ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    នេះជាដុំសាក ដែល​មាន​តម្លៃ​សមរម្យ និង​អាច​សាក​បាន​ដល់​ទៅ 6 ឧបករណ៍ឯណោះ!

នេះជាដុំសាក ដែល​មាន​តម្លៃ​សមរម្យ និង​អាច​សាក​បាន​ដល់​ទៅ 6 ឧបករណ៍ឯណោះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សព្វថ្ងៃនេះ Adapter ដែលគ្រប់គ្នាតែងតែហៅថា​ ដុំ​សាក​នោះ គឺ​មាន​តម្លៃ​ថ្លៃ​គួរសម ដោយ​ផលិតផល​ដុំ​សាក​ខ្លះ ស៊ី​លើ​ប្រេន តែសាកបានតែមួយឧបករណ៍ មានតម្លៃជាង 10$ ចំណែកដុំសាកខ្លះទៀត អាច​សាក​បាន​​ដល់​ទៅ 3 រឺ 4 ឧបករណ៍​ប៉ុណ្ណោះ តែតម្លៃវិញមិនក្រោម 20$ នោះទេ។ អញ្ចឹង តើមិត្តអ្នកអាន​ទាំង​អស់គ្នា ចង់​ស្គាល់ ដុំសាកដែលមានតម្លៃសមរម្យ និង អាចសាកបានលើសពី 5 ឧបករណ៍ដែររឺទេ?

Cover

Final 1000x150 copy

អញ្ចឹងថ្ងៃនេះដែរ ខ្ញុំសូមណែ​នាំ មិត្តអ្នកអានទាំងអស់គ្នា អោយបានស្គាល់នូវ ដុំសាកមួយ ដែល​អាច​សាក​បាន​ដល់ទៅ 6 ឧបករណ៍ឯណោះ ក្នុងពេលតែមួយ ដោយវាមានឈ្មោះថា Aukey។ វាមាន​រន្ធ​សាក​សម្រាប់​ខ្សែ USB ចំនួន 2 រន្ធ និង មានរន្ធសម្រាប់ដោតឌុយស៊េរី AC ទាំងជើង 2 រឺ 3 មានចំនួន 4 រន្ធ​ផងដែរ។ វានឹងសាកថ្មឧបករណ៍ តាមរយៈ USB បានពីរព្រមគ្នាជាមួយនឹង កម្លាំងសរុប 2.1A ។ មិន​ត្រឹម​តែប៉ុណ្ណោះ វាក៏មានភ្លើងសម្រាប់ បំភ្លឺពេលយប់ ដោយវានឹងបើកដោយស្វ័យប្រវត្តិបាន​ថែម​ទៀត​ផង ហើយយើងក៏អាចសារេកម្រិតពន្លឺអោយទាប តាមដែលអ្នកចង់ផងដែរ។

Pic 1

លើសពីនេះ វាក៏មានជើងទម្រមួយ សម្រាប់ទ្រទូរស័ព្ទរបស់អ្នក អោយជាប់នឹងខ្លួនដុំសាកនេះបាន ខណៈ​ពេល​កំពុងសាកថ្មផងដែរ។ ចំពោះតម្លៃ គឺសមរម្យមែនទែន ត្រឹម 15$ តែប៉ុណ្ណោះ ជាមួយនឹង ការ ធានា រយៈពេល 24 ខែថែមទៀតផង។ មិត្តអ្នកអាន អាចស្វែងរកទិញដុំសាកនេះ តាមរយៈគេហទំព័ររបស់ Amazon បាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 3:42 PM, 06 December
  • ប្រភព: iMore
  • Tag: Accessories