ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ហ្គេម​ចម្បាំង​​តាម​​យន្ត​ហោះ​​ទាំង 2 នេះ ពេញ​អេក្រង់ ពេញ​ភ្នែក​សម្រាប់ iOS ជា​ពិសេស iPhone X

ហ្គេម​ចម្បាំង​​តាម​​យន្ត​ហោះ​​ទាំង 2 នេះ ពេញ​អេក្រង់ ពេញ​ភ្នែក​សម្រាប់ iOS ជា​ពិសេស iPhone X

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្ត iOS ភាគច្រើន ប្រហែលជាបានដឹងហើយ iPhone X  គឺជា​ស្មាត​ហ្វូន​ដំបូង​បង្អស់​របស់ Apple ដែល​បាន​បំពាក់​នូវអេក្រង់លាត ប្រភេទ OLED ជាមួយទំហំ 5.8 អ៊ីង អាចនិយាយបានថា វា​ធំជាង​អេក្រង់​ស៊េរី Plus ថែមទៀតផង។ ប៉ុន្តែសព្វថ្ងៃនេះ កម្មវិធី និង ហ្គេមមួយចំនួន គឺមិនទាន់ Support បានពេញអេក្រង់របស់ iPhone X នៅឡើយទេ ខណៈពេលដែល Apple និង ក្រុមហ៊ុនផលិតកម្មវិធី និង ហ្គេមជាច្រើន កំពុងដុតដៃ ដុតជើង ចំពោះរឿងនេះ។

Cover

Final 1000x150 copy

ហើយសម្រាប់ថ្ងៃនេះដែរ ខ្ញុំសូមណែនាំមិត្តអ្នកអាន iOS ទាំងអស់ ជាពិសេស អ្នកដែលកំពុងប្រើ iPhone X នូវហ្គេមបាញ់យន្តហោះ សប្បាយៗចំនួន 2 សម្រាប់លេងកំសាន្ត នៅខាងក្រោមនេះ៖

  1. Sky Force Reloaded: នេះជាហ្គេម ប្រភេទចម្បាំង តាមយន្តហោះ ជាមួយនឹងសត្រូវ ក្នុងការ​ឆ្លង​កាត់​​វគ្គ​ជា​ច្រើន ហើយក្រាហ្វិចរបស់វា ក៏មិនអន់នោះដែរ ជាមួយនឹងទំហំ 579 MB។

Pic 1

  1. Galaxy on Fire 3: នេះជាហ្គេម ប្រភេទបាញ់ និង ចម្បាំងគ្នា តាមយន្តហោះ ជាមួយ​នឹង​សត្រូវ​នៅ​ក្រៅ​ផែន​ដី ក្នុងការឆ្លងកាត់វគ្គជាច្រើន បើនិយាយពីក្រាហ្វិចរបស់វាវិញ គឺច្បាស់កប់តែម្តង ជាមួយ​នឹងទំហំ 1.5GB។

Pic 2

ដូច្នេះ មិត្តអ្នកអាន iOS ទាំងអស់គ្នា​ ដែលមានចំណាប់អារម្មណ៍ អាចសាកល្បងទាញ យកទៅលេងបាន ព្រោះហ្គេមទាំង 2 នេះ មិនមានគិតលុយ ចេញពី App Store អីនោះទេ អញ្ចឹង មិនថា​អ្នកកំពុងប្រើ iPhone X រឺ iPhone ស៊េរីក្រោមហ្នឹង ក៏អាចទាញយកបានដែរ។ សូម្បីតែខ្ញំ ក៏បានសាកល្បងលេង វា​បាន​ប៉ុន្មាន​ថ្ងៃរួចមកហើយ​ គឺល្អសម្រាប់ការលេងកំសាន្ត ព្រោះតែវាពេញអេក្រង់ ពេញភ្នែកតែម្តង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 4:33 PM, 06 December
  • ប្រភព: App Store
  • Tag: កម្មវិធី & ហ្គេម