនេះ វាអាចមិនមានមុខងារ សាកថ្មឥត ខ្សែនោះទេ។ ការបង្កើតបែបនេះ គឺសម្រាប់តម្រូវ អ្នកដែលចង់ ប្រើប្រាស់ iPhone ស៊េរីថ្មី តែចង់បាន តម្លៃសមរម្យ និង មានពណ៌ច្រើន សម្រាប់ជ្រើសរើស ផងនោះ។

Pic 1

វាត្រូវបានគេរំពឹងថា នឹងលក់ក្នុងតម្លៃចាប់ពី 649 ដុល្លារ ជាមួយអេក្រង់ទំហំ 6.1 អ៊ីង ប៉ុន្តែមិនបានបញ្ជាក់ ពីទំហំអង្គផ្ទុកទិន្នន័យ នោះទេ។ បើវាជាការពិត តម្លៃទាបបែបនេះ Apple អាចនឹងបង្កើតឡើង សម្រាប់លក់នៅតាម បណ្តាប្រទេសកំពុង អភិវឌ្ឍ ដែលមានមនុស្សជាច្រើន ចាប់អារម្មណ៍ ក្នុងការទិញទូរស័ព្ទ iPhone យកទៅ ប្រើប្រាស់ប៉ុណ្ណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 4:43 PM, 07 December
  • ប្រភព: iPhone Hacks
  • Tag: ទូរស័ព្ទ