ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    សន្ទុះ​នៃ​ឧបករណ៍​ដំនើរ​ការ iOS11 មាន​ការ​កើន​ឡើង​យឺត!

សន្ទុះ​នៃ​ឧបករណ៍​ដំនើរ​ការ iOS11 មាន​ការ​កើន​ឡើង​យឺត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

តាមរបាយការណ៍ ដែលបាន​ចេញ​ផ្សាយ ក្នុង​ខែ​នេះ បាន​ឲ្យ​យើង​ដឹង​ថា ជំនាន់ iOS ណាខ្លះ ដែល​កំពុង​ប្រើ​លើ​ឧបករណ៍​ដំនើរការ iOS ទាំង​អស់​របស់ Apple បាន​ប៉ុន្មាន​ភាគរយ។ ដែលយើងបានដឹងថា iOS11 បាន​គ្រប់គ្រង 59 ភាគរយ ដែលកំពុងដំនើរការលើឧបករណ៍ iOS ទាំងអស់។ នៅ​មាន 33 ភា​គ​រយ​ទៀត ដែលកំពុងតែដំនើរការប្រព័ន្ធប្រតិបត្តិការ iOS10 ។ ឥលូវនេះ ប្រព័ន្ធប្រតិបត្តិការ ចុង​ក្រោយ​របស់ iOS ដល់ជំនាន់ 11.2 ហើយ រួមបន្ថែមមុខងារថ្មី Apple Pay Cash ។

cover

Final 1000x150 copy

បន្តថា នៅសល់តែ 8 ភាគរយ ទៀតប៉ុណ្ណោះ ដែលដំនើរការ iOS9 ចុះក្រោម។ បើប្រៀបធៀបជាមួយ​ខែ​មុន​នេះ iOS11 បានកើនឡើងចាប់ពី 52 ភាគរយ ដល់ 59 ភាគរយ ក្នុងខែនេះ។ តាមការវិភាគ នេះ​ជា​ភាគ​រយទាប និងការកើនឡើងយឺត បើគិតតាំងពីថ្ងៃចេញដាក់ឲ្យអាប់ដេតដំបូង ក្នុងខែកញ្ញាមក​ដល់​ពេល​នេះ ដោយសារតែ មានបញ្ហាតិចតួច កើតឡើង នៅពេលដែលអាប់ដេត iOS11 ដំបូង និង​បញ្ហាស៊ីថ្មពេក ទើប​បានជាមិនសូវមានអ្នកចាប់អារម្មណ៍លើការអាប់ដេត។

iOS-11-market-share

គិតតាំងពីដំបូងមក កំណែអាប់ដេតបន្តតូច ចេញមកសឹងតែរាល់សប្តាហ៍ អ្នកដែលកំពុងប្រើក៏ធុញទ្រាន់ អ្នក​ដែល​មិនទាន់បានប្រើឮបែបនេះ ក៏គ្មានចិត្តចង់អាប់ដេត ទើបការកើនឡើងយឺតបែបនេះ តែអ្នក​ខ្លះ​ក៏​ពេញ​ចិត្ត​ដែលបានប្រើប្រាស់មុខងារសម្បូរបែប ស្រដៀងទៅនឹងស្មាតហ្វូន Android ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Hong
  • 2:23 PM, 06 December
  • ប្រភព: Apple
  • Tag: ទូរស័ព្ទ