ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    កំសាន្ត​ផង រៀន​វាយ Typing ផង ជាមួយ​នឹង The Typing of the Dead នេះ!

កំសាន្ត​ផង រៀន​វាយ Typing ផង ជាមួយ​នឹង The Typing of the Dead នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សម្រាប់ប្រិយមិត្ត មួយចំនួន ប្រហែលជា​ស្គាល់​ហើយ ជាមួយ​នឹង​ហ្គេម The House of Dead ដោយ​វា​ជា ប្រភេទ​ហ្គេម នៅ​លើ​កុំព្យូទ័រ ជាមួយ​នឹង កម្រិត​ក្រាហ្វិក 2D ដែល​និយាយ​ពី ទីក្រុងមួយ ត្រូវ​បាន​រាត​ត្បាត​ដោយ វីរុស Zombie។

1

Final 1000x150 copy

តែយ៉ាងណាមិញ វាបានត្រឹមតែ អោយយើងលេងកំសាន្ត តែមួយមុខប៉ុណ្ណោះ ហេតុដូច្នេះហើយ យើង​សូម​ណែនាំ នូវកម្មវិធីហ្គេម មួយបែបទៀត ដែលនិយាយដូចគ្នា ទៅនឹង The House of Dead ដែរ តែ​វាមានលក្ខណៈពិសេសរបស់វា គឺបញ្ចូលជាមួយនឹង ការរៀនវាយអក្សរ Typing។

Cover

វាមានឈ្មោះថា The Typing of the Dead ដែលជាកម្មវិធីហ្គេម សម្រាប់កំសាន្តផង និងសម្រាប់​រៀន​វាយ​អក្សរ Typing ផង។ ចំពោះការណែនាំ អំពីការលេង គឺគ្រាន់តែ វាយអក្សរនៅលើ ក្បាលរបស់ Zombie អោយ​បាន​ចប់ វានឹងបាញ់សម្លាប់ Zombie នោះ ដោយស្វ័យប្រវត្ត តែម្តង។ អ្នកទាំងអស់គ្នា អាចទស្សនាវីដេអូ ខាងក្រោមនេះ បន្ថែមបាន៖

សរុបឡើងវិញ កម្មវិធីហ្គេមនេះ អាចជួយអោយ យើងបង្កើនចំណេះខាង ផ្នែកវាយអក្សរអង់គ្លេសផង និងជួយអោយ បន្ធូរអារម្មណ៍ស្រ្តេសបានផង តាមរយៈ ការវាយអក្សរសម្លាប់ខ្មោចឆៅនេះ។ ដូច្នេះ ប្រសិន​បើ អ្នកទាំងអស់គ្នា មានចំណាប់អារម្មណ៍ អាចសាកល្បង ដោនឡូតមកលេង នៅលើកុំព្យូទ័រ តាម​រយៈ តំណរភ្ជាប់ ខាងក្រោមនេះបាន៖

បញ្ជាក់៖ អាចលេងលើកុំព្យូទ័រ ធម្មតាៗបាន ដូចគេដូចឯងដែរ!!!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Mai
  • 4:18 PM, 07 December
  • ប្រភព: Cambo
  • Tag: កម្មវិធី & ហ្គេម