ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    ពេល​នេះ​កម្មវិធី Gmail អាច​ប្រើ​បាន​ពេញ​ជាមួយ​នឹង​អេក្រង់ iPhone X ហើយ

ពេល​នេះ​កម្មវិធី Gmail អាច​ប្រើ​បាន​ពេញ​ជាមួយ​នឹង​អេក្រង់ iPhone X ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាល​ពី​ប៉ុន្មានថ្ងៃមុន​នេះ ក្រុមហ៊ុន Google បានធ្វើការ Update កម្មវិធីផែនទីរបស់ខ្លួន ជាផ្លូវការ ដើម្បី Support ជាមួយ iPhone X  ដោយចាប់ពេលពេល នេះតទៅ កម្មវិធី Google Maps នឹងបង្ហាញ ផ្ទៃពេញអេក្រង់លាតទំហំ 5.8 អ៊ីង របស់ស្មាតហ្វូន មួយនេះ ហើយវានឹងលែងឃើញទំហំ មិនពេញលេញ ដូចមុនទៀតឡើយ។

Cover

Final 1000x150 copy

ហើយសម្រាប់ថ្ងៃនេះ Google ក៏បានអភិវឌ្ឍន៍បន្ថែមកម្មវិធីមួយទៀត អោយ Support ជាមួយនឹង iPhone X នោះគឺកម្មវិធី Gmail ដោយកាលពី Version ចាស់ កម្មវិធី Gmail មិនទាន់អាចបង្ហាញបាន ពេញអេក្រង់លាត OLED នេះទេ។ រីឯសម្រាប់ ការទស្សនាវិញ ក៏កាន់តែប្រសើរ ជាងមុនផងដែរ ព្រោះផ្ទៃនៃកម្មវិធី បានលាតសន្ធឹងគ្មាន សល់សាច់នោះទេ អញ្ចឹងហើយ វាធ្វើអោយអ្នក ដែលប្រើ iPhone X មានអារម្មណ៍ថា ខ្លួនកំពុងកាន់ iPhone X តែម្តង។ 

Pic 1

ដូច្នេះ វាជាដំណឹងល្អមួយផងដែរ ដោយកម្មវិធីមួយចំនួន កំពុងវិវត្តន៍ខ្លួន អោយ Support ទៅនឹងអេក្រង់លាត របស់ iPhone X។ អញ្ចឹងសម្រាប់អ្នក ដែលកំពុងតែមាន ស្មាតហ្វូនមួយនេះ នៅក្នុងដៃ គួរតែ Check នៅក្នុង App Store ដើម្បីធ្វើការ Update នោះអ្នកនឹងទទួលបាន ចំនុចល្អនេះហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 4:21 PM, 05 December
  • ប្រភព: Phone Arena
  • Tag: កម្មវិធី & ហ្គេម