ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Honor V10 ទើប​នឹង​ប្រកាស អាច​ជា​ដៃ​គូ​ប្រកួត​ជាមួយ​នឹង OnePlus 5T

Honor V10 ទើប​នឹង​ប្រកាស អាច​ជា​ដៃ​គូ​ប្រកួត​ជាមួយ​នឹង OnePlus 5T

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Honor ផ្ទាល់បាន ធ្វើការដាក់បង្ហាញ នូវស្មាតហ្វូន ជំនាន់ថ្មីរបស់ខ្លួន មួយម៉ូឌែលហើយ ដែលមានលក្ខណៈសម្បត្តិ គួរអោយកត់ សម្គាល់ច្រើន ហើយវាមានឈ្មោះថា Honor V10 ឬ Honor View 10។ ហើយស្មាតហ្វូននេះដែរ ត្រូវបានគេ ប្រៀបធៀបថា ជាជម្រើសមួយ ក្នុងការ ប្រកួតជាមួយនឹង ស្មាតហ្វូនកំពូលរបស់ OnePlus គឺ OnePlus 5T។

Cover

Final 1000x150 copy

Honor V10 នេះដែរ ចែក Spec តជំនាន់ពី Huawei Mate 10 Pro ច្រើន ទាំងអេក្រង់ បន្ទះឈីប និងកាមេរ៉ា គឺខុសគ្នា បន្តិចបន្តួចប៉ុណ្ណោះ បូកផ្សំជាមួយនឹង រូបរាងឌីហ្សាញថ្មីនេះ ធ្វើអោយវា មានតម្លៃធូរថ្លៃជាងមុន អាចនិយាយបានថា ស្ថិតនៅក្នុងជួរមួយ ជាមួយនឹង OnePlus 5T ដែរ។ ចំពោះលក្ខណៈសម្បត្តិវិញ វាត្រូវបានបំពាក់នូវ៖

  • អេក្រង់លាតសន្ធឹងទំហំ 6.0 អ៊ីញ ជាមួយនឹងកម្រិត Ratio 16:9 អមមដោយ រូបរាងស្រោប ដោយ លោហៈធាតុ ពេញតួខ្លួន
  • បន្ទះឈីបជំនាន់ចុងក្រោយរបស់ Huawei Kirin 970 ជាមួយនឹង RAM 6GB + 128GB នៃអង្គចងចាំ
  • ប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ស្រោបដោយ EMUI 8.0
  • ថាមពលថ្មទំហំ 4000 mAh
  • កាមេរ៉ាខាងក្រោយភ្លោះទំហំ 16MP RGB Sensor
  • ទ្រនាប់ស្កេនម្រាមដៃ នៅខាងមុខលើប៊ូតុង Home
  • និងផ្នែកផ្សេងៗជាច្រើនទៀត!

1

ស្មាតហ្វូននេះដែរ នឹងចាប់ផ្តើម ចរាចរណ៍នៅលើទីផ្សារ អន្តរជាតិ ចាប់ពីដើមឆ្នាំ 2018 ទៅហើយ ដែលត្រូវនឹងថ្ងៃទី 8 ខែមករា ឆ្នាំ 2018 ជាមួយនឹងតម្លៃ 499$ តែសម្រាប់តែ ប្រទេសមួយ ចំនួនប៉ុណ្ណោះ ដូចជា អង់គ្លេស, បារាំង, អាល្លឺម៉ង់, អ៊ីតាលី និងអេស្ប៉ាញ។ តម្លៃនេះ គឺស្មើនឹង OnePlus 5T តែម្តង តែចំពោះរូបរាង គឺអាស្រ័យទៅលើ ចំណូលចិត្ត របស់អ្នកតែប៉ុណ្ណោះ។ យ៉ាងណាមិញ ចំពោះតម្លៃពេលវា មក ដល់ខ្មែរ គឺអាចនឹងឡើង ជាងនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Mai
  • 10:22 AM, 06 December
  • ប្រភព: Phone Arena
  • Tag: ទូរស័ព្ទ