ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    នេះជាបន្ទះ​ឈីប Snapdragon 845! ស៊ីភីយូ​ជំនាន់​ថ្មី ក្រាហ្វិច​ក៏​​ធំ មាន​​បច្ចេក​វិទ្យា AI និង​​មាន​​សមត្ថភាព​​ថត​​វីដេអូ 4K ដល់​​ល្បឿន 60fps!

នេះជាបន្ទះ​ឈីប Snapdragon 845! ស៊ីភីយូ​ជំនាន់​ថ្មី ក្រាហ្វិច​ក៏​​ធំ មាន​​បច្ចេក​វិទ្យា AI និង​​មាន​​សមត្ថភាព​​ថត​​វីដេអូ 4K ដល់​​ល្បឿន 60fps!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ជារៀងរាល់ឆ្នាំក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប ដូច​ជា Samsung, MediaTek និង Qualcomm តែង​តែ​ផលិត​នូវ​បន្ទះ​ឈីប​ថ្មីរបស់​ខ្លួន​ដើម្បី​ផ្គត់​ផ្គង់​ទៅ​ដល់ ស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុនទូរស័ព្ទនានា ឱ្យស្មាតហ្វូន​ទាំង​នោះ​ខ្លាំង​ទៅ​ទាន់ជំនាន់ និងមានបច្ចេក​វិទ្យាប្រើប្រាស់ថ្មី ថែមទាំងអាច​អូស​ហ្គេម​និងកម្មវីធី​ធំៗ​បាន​កាន់​តែ​រលូន​ល្អ។ សម្រាប់ពេលនេះ ក្រុមហ៊ុន Qualcomm ក៏បានផលិតបន្ទះឈីប Snapdragon 845 របស់​ខ្លួន​បានយ៉ាងជោគជ័យរួចរាល់ហើយដែរ សម្រាប់ផ្គត់ផ្គង់​ទៅ​ដល់​ស្មាតហ្វូន​ជាច្រើន​នៅ​ក្នុង​សហរដ្ឋ​អាមេរិច (លើកលែង Apple) និងប្រទេសចិន, កូរ៉េ ជាដើម។ ហើយម្តងនេះ បន្ទះឈីប Snapdragon 845 គឺមានចំណុចខ្លាំងជាងមុនច្រើនមែនទែន ដែលនឹធ្វើឱ្យស្មាតហ្វូននៅឆ្នាំ ២០១៨ នេះខ្លាំងកប់ ប្លែក​ពីស្មាតហ្វូន​ដែលបានចេញពីឆ្នាំកន្លងទៅ។

cover

Final 1000x150 copy

បន្ទះឈីប Qualcomm Snapdragon 845 ប្រើប្រាស់ Architecture ក្នុងការផលិតទំហំ ១០ ណាណូ​ម៉ែត្រ ដូចទៅនឹង 835 ដែរ ជាប្រភេទ LPP FinFET និងបានប្រើប្រាស់ស៊ីភីយូថ្មី Kryo 385 មានចំនួន ៨ គ្រាប់ ដែក្រុមហ៊ុន Qualcomm បានអះអាងថា វាមានល្បឿនកាន់តែលឿនជាង SD 835 រហូតដល់ ១៥% ទៅលើល្បឿនដំណើរការ និង ៣០% ទៅលើល្បឿនក្រាហ្វិច Performace ព្រោះវាបាន​ប្រើប្រាស់​ក្រាហ្វិច​កាន់តែធំទៅដល់ Adreno 630 ដែលជាក្រាហ្វិចអាចបង្ហាញបានច្បាស់ម៉ត់ និងរលូនល្អ ទៅលើ​ហ្គេម​ក្រាហ្វិច 3D បានថេល្បឿននិងមិនធ្លាក់ Frame និងកាន់បន្ថយកម្ដៅផងដែរ។

1

ការបំពាក់ស៊ីភីយូថ្មីនេះគេហៅវាថា DynamIQ Technology ដែលប្រើប្រាស់ស៊ីភីយូ Cortex-A75 និង A55 ហើយក៏មានទំហំមេម៉ូរី L3 Cache ដល់ទៅ 2MB ដែលអាចគណនា Process បានលឿន​ផង​ដែ​រ​។ នៅក្នុងបន្ទះឈីបនេះមានស៊ីភីយូចំនួន ៨ គ្រាប់ ដោយចំនួន ៤ គ្រាប់ជាប្រភេទ Cortex-A75 មាន​ល្បឿន 2.8 GHz និងចំនួន ៤ គ្រាប់ទៀតជាប្រភេទ Cortex-A55 មានល្បឿន 1.7 GHz។ ជាមួយ​នឹង​ជំនួយ​ពីក្រាហ្វិច Adreno 630 ថ្មីរបស់វានេះ វាកាន់តែធ្វើឱ្យស្មាតហ្វូនកំពូលជំនាន់ក្រោយរបស់អ្នក មាន​សមត្ថភាព​បង្ហាញច្បាស់ទ្វេរដង ជាពិសេសទៅការបង្ហាញរូបភាពនៅលើអេក្រង់ ហើយប្រសិនបើ​យើង​ប្រើ​ប្រាស់ AR និង VR ទៀតនោះវាកាន់តែបង្ហាញបានច្បាស់ដោយសារតែបន្ទះឈីបនេះ វាអាចទ្រាំទ្រ​ទៅ​ដល់​កម្រិតបង្ហាញ 2K x 2K ជាមួយនឹងល្បឿន Refresh Rate ដល់ទៅ 120 Hz ដែលធ្វើឱ្យចលនា​បង្ហាញ​រូបភាព​រស់រវើកល្អ ហើយក៏ជួយសន្សំថ្មបានច្រើនជាង SD 835 ១០% ផងដែរ។

2

បច្ចេកវិទ្យាវៃឆ្លាត AI គឺជាជំនួយមួយផ្នែកធំទៅបន្ទះឈីប Snapdragon 845 នេះ ហើយវាពិតជា​ល្អ​មែន​ទែន​​ដែលក្រុមហ៊ុន Qualcomm ផលិតវាឡើង ព្រោះវានឹងជួយទៅដល់ស៊ីភីយូក្នុងការប្រើប្រាស់របស់​អ្នកទៅតាមតម្រូវការ និងទំហំប្រើប្រាស់។ ពោលគឺវានឹងត្រួតពិនិត្យទៅលើកម្មវីធី និងក្រាហ្វិចនៃកម្មវីធី ដោយវានឹង Boast ល្បឿននៃដំណើរការឱ្យខ្លាំងជាងមុន ៣ដង ប្រសិនយើងប្រើប្រាស់ការងារធំៗ និង​បង្កើត​ល្បឿន​ក្រាហ្វិច ៣០%។ ក៏ប៉ុន្តែប្រសិនបើយើងប្រើប្រាស់ការងារតិចតួច និងបើកម្មវិធីនៅ Background ចោលច្រើនវានឹងកាន់បន្ថយការទាញកម្មាំងផ្សេងៗ និងមិនសូវស៊ីថ្មផងដែរ។ ម្យ៉ាងវិ​ញ​ទៀត​ AI នេះវាអាចទ្រាំទ្របច្ចេកវិទ្យាសាកថ្មលឿន Quick Charge 4+ ដែលលឿនខ្លាំង សូម្បីតែ Bluetooth ក៏ឡើងទៅដល់ 5.0 ដែរ។

3

អ្វីដែល​សំខាន់មួយទៀតនោះគឺល្បឿននៃការថតរបស់វា ដោយសារតែបន្ទឈីបនេះប្រើប្រាស់ក្រាហ្វិច Adreno 630 ដូចនេះការថតវីឌីអូរបស់វាគឺ 10-bit H.264 និង H.265 សម្រាប់បំលែង ចំណែក​ឯ​ទំហំ​វិញ​គឺ 4K UHD និងទ្រាំទ្រដល់ល្បឿន 60 ប្លង់ក្នុងមួយវិនាទី ដូចនេះប្រសិនបើក្រុមហ៊ុនស្មាតហ្វូន បំពាក់​ស៊ែនស័រកាមេរ៉ាល្អ និងប្រើប្រាស់ Software កែច្នៃបន្ថែមនោះ វាកាន់តែធ្វើឱ្យសមត្ថភាពនៃការថតចេញ​ពីស្មាតហ្វូនកាន់តែច្បាស់មួយកម្រិតទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 10:52 AM, 07 December
  • ប្រភព: Android Authority
  • Tag: Accessories