ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Xiaomi ទើបដាក់ លក់ Mi Mix 2 ប្រភេទ​តួខ្លួន​សេរ៉ា​មិច​ជាមួយ​តម្លៃ​កប់!

Xiaomi ទើបដាក់ លក់ Mi Mix 2 ប្រភេទ​តួខ្លួន​សេរ៉ា​មិច​ជាមួយ​តម្លៃ​កប់!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នេះជាស្មាតហ្វូន Mi Mix ជំនាន់​ទី 2 បន្ទាប់ ពី​មាន​មនុស្ស​ម្នាក់​ចាប់​អារម្មណ៍​ច្រើន កាលពីឆ្នាំទី 1 ទើប​បាន​បន្ត​ដល់​ជំនាន់​ទី 2 នេះ។ ទោះបីជា​វាមានអេក្រង់លាតស្អាតក៏ដោយ តែទាស់ត្រង់ វាមាន​តែ​កាមេរ៉ា​ក្រោយ​ចំនួន 1 ដូច​នេះ មាន​ទស្សនៈ​ច្រើន មិនសូវចាប់អារម្មណ៍ស្របពេលសម័យនេះ គេនិយម​ចង់​ប្រើ​ស្មាតហ្វូន​កាមេរ៉ា​ក្រោយភ្លោះ។

cover

Final 1000x150 copy

ក្នុងពេលថ្មីៗនេះ Xiaomi ទើបតែបានដាក់លក់ Mi Mix 2 ដែលមានតួខ្លួនប្រភេទសេរ៉ាមិច មាន​ភាពរឹ​ង​មាំ​ជាង Mi Mix 2 ធម្មតា និងតម្លៃក៏ថ្លៃជាងដែរ ជាមួយពណ៌សេរ៉ាមិចខ្មៅក្រិបតែម្តង។ គួររំលឹកថា អេក្រង់​របស់ Mi Mix 2 នៅឆ្នាំនេះមានទំហំ 5.99 អ៊ីង ជាមួយនឹងគែមអេក្រង់ខាងក្រោម ខ្លីជាង​មុនបន្តិច។ ចំណែកកម្រិតបង្ហាញរូបភាព​របស់វា​ឡើង​ទៅ Full HD+ (2160×1080 ភិចស៊ែល) មាន​វិមាឌ​អេក្រង់ថ្មី 18:9 ជាបន្ទះបង្ហាញប្រភេទ IPS LCD ដដែល ប៉ុន្តែមានរាងកោងនៅជ្រុងទាំង 4 ដូច​ទៅ​និង LG V30 និង G6 ផង​ដែរ។  

កម្លាំងម៉ាស៊ីនស្ថិតនៅលំដាប់បកំពូល ដែលវាបានប្រើប្រាស់គ្រឿងក្នុងមានដូចជា​ បន្ទះឈីប Qualcomm Snapdragon 835, ស៊ីភីយូ 8 គ្រាប់ (4 គ្រាប់មានល្បឿន 2.45 GHz និង 4 គ្រាប់ទៀត​ល្បឿន 1.9 GHz), រ៉េមទំហំ 6GB ឬ Special Edition មានរ៉េមទំហំ 8GB, អង្គក្រាហ្វិច Adreno 540, ទំហំផ្ទុកទំហំ 64GB 128GB និង 256GB ឬ Special Edition ទំហំផ្ទុក 128GB, ប្រព័ន្ធប្រតិបត្តិការ Android Nougat 7.1 និងស្រោបដោយ MIUI 9, ទំហំថ្ម 3,400mAh និងសាកថ្មលឿនតាមបច្ចេកវិទ្យា Quick Charge 3.0 ។ វាដំណើរការបានរលូនល្អ និងអាចឱ្យ​យើង​ដំឡើង​ហ្គេមដែលមានក្រាហ្វិច​កប់​គ្រប់​ប្រភេទ ព្រមទាំងបើកកម្មវិធីចោលច្រើនផងដែរ។ ប៉ុន្តែ​យើង​ប្រាកដ​ជា​អន់ចង់ ទៅលើប្រព័ន្ធ​ប្រតិបត្តិការ​ត្រឹម Android Nougat និងការទំលាក់ទំហំថ្មមកត្រឹម 3,400mAh នេះ ព្រោះ​ស្មាតហ្វូន​មួយ​ចំនួន​ដែល​ទើបប្រកាសចេញ គេឡើងទៅ Android Oreo ទៅ​ហើយ ចំណែកថ្មវិញក៏មិនគួរ​ទំលាក់​ដល់​ទៅ 1,000mAh ដែរ។ 

កាមេរ៉ារបស់ Mi Mix 2 បានឡើងទៅមួយកម្រិតទៀត ដែលមានគុណភាពល្អជាង Mi Mix ឆ្នាំមុន​ច្រើន​ដោយ​បានបំពាក់កាមេរ៉ាទំហំ 12MP PDAF មានកម្រិត Aperture f2.0 ប្រើប្រាស់ស៊ែនស័រ Sony IMX 386 មានស៊ែនស័រទំហំ 1.25um ព្រមទាំងមុខងារទប់រំញ័រ 4-axis OIS ផងដែរ។ បើនិយាយឱ្យងាយ​យល់​គឺប្រើប្រាស់ Main កាមេរ៉ារបស់ Mi 6 ព្រមទាំងមុខងារទប់រំញ័រដូចគ្នាផងដែរ ជាមួយនឹងកាមេរ៉ា​ខាង​មុខ 5MP ។

1 2

ប្រភេទតួខ្លួនសេរ៉ាមិចនេះ មានដាក់លក់នៅចិនមុនគេ ហើយវានឹងអាចទៅដល់ប្រទេសផ្សេងៗ នៅពេល​បន្ទាប់​ទៀត ដែលពេលនេះ វាមានតម្លៃខ្ទង់ 4699 យ័ន ស្មើនឹង 710 ដុល្លារសហរដ្ឋអាមេរិច។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 4:02 PM, 07 December
  • ប្រភព: Android Authority
  • Tag: ទូរស័ព្ទ