ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Galaxy S9/ S9+ ដាក់​បង្ហាញ​នៅ​ដើម​ឆ្នាំ ២០១៨ នេះ​ហើយ! ប៉ុន្តែ​អាច​ចេញ​នៅ​ខែ​ណា?

Galaxy S9/ S9+ ដាក់​បង្ហាញ​នៅ​ដើម​ឆ្នាំ ២០១៨ នេះ​ហើយ! ប៉ុន្តែ​អាច​ចេញ​នៅ​ខែ​ណា?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីពេលកន្លងទៅ​នេះ មាន​ប្រិយ​មិត្ត​របស់​ស្មាត​ហ្វូន Galaxy ត្រកូល S ជាច្រើន​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង អំពី​ថ្ងៃ​ដាក់​បង្ហាញកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ Samsung នាដើមឆ្នាំ ២០១៨ នេះ ហើយ​ក៏​បាន​ស្នើរសួរជាច្រើនទៅកាន់ក្រុមហ៊ុនផងដែរ ព្រោះមានការប៉ាន់ស្មានជាច្រើនថា Galaxy S9 និង S9+ អាចនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ CES ប្រចាំឆ្នាំ នាខែមករា លឿនជាងរាល់ដង។

ផ្ទុយ​ទៅវិញ ក្រុមហ៊ុន Samsung ក៏ទើបតែបានប្រកាសប្រាប់អតិថិជនរបស់ខ្លួន ជាផ្លូវការហើយថា នៅ​ក្នុង​ព្រឹត្តិ​កា​រណ៍ CES ប្រចាំឆ្នាំ ២០១៨ នាខែមករានេះ នឹងមិនមានវត្តមានដាក់បង្ហាញ Galaxy S9 នោះ​ទេ។ អញ្ចឹងតើវាអាចនឹងដាក់នៅខែណាទៅវិញ?

cover

Final 1000x150 copy

ប្រសិនបើយើងងាកទៅមើលពីអតីតកាលវិញ រយៈ ៣ ឆ្នាំជាប់ៗគ្នា ក្រុមហ៊ុន Samsung តែងតែបាន​ដាក់​​បង្ហាញ​កំពូល​ស្មាត​ហ្វូន​ប្រចាំឆ្នាំរបស់​ខ្លួន​គឺ Galaxy S5 ក្នុងឆ្នាំ ២០១៤, Galaxy S6 ក្នុងឆ្នាំ ២០១៥, និង Galaxy S7 ក្នុងឆ្នាំ ២០១៦ ទាំងបីឆ្នាំនេះ គឺសុទ្ធតែបានប្រកាសចេញ​នៅក្នុង​ព្រឹត្តិការណ៍ MWC (Mobile World Congress) នៅក្នុង​ខែ​កុម្ភៈទាំងអស់។ លើកលែងតែឆ្នាំ ២០១៧ នេះទេ ដែល​ការ​បង្ហាញ​ខ្លួន​របស់ Galaxy S8/ S8+ ត្រូវបានលើកទៅដល់ខែមីនា។ ដូចនេះ យើងអាច​សន្ននិដ្ឋាន​បាន​ហើយ​ថា ស្មាតហ្វូនកំពូល Galaxy S9 អាចនិងប្រកាសចេញនៅព្រឹត្តការណ៍ MWC នា​ខែ​កុម្ភៈ​ភាគ​ច្រើន ព្រោះវា​ជា​ទម្លាប់​របស់​ក្រុមហ៊ុន Samsung ជាច្រើន​ជំនាន់​មក​ហើយ ចំណែកឯខែមីនា គឺប្រហែល​ជា​យឺត​ជាង​ក្រុមហ៊ុន​ដទៃ​បន្ដិច​ហើយ សម្រាប់ខែមករាវិញ គឺមិនអាចទៅរួចទេ។

ចំណែកឯពត៌មានមួយទៀត ដែលកំពុងតែនិយាយតៗគ្នានោះគឺ ការបង្កប់ស៊េនស័រស្គេនម្រាមដៃ នៅពី​ក្រោម​អេក្រង់។ នេះគឺជាពត៌មានពិត ដោយសារតែកន្លងមកក្រុមហ៊ុន Samsung បាន​សំងំ​ផលិត​បច្ចេក​វិទ្យា​ពិតមែន ប៉ុន្តែមានប្រភពពត៌មានមួយបានបង្ហើបថា បច្ចេកវិទ្យានេះមិនបានបំពាក់នៅលើ Galaxy S9 នោះទេ គេទុកសម្រាប់បំពាក់នៅលើ Galaxy Note 9 វិញ ព្រោះវាជាអាវុធប្រចាំឆ្នាំ។

1

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 3:33 PM, 07 December
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ