ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    Nokia ដាក់​លក់​នាឡិកា Hybrid របស់​ខ្លួន​ជា​លើកដំបូង!

Nokia ដាក់​លក់​នាឡិកា Hybrid របស់​ខ្លួន​ជា​លើកដំបូង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នាឡិកានេះ Nokia បានដាក់ឲ្យកុម្ម៉ង់ តាំងពីខែវិច្ឆិកាមកម្ល៉េះ ហើយទើបតែដាក់លក់ នៅក្នុងខែនេះ លើទីផ្សារ សហរដ្ឋអាមេរិច ដែល Nokia បានដាក់ឈ្មោះវាថា Steel HR ជាប្រភេទនាឡិកា Hybrid ឌីហ្សាញឡើង ជាមួយរូបរាងសាមញ្ញ កញ្ចក់ម៉ោងរាងមូល និងខ្សែស្បែក។ នេះជាការ រចនាឡើង ដូរឈ្មោះថ្មី ពី Withing Steel HR ដែលម៉ាកសញ្ញាមួយ ដែល Nokia បង្កើតឡើងពីមុនមក តែបែរជាបរាជ័យ និងបានប្តូរមកជាឈ្មោះ Nokia Steel HR វិញ។

cover

Final 1000x150 copy

ផ្ទៃកញ្ចក់បង្ហាញម៉ោងរបស់វា ជាប្រភេទឌីជីថល, បំពាក់មកជាមួយបច្ចេកវិទ្យា វាស់ចង្វាក់បេះដូង, មុខងារតាមដានជំហ៊ាន និងការរាប់កាឡូរី ដែលបានដុតកំទេច នៅពេលដែលយើងដើរ ឬរត់។ ផ្ទៃម៉ោងនេះ ក៏អាចបង្ហាញចេញមកនូវ រាល់សារ ដែលគេផ្ញើចូល និងលេខទូរស័ព្ទ ដែលគេខលចូល ពេលយើងភ្ជាប់វា ជាមួយស្មាតហ្វូន ទាំងប្រព័ន្ធប្រតិបត្តិការ Android និង iOS តាមរយៈប្លូធុស។

នាឡិកានេះក៏មានបច្ចេកវិទ្យាការពារមិនងាយជ្រាបទឹក បានដល់ជម្រៅ 50 ម៉ែត្រ និងមានថ្ម អាចដំនើរការបាន 25 ថ្ងៃ ប្រសិនបើគ្រាន់តែ មើលតែម៉ោង និងប្រើបាន 5 ថ្ងៃនៅពេលដែល បើកមុខងារ ហាត់កីឡា។

steelhr-hm-en_md_2x maxresdefault Nokia-branded-fitness-watch range-steelhr

បញ្ជាក់៖ នាឡិកានេះ អាចភ្ជាប់ជាមួយស្មាតហ្វូនដំនើរការ Android 5.0 ឡើងទៅ និងប្រព័ន្ធដំនើរការ iOS8 ឡើងទៅ។

ចំពោះតម្លៃ វាមាន 2 ជម្រើស ដែលជម្រើសផ្ទៃកញ្ចក់ទំហំ 36 មីលីម៉ែត្រ តម្លៃ 179.95 ដុល្លារ និងទំហំ 40 មីលីម៉ែត្រ តម្លៃ 199.95 ដុល្លារ។ ខ្សែស្បែករបស់វា មានតម្លៃខ្ទង់ 45.95 ដុល្លារ។ មិត្តអ្នកអាន ក៏អាចរកទិញបានតាមគេហទំព័រអនឡាញអន្តរជាតិ ផ្សេងៗ បានផងដែរ។​

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 9:28 AM, 07 December
  • ប្រភព: Nokia
  • Tag: នាឡិកាវៃឆ្លាត