ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    ពិតទេ​ដែល Huawei P11 អាច​នឹង​មាន​ទំហំ​កាមេរ៉ា​ធំ​ដល់​ថ្នាក់​នេះ

ពិតទេ​ដែល Huawei P11 អាច​នឹង​មាន​ទំហំ​កាមេរ៉ា​ធំ​ដល់​ថ្នាក់​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីខែកុម្ភៈ ដើមឆ្នាំ 2017 នេះ ក្រុម​ហ៊ុន Huawei បាន​បញ្ចេញ​ស្មាត​ហ្វូន​ត្រកូល P ជំនាន់​ចុង​ក្រោយ នោះ​គឺ P10 និង P10 Plus ដោយ​វា​គឺ​ជា​ស្មាត​ហ្វូន ដែលមានសមត្ថភាពល្អ រួមជាមួយបច្ចេកវិទ្យាថ្មីៗ ជា​ពិសេស​គឺ កាមេរ៉ាភ្លោះខាងក្រោយ​ហ្នឹងតែម្តង។ កាមេរ៉ាល្អបែបនេះ ក៏ព្រោះតែក្រុមហ៊ុន Huawei បាន​សហការណ៍​ជាមួយ Leica ដែលជាក្រុមហ៊ុនផលិតកាមេរ៉ាដ៏ធំមួយ ទើបធ្វើអោយប្រជាប្រិយភាព​របស់​ស្មាតហ្វូន Huawei ទាំងត្រកូល Mate និង P មានការកើនឡើងជាបន្តបន្ទាប់។

Cover

Final 1000x150 copy

ហើយសម្រាប់នៅឆ្នាំក្រោយ Huawei នឹងបញ្ចេញស្មាតហ្វូនបន្តតំណែងថ្មីពី P10 គឺ P11 ដែលពេល​កន្លង​មក ក៏មិនទាន់មានព័ត៌មានដែលទាក់ទងនឹងវានៅឡើយដែរ។ តែសម្រាប់ថ្ងៃនេះ ព័ត៌មាន​លេច​លឺ​មួយ​ក៏​បាន​មក​ដល់ ដោយ​គេ​និយាយថា Huawei P11 អាចនឹងបង្ហាញខ្លួនជាមួយនឹង កាមេរ៉ា​ក្រោយ​ដល់​ទៅ​បីគ្រាប់​ឯណោះ មិនមែនពីរដូចមុនទៀតទេ។ លើសពីនេះ វាអាចនឹងមានទំហំដល់ទៅ 40MP ទៀត​ផង ជាមួយនឹងមុខងារ Optical Zoom បាន 5ដង ខណៈកាមេរ៉ា Selfies ខាងមុខ អាច​នឹង​មាន​ទំហំ​ដល់​ទៅ 24MP ថែមទៀតផង។ មិនតែប៉ុណ្ណោះ មុខងារ Pro Night Mode អាចនឹងធ្វើអោយរូបភាព ដែលថតនៅពេលយប់ កាន់តែពិសេសជាងមុនផងដែរ។

Pic 1

យ៉ាងណាក៏ដោយ សម្រាប់ក្រុមហ៊ុន Huawei គឺជាមិនមានអ្វីដែលត្រូវភ្ញាក់ផ្អើលនោះទេ ប្រសិន​បើ​វា​ក្លាយ​ជា​ការ​ពិត កើតឡើងនៅឆ្នាំ 2018 មែននោះ ព្រោះ Huawei មានជំនួយការពី Leica ស្រាប់ទៅ​ហើយ។ ពត៌មានលំអិតបន្តិចបន្តួច ដែលគេបានសរសេរថា  Huawei PCE Series អាចនឹង​តំណាង​អោយ P 11 នេះតែម្តង តែសំខាន់មានពាក្យមួយឃ្លាទៀតបានសរសេរថា “ខ្ញុំមិនមែនថតរូបភាពទេ តែខ្ញុំ​បង្កើត​រូបភាព”។ យ៉ាងណា វាគ្រាន់តែជាព័ត៌មានលេចលឺប៉ុណ្ណោះ បើចង់កាន់តែច្បាស់មានតែរង់​ចាំ​ព័ត៌មាន​ផ្លូវការពី Huawei តែម្តង ទើបអាចប្រាកដបាន។ ចុះមិត្តអ្នកអាន យល់យ៉ាងណា បើវាអាច​ក្លាយ​ជា​ការ​ពិតវិញនោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 4:08 PM, 07 December
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ