ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    បច្ចេកវិទ្យានៅលើ iPhone X ត្រៀម​នឹង​យក​ទៅ​ប្រើប្រាស់​នៅ​លើ Apple Watch និង MacBook ជំនាន់ថ្មី

បច្ចេកវិទ្យានៅលើ iPhone X ត្រៀម​នឹង​យក​ទៅ​ប្រើប្រាស់​នៅ​លើ Apple Watch និង MacBook ជំនាន់ថ្មី

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

iPhone X គឺជាការបោះជំហ៊ានខ្ពស់មួយរបស់ Apple ព្រោះនៅពីខាងក្រៅ​នរណា​ក៏​សរសើ​រ​អំពី​អេក្រង់​របស់​វា​ដែរ ហើយ​មិន​ត្រឹ​ម​តែ​អេក្រង់​នោះទេ សូម្បីតែមុខងារ ប្រព័ន្ធដំណើរការ ក៏ដូចជាការប្រើប្រាស់​ទូទៅ iPhone X អាចធ្វើឲ្យម្ចាស់របស់វាពេញចិត្តនូវសាច់ប្រាក់ជាច្រើនដែលខ្លួនបានជះទៅលើវា។ មិន​តែ​ប៉ុណ្ណោះ បើយើងមើលទៅលើគ្រឿងខាងក្នុង ដែលមហាជន ឬអ្នកប្រើប្រាស់ទូទៅមិន​ដែល​គិត​ទៅ​ដល់​នោះ ឃើញថា Apple បានបង្កើតនូវ Logic Board របស់ iPhone X ក្នុងទំហំមួយតូច គឺតូចជាង Logic Board បំពាក់នៅលើ iPhone 7/7 Plus និង 8/8 Plus ថែមទៀត ជាមួយនឹងល្បឿនកាន់តែ​លឿន​ជាង​មុន។

1

Final 1000x150 copy

ជុំវិញ Logic Board កាន់តែតូច និងមានសមត្ថភាពបញ្ជូន​ទិន្នន័យ​ពី​ឈីប​មួយ​ទៅ​កាន់​ឈីប​មួយ​ទៀត​បាន​រហ័ស​នោះ ក៏ដោយសារតែ Apple បានប្រើប្រាស់សារធាតុ Liquid Crystal Polymer ហៅកាត់ថា LCP ដែលអនុញ្ញាតឲ្យ Board បញ្ជូនទិន្នន័យបានរហ័ស ដោយឆ្លងកាត់ពីមួយទៅមួយបានលឿនបំផុត ដោយ​បច្ចេកវិទ្យានេះ អាចនឹងត្រូវយកទៅប្រើប្រាស់នៅលើ Logic Board របស់ Apple Watch ពិសេស​គឺ MacBook ជំនាន់ថ្មី ដែលធ្វើឲ្យល្បឿនបញ្ជូនទិន្នន័យកាន់តែរហ័សទាន់ចិត្ត ពិសេសសល់កន្លែងធំជាង​មុន សម្រាប់ដាក់បំពេញថ្មឲ្យបានកាន់តែធំ ធ្វើឲ្យការប្រើប្រាស់បានកាន់តែយូរម៉ោងថែមទៀត។

2

ប្រភពដដែលរបស់ KGI បានបន្ថែមថា Apple ក៏នឹងត្រៀមប្រើប្រាស់ផ្នែករឹងបង្កើតជាអង់តែន ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា LCP នៅលើ Apple Watch ក៏ដូច​ជា​ផលិត​ផល​ផ្សេងៗ​ទៀត​នា​ឆ្នាំ​ក្រោយនេះ ដែល​ជាបន្ទះ Board កាន់តែលឿនជាងមុន អាចផ្ទេរទិន្នន័យបានរហ័ស។ យ៉ាងណាក៏ដោយ យើង​ក៏​មិន​ទាន់​អាច​និយាយ 100% បានដែរថា Apple អាចនឹងបង្រួម Logic Board ឲ្យកាន់តែតូចជាង​មុន​សម្រាប់​ផលិតផល​ត្រៀមចេញនាឆ្នាំ 2018 នោះទេ ដោយសារតែនេះជាដំនឹងដំបូងជុំវិញការវាយតម្លៃ តែបើ​វា​ពិត​ជា​នឹង​កើត​មានឡើងមែននោះ ឆ្នាំក្រោយផលិតផល Apple ភាគច្រើន នឹងមានទំហំថ្មធំជាងមុន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Por
  • 4:15 PM, 05 December
  • ប្រភព: BGR
  • Tag: ទូរស័ព្ទ