ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Samsung កំពុង​តែ​ផលិត​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ ៥១២ ជីកាបៃ!

Samsung កំពុង​តែ​ផលិត​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ ៥១២ ជីកាបៃ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ទំហំផ្ទុកទិន្នន័យក្នុងស្មាតហ្វូនលំដាប់កំពូល នាពេលបច្ចុប្បន្ននេះ ភាគច្រើនគឺមានទំហំ ៦៤ ជីកាបៃឡើងទៅ ស្ទើរតែគ្រប់ម៉ូឌែលទៅហើយ ហើយវាក៏មានម៉ូឌែល ១២៨ ជីកាបៃ និងម៉ូឌែលធំ បំផុតដល់ ២៥៦ ជីកាបៃ។ ហើយទំហំផ្ទុកទិន្នន័យ ២៥៦ ជីកាបៃនេះ មិនសូវមានស្មាតហ្វូន ច្រើនប្រើនោះទេ គឺមានតែ iPhone, Galaxy Note 8 និង Mi Mix ប៉ុណ្ណោះ។ បើស្មាតហ្វូនម៉ូឌែលដទៃវិញ គេសុខចិត្តបន្ថែម ជារន្ធដោត SD Card ខាងក្រៅបន្ថែមដល់ ២៥៦ ជីកាបៃវិញ។ ដូចនេះរឿងទំហំ ផ្ទុកទិន្នន័យ មិនសូវចោទជាបញ្ហា ច្រើនទេ សម្រាប់អ្នកប្រើប្រាស់ កំពូលស្មាតហ្វូន នាពេលបច្ចុប្បន្ននេះ យ៉ាងណាមិញ ប្រសិនបើអ្នកនៅ តែមានបញ្ហាចោទ ចំពោះទំហំផ្ទុក ២៥៦ ជីកាបៃ ពេលនេះក្រុមហ៊ុន Samsung បានកំពុង តែដោះស្រាយជូន លោកអ្នកហើយ។

cover

Final 1000x150 copy

ក្រុមហ៊ុន Samsung កំពុងតែសម្ងំយ៉ាងញាប់ដៃញាប់ជើង ដើម្បីផលិតទំហំផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីនដ៏ធំបំផុត ប្រចាំឆ្នាំ ២០១៨ ដែលមិនធ្លាប់ពីមុនមក គឺទំហំផ្ទុករហូតទៅដល់ ៥១២ ជីកាបៃ ដែលស្ទើរតែ ធំជាង  HDD របស់កុំព្យូទ័រ មួយចំនួនទៅទៀត។ ទំហំផ្ទុកទិន្នន័យថ្មីនេះ គឺប្រើប្រាស់បច្ចេកវិទ្យា ផលិតថ្មី ដោយវាប្រើប្រាស់ ជាបន្ទះឈីបចំនួន ៦៤ ស្រទាប់ ចែកចេញជា ២ ផ្នែក ដោយ ៨ ស្រទាប់ ជាប្រភេទថ្មីមានល្បឿនលឿនខ្លាំង និង ៤៨ ស្រទាប់ទៀត ប្រើប្រាស់ជាប្រភេទ eUFS ដូចជាទំហំផ្ទុក របស់ស្មាតហ្វូនកំពូល ក្នុងឆ្នាំនេះដែរ។

Samsung អះអាងថា ទំហំផ្ទុកទិន្នន័យនេះ វាល្បឿនលឿនខ្លាំងមែនទែន ដោយវាមានល្បឿន Read ដល់ទៅ 860 MB ក្នុងមួយវិនាទី និងល្បឿន Write ដល់ទៅ 255 MB ក្នុងមួយវិនាទី ដែលល្បឿនប៉ុណ្ណេះ វាអាច Copy File ដែលមានទំហំ 5GB បានពេញចេញ មកដាក់លើ Device ផ្សេងទៀត ប្រើប្រាស់ពេលត្រឹមតែ ២០ វិនាទីប៉ុណ្ណោះ។

ខាងក្រោមនេះ ជាពត៌មានល្បឿន Input/output ក្នុងមួយវិនាទីរបស់វា៖

1

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 10:45 AM, 06 December
  • ប្រភព: GSM Arena
  • Tag: Accessories