ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    Microsoft OneDrive កម្មវិធី​ផ្ទុក​ឯកសារ​ការិយា​ល័យ ទទួល​បាន​កំណែ​អាប់​ដេត​ថ្មី​កាន់​តែ​ឡូយ!

Microsoft OneDrive កម្មវិធី​ផ្ទុក​ឯកសារ​ការិយា​ល័យ ទទួល​បាន​កំណែ​អាប់​ដេត​ថ្មី​កាន់​តែ​ឡូយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រសិនបើប្រិយមិត្តទាំងអស់គ្នា ជាអ្នក​ដែល​ប្រើប្រាស់ Microsoft Office ដូច​ជា Word, Excel, Power Point, ជា​ប្រចាំ​ថ្ងៃ ហើយចង់​ផ្ទុក​ឯកសារ​ដែល​បាន​ធ្វើការរួចឱ្យមានសុវត្ថិភាពនោះ លោក​អ្នក​ប្រាកដ​ជា​ត្រូវ​ការ​កម្មវីធីណាមួយ ដើម្បី Backup ទុកហើយ។ ចំណែក ​Microsoft OneDrive គឺជាជំរើសដ៏ល្អមួយ​សម្រាប់ការប្រើប្រាស់ ព្រោះវាត្រូវបានផលិតឡើយក្រុមហ៊ុន Microsoft ដោយផ្ទាល់ និងមានភាពវៃឆ្លាត​ក្នុង​ការធ្វើការ និងងាយស្រួលសម្រាប់ប្រើប្រាស់ផងដែរ។

1

Final 1000x150 copy

នាពេលថ្មីៗនេះ ក្រុមហ៊ុន Microsoft បានបញ្ចេញកំណែអាប់ដេតថ្មីទៅលើកម្មវីធី Microsoft OneDrive សម្រាប់ Android ដែលអាចជួយសម្រួលដល់ការប្រើប្រាស់ រក្សាឯកសាររបស់​លោក​អ្នក​ឱ្យមាន​សុវត្ថិភាព​ខ្ពស់ និងរៀបចំងាយស្រួលរកផងដែរ។ ដូចនេះលោកអ្នកអាចទាញយកកម្មវិធីនេះនៅក្នុង Play Store បាន។

នៅលើកំណែអាប់ថ្មី ក្នុងកម្មវីធីនេះ វាបានផ្លាស់ប្តូរផ្ទៃមុខមាត់ប្រើប្រាស់ថ្មីស្អាតជាងមុន ងាយស្រួលរក និង​អាចស្គាល់ទៅដល់មុខមាត់សត្វចិញ្ចឹមរបស់អ្នកទៀតផង។ នៅក្នុងកម្មវិធីនេះ លោកអ្នក​អាច​ប្រើ​ប្រាស់​​សម្រាប់​ផ្ទុក​ឯកសារ​ទៅ​លើ​មេឃ (Cloud) តាមរយៈកុំព្យូទ័រ និងបើកមើលនៅលើ​ស្មាតហ្វូន​បាន​យ៉ាងស្រួល។ នៅក្នុងនោះ យើងក៏អាចអាប់ឡូតជារូបភាព, ឯកសារសំខាន់ និងអាចចែករំលែកដោយ​មាន​សុវត្ថិភាព​ខ្ពស់ ថែមទាំងអាចដាក់លេខកូដដើម្បីការពារផងដែរ។

2

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 1:29 PM, 07 December
  • ប្រភព: Play Store
  • Tag: កម្មវិធី & ហ្គេម