ទំព័រដើម    >    កុំព្យូទ័រ    >    ព័ត៌មាន    >    នេះជាកុំព្យូទ័រ​កូន​កាត់​ដំបូង​បង្អស់ ដែល​បំពាក់​បន្ទះ​ឈីប Snapdragon 835!

នេះជាកុំព្យូទ័រ​កូន​កាត់​ដំបូង​បង្អស់ ដែល​បំពាក់​បន្ទះ​ឈីប Snapdragon 835!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រសិនបើយើងមើលទៅលើ កុំព្យូទ័រ​ភាគ​ច្រើន ៩៩,៩% គឺសុទ្ធ​តែ​​ប្រើ​ប្រាស់​​នូវ​បន្ទះ​ឈីប​ស៊ីភីយូ​របស់​ក្រុម​ហ៊ុន Intel ទាំងអស់ ហើយក៏មានថេប្លេតមួយចំនួនធំក៏បានប្រើប្រាស់បន្ទះឈីប Intel ផងដែរ មិន​ថា​វា​ជា​ថេប្លេតដែលដំណើរការដោយ Android ឬក៏ Windows ឡើយ។ ចំឡែកតែកុំព្យូទ័រកូនកាត់ របស់​ក្រុមហ៊ុន HP មួយគ្រឿងនេះទេ ដែលបានបំពាក់មកនូវបន្ទះឈីបស៊ីភីយូរបស់ Qualcomm ស៊េរី Snapdragon 835 ដូចជា​ស្មាត​ហ្វូន​​កំពូលនា​ឆ្នាំ ២០១៧ នេះ។

cover

Final 1000x150 copy

កុំព្យូទ័រកូនកាត់មួយគ្រឿងនេះ មានឈ្មោះថា HP Envy X2 ត្រូវបានផលិតយ៉ាងពិសេស ដែលយើង​អាច​និយាយ​បាន​ថា​វាជាកុំព្យូទ័រ 2-in-1 សម្រាប់ប្រើប្រាស់ដោតជាប់ជាមួយ Keyboard ដូច Laptop ក៏បាន ឬអាចដោះចេញប្រើប្រាស់​ដូច​ជា​ថេប្លេតក៏បាន និងមានរបៀបប្រើប្រាស់ភាពច្រើនដូចទៅនឹង Microsoft Surface Pro អញ្ចឹង​ដែរ។ HP Envy X2 មានតួខ្លួនទាំងមូលស្រោបដោយអាលុយមីញ៉ូមរលោង មាន​សភាព​ស្រស់​ស្អាត​ទាក់​ទាញ មានកម្រាស់ត្រឹមតែ ៦.៩ មីលីម៉ែត្រ និងមានទំងន់ប្រហែល ៧០០ ក្រាម​ប៉ុណ្ណោះ ហើយយើងក៏អាចភ្ជាប់វាជាមួយនឹងក្ដាចុច ដែលមានភ្លើងពណ៌ស យ៉ាងស្រស់ស្អាតទៀតផង។

1 2

3

ចំពោះលក្ខណៈសម្បត្តិទូទៅរបស់ HP Envy X2 នេះវិញ ត្រូវបានបំពាក់មកនូវគ្រឿងម៉ាស៊ីន​ពិសេស​ជាង​កុំព្យូទ័រ​កូនកាត់ Surface ដទៃទៀត ដោយវាត្រូវបានប្រើប្រាស់គ្រឿងម៉ាស៊ីនស្រដៀងទៅនឹងថេប្លេត និង​ស្មាតហ្វូនកំពូលដែរ៖

  • បន្ទះឈីប Snapdragon 835
  • រ៉េម 4GB ប្រភេទ LPDDR4X និងមាន Slot អាចដំឡើងដល់ 8GB
  • ទំហំ​ផ្ទុកទិន្នន័យច្រើនជម្រើសពី 64GB ទៅដល់ 256GB
  • បំពាក់អេក្រង់ខាងមុខជាប្រភេទ IPS ដែលមានទំហំ ១២.៣ អ៊ីង
  • អាចបង្ហាញរូបភាពក្នុងកម្រិត Full HD (1920 x 1280 ភិចស៊ែល)
  • មានកាមេរ៉ាក្រោយទំហំ ១៣ មេហ្កាភិចស៊ែល
  • មានកាមេរ៉ាខាងមុខទំហំ ៥ មេហ្កាភិចស៊ែល
  • ប្រើប្រាស់រន្ធសាក USB Type-C
  • មានរន្ធបន្ថែមមេម៉ូរីកាតដល់ 256GB និងអាចដាក់ស៊ីមកាតបាន
  • ហើយអ្វីដែលពិសេសនោះ គឺវាប្រើប្រាស់បច្ចេកវិទ្យាបំពងសម្លេង Bang & Olufsen ដូចជា​កំពូល​ស្មាតហ្វូន​របស់ LG ដែរ។

4 5

កុំព្យូទ័រនេះ ត្រូវបានដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 10 ដែលមានរបៀប​ប្រើប្រាស់​ដូច​ជា​កុំព្យូទ័រ និងអាចប៉ះបញ្ជា​ដូច​ជា​ថេប្លេត និងមានប៊ិចសម្រាប់ប្រើប្រាស់ដូចជា Microsoft Surface Pro ទៀត​ផង។ ដូចនេះ​ការ​ប្រើប្រាស់​របស់​វា គឺ​លើស​ពី​កុំព្យូទ័រ និងលើសពីថេប្លេត ដោយ​សារ​យើង​អាច​ប្រើប្រាស់​និងតម្លើងកម្មវិធីទូទៅបានដូចជាកុំព្យូទ័រទូទៅ និងមានប៊ិចគូស ហើយ​អាច​ប៉ះបញ្ជា​បាន​យ៉ាង​ឡូយ។

6

ចំពោះថ្ងៃដាក់លក់របស់ HP Envy X2 នេះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ វាអាច​នឹង​ដាក់​លក់​ជា​ផ្លូវ​ការ​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ​ហើយ ដែលតម្លៃរបស់វាក៏មិនទាន់ជាក់លាក់ដែរ ដោយគេអាចប៉ាន់ស្មាន​បាន​ថា​វា​មាន​ត​ម្លៃប្រហែលពីចន្លោះ ៦០០ ដុល្លារទៅដល់ ៨០០ ដុល្លារ ទៅតាម Specs កម្លាំងម៉ាស៊ីន​ដែល​យើង​ជ្រើស​រើស។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 1:21 PM, 06 December
  • ប្រភព: Engadget
  • Tag: កុំព្យូទ័រ