ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    OnePlus 5T Star Wars Edition នឹង​ដាក់​បង្ហាញ​នៅ​ថ្ងៃ​ទី ១៥ ធ្នូ​ខាង​មុខ​នេះ​ហើយ!

OnePlus 5T Star Wars Edition នឹង​ដាក់​បង្ហាញ​នៅ​ថ្ងៃ​ទី ១៥ ធ្នូ​ខាង​មុខ​នេះ​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ខ្សែភាពយន្ដដ៏ល្បល្បាញ Star Wars វគ្គ The Last Jedi នឹងត្រូវចាក់បញ្ចាំង ជាផ្លូវការទូទាំង ពិភពលោកនៅក្នុងថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៧ នេះហើយ។ ចំណែកឯក្រុមហ៊ុន​ OnePlus វិញ ក៏ជាប្រិយមិត្តរបស់ខ្សែ ភាពយន្ដនេះផងដែរ ហើយថែមទាំងត្រៀម បញ្ចេញនូវស្មាតហ្វូនកំពូល ចុងក្រោយរបស់ខ្លួន OnePlus 5T ដោយត្រូវ បានរចនាជា Star Wars Limited Edition យ៉ាងពិសេស ដើម្បីដាក់លក់ទៀតផង។

1

Final 1000x150 copy

OnePlus 5T Star Wars Limited Edition នេះនឹងត្រូវប្រកាសចេញជាផ្លូវការ នៅចំថ្ងៃ ដែលខ្សែភាពយន្ដ Star Wars ចាក់បញ្ចាំង ផងដែរ គឺនៅថ្ងៃទី ១៥ ធ្នូ ដោយវាមិនមានលក់ ទូលំទូលាយច្រើន គ្រឿងដូចជា OnePlus 5T ពណ៌ខ្មៅ ធម្មតាឡើយ ពោលគឺវាមានលក់តែ នៅក្នុងប្រទេស មួយចំនួនប៉ុណ្ណោះ ដូចជាប្រទេសឥណ្ឌា សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិច ជាដើម។ ចំណែកចំនួននៃ ការលក់ ក្រុមហ៊ុន OnePlus នៅមិនទាន់​បញ្ជាក់ ឱ្យដឹងនៅឡើយទេ។ 

ទស្សនាវីឌីអូខាងក្រោម៖

សម្រាប់ OnePlus 5T Star Wars Limited Edition នេះត្រូវបាន រចនាយ៉ាងពិសេស វាមានរចនាបថខាងក្រៅ យ៉ាងស្រស់ស្អាតជាង OnePlus ពីមុនមក ព្រោះខ្នងខាងក្រោយ របស់វាត្រូវ បានស្រោប មកនូវអាលុយ មីញ៉ូមរឹងមាំ ពណ៌ស ជាមួយនឹង រូបអក្សរ ឡូហ្គូ Star Wars ពណ៌ក្រហម និងមានប៊ូតុង Alert Slider ពណ៌ក្រហម ទៀតផង ដែលមើលទៅខុសប្លែក ពីស្មាតហ្វូនផ្សេងៗ និងសាកសម ជាស្មាតហ្វូនដែលប្លែក និងមានតម្លៃ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

Subscribe

  • ដោយ: Phearum
  • 9:24 AM, 06 December
  • ប្រភព: Phone Arena
  • Tag: ទូរស័ព្ទ