ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    នេះ​ជា​ម៉ូនីទ័រ​អេក្រង់​កោង​ល្បឿន​លឿន​របស់ MSI សម្រាប់​លេង​ហ្គេម និង​មាន​តម្លៃ​ធូរ​ថ្លៃ​មែនទេ

នេះ​ជា​ម៉ូនីទ័រ​អេក្រង់​កោង​ល្បឿន​លឿន​របស់ MSI សម្រាប់​លេង​ហ្គេម និង​មាន​តម្លៃ​ធូរ​ថ្លៃ​មែនទេ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បច្ចុប្បន្នម៉ូនីទ័រជំនាន់ថ្មីភាគច្រើន ដែលបង្កើតឡើងសម្រាប់លេងហ្គេម គឺមានសមត្ថភាពកាន់តែ ខ្លាំងឡើងៗហើយ ពិសេសគឺតម្លៃរបស់វា មិនថ្លៃដូចកាលពី ប៉ុន្មានឆ្នាំនោះទេ ដោយសារតែទីផ្សារមាន ការប្រកួតប្រជែងខ្លាំង របស់ខ្លាំងជំនាន់ មុនក៏ធ្លាក់ថ្លៃ ខ្លះក៏ដាច់ស្តុក ហើយផលិតផលថ្មី ចេញមកដើម្បី បំពេញទៅដល់សេចក្ដី ត្រូវការរបស់អ្នកប្រើប្រាស់ ជាមួយនឹងតម្លៃកាន់តែ ប្រកួតប្រជែងជាងមុន ពិសេសអមមកជាមួយសមត្ថភាព កាន់តែប្រសើរ ថែមមួយកម្រិតទៀត។

1

Final 1000x150 copy

មិនខុសពីម៉ូនីទ័ររបស់ MSI ដែលផលិតឡើងសម្រាប់ Gamers ដែលចង់បានម៉ូនីទ័រ មានលក្ខណៈសម្បត្តិពិសេស ពិសេសមានតម្លៃធូរថ្លៃ មិនដល់ 300$ នោះទេ ខណៈ Gaming Monitor មួយចំនួនមានតម្លៃ លោតលើស 500$ ក៏មាន ទៅតាមម៉ាក និងម៉ូឌែល របស់វាផ្ទាល់។ ដូច្នេះវាជាពេលវេលា ល្អមួយសម្រាប់ប្រិយមិត្ត កំពុងស្វែងរកទិញ ម៉ូនីទ័រម៉ាកល្បីជាមួយតម្លៃ ធូរថ្លៃហើយ ដោយក្រុមហ៊ុន MSI មាន 3 ជម្រើសសម្រាប់ ឲ្យអ្នកជ្រើសរើសដូចជា៖

  • MSI Optix MAG24C អេក្រង់ 24 អ៊ីញ
  • MSI Optix MAG27C អេក្រង់ 27 អ៊ីញ
  • MSI Optix MAG27CQ អេក្រង់ 27 អ៊ីញ

Optix MAG24c និង MAG27c មានសមត្ថភាពបង្ហាញរូបភាពបានក្នុងកម្រិត Full HD ប៉ុណ្ណោះ តែវាបង្ហាញ ពណ៌បានដុតល្អ ពិសេសវាប្រើប្រាស់ អេក្រង់កោង ដែលធ្វើឲ្យអ្នកទទួលបាន បទពិសោធន៍ប្រើប្រាស់ថ្មី មើលពេល ប្រើប្រាស់ទូទៅ ឬលេងហ្គេម កាន់តែពេញភ្នែកល្អ ជាមួយនឹងល្បឿន Response Time ត្រឹមតែ 1ms ប៉ុណ្ណោះ លឿនហួសនិស្ស័យ ធ្វើឲ្យល្បឿន Frame រត់នៅលើអេក្រង់នេះ រលូនដូចប័រអញ្ចឹងដែរ។

2 3

សម្រាប់ម៉ូឌេល MAG27cq វិញឃើញថាវាគឺជាម៉ូឌែលកំពូល ក្នុងចំនោមទាំង 3 ម៉ូឌែល ដោយមានអេក្រង់ធំ ពិសេសមានសមត្ថភាព បង្ហាញរូបភាពបានក្នុងកម្រិត 2K ជាមួយនឹងសមត្ថភាព ដូចទៅនឹងម៉ូឌែលទាំង 2 ផងដែរ អមមក ជាមួយនឹងល្បឿន Refresh Rate 144Hz ដូចគ្នាទាំង 3 តែម្ដង ហើយអ្វីដែលកាន់តែ ពិសេសទៀតនោះគឺ MSI បានបំពាក់មកជាមួយ នឹងមុខងារ FreeSync ដែលជួយឲ្យអ្នកប្រើប្រាស់ ក្រាហ្វិចរបស់ AMD​ ទទួលបាននូវ សាច់ក្រាហ្វិច Render ដាច់បានស្អាតល្អ គ្មានជ្រាវជ្រួញ ដាច់ ឬឡើង ទឹករលកឡើយ។ ដូច្នេះសម្រាប់ប្រិយមិត្ត ដែលចង់បាន ម៉ូនីទ័រហ្គេម ដែលមានអេក្រង់កោង បង្ហាញ រូបភាពបានច្បាស់ ជាមួយអេក្រង់មាន គុណភាពល្អ ពិសេសមានមុខងារ FreeSync នោះអាចស្វែងរក ទិញវាបានក្នុងទីផ្សារ Online ដោយបច្ចុប្បន្នពុំទាន់មាន វត្តមានក្នុងទីផ្សារស្រុកខ្មែរ យើងនៅឡើយទេ ដោយចុចខាងក្រោម ដើម្បីចូលទិញ៖

យ៉ាងណាក៏ដោយសម្រាប់ម៉ូឌែលកំពូល Optix 27CQ វិញនៅមិនទាន់ចេញលក់ នៅឡើយទេ ដូច្នេះតម្លៃក៏មិនទាន់ មានទីផ្សារដែរ តែមិនថ្វីនោះទេ លេងហ្គេម ត្រឹមក្រាហ្វិច 1080p ក៏បានមិនចាំបាច់ លោតដល់ 2K នោះទេ។

4

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Por
  • 10:14 AM, 07 December
  • ប្រភព: PC Gamer
  • Tag: កុំព្យូទ័រ