ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ថតរូបភាព​អោយ​ព្រាល​ទៅ​តាម​កន្លែង ដែល​ចង់​អោយ​ព្រាល ជាមួយ​នឹង​កម្មវិធី​មួយ​នេះ

ថតរូបភាព​អោយ​ព្រាល​ទៅ​តាម​កន្លែង ដែល​ចង់​អោយ​ព្រាល ជាមួយ​នឹង​កម្មវិធី​មួយ​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រហែលជាមាន ប្រិយមិត្ត​អ្នក​អាន​ជា​ច្រើន ​កំពុងស្វែង​​រក​កម្មវិធី ដ៏​​ងាយ​​ស្រួល​​មួយ ក្នុង​ការកែ​រូប​ភាព​ផ្សេងៗ ដើម្បី​​អោយ​​វា​​ព្រាល​​ទៅ​​តាម កន្លែង​ដែលខ្លួន​ចង់​បាន ខណៈដែលស្មាតហ្វូន កាមេរ៉ាភ្លោះ មួយ​ចំនួន​បានបង្កើតនូវមុខងារ Portrait រឺ Focus ជាដើម សម្រាប់ថតរូបអោយព្រាលតែម្តង។ អញ្ចឹង​សម្រាប់​ថ្ងៃ​នេះ​ដែរ ខ្ញុំសូមណែនាំ មិត្តអ្នកអានទាំងអស់គ្នា អោយបានស្គាល់នូវកម្មវិធីមួយ ដែល​កាត់​ចំនុច​ព្រាល ត្រង់កន្លែងដែលអ្នកចង់ Focus អោយបានលឿនថែមទៀតផង។

Cover

Final 1000x150 copy

កម្មវិធីនេះមានឈ្មោះថា Focos ដែលអាចអោយលោក អ្នកធ្វើការថត និង ចាប់យករូបភាពផ្សេងៗ អោយ​​ទៅ​​ជាព្រាលតាមកន្លែងដែលខ្លួន ចង់អោយព្រាលខ្លាំងក៏បានដែរ លើសពីនេះ ទៅ​ទៀតនៅក្នុង កម្មវិធីនេះ លោកអ្នកក៏អាចផ្តិតយករូបភាពបានភ្លាមៗផងដែរ គ្រាន់តែកម្មវិធីនេះ អាចប្រើបានជាមួយ​តែ​ស្មាតហ្វូន​ដែលមានកាមេរ៉ាភ្លោះប៉ុណ្ណោះ ដូចជា iPhone 7 Plus, 8 Plus និង iPhone X។

មិត្តអ្នកអាន អាចទស្សនាវីដេអូបន្ថែមនៅទីនេះបាន៖

កម្មវិធីនេះ មិនមានសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ឡើយ ប៉ុន្តែមានកម្មវិធីផ្សេងៗ សម្រាប់ជំនួស​បាន គ្រាន់​​តែមិនសូវមានលក្ខណៈពិសេស ដូចកម្មវិធីនេះប៉ុន្មាន​ទេ។ ដូច្នេះមិត្តអ្នកអាន iOS ដែល​កំពុង​ប្រើ iPhone កាមេរ៉ាភ្លោះ អាចសាកល្បងទាញយកកម្មវិធីនេះ​បាន ព្រោះវាមិនមានគិតថ្លៃអីនោះទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Sunny
  • 11:33 AM, 06 December
  • ប្រភព: App Store
  • Tag: កម្មវិធី & ហ្គេម