ទំព័រដើម    >    Accessories    >    ព័ត៌មាន    >    Apple ចេញ​លក់​ខ្សែ​នាឡិកា និង​ស្រោម​ការពារ iPhone ថ្មីៗ​ពណ៌​ខ្ចី​ល្អ​ណាស់!

Apple ចេញ​លក់​ខ្សែ​នាឡិកា និង​ស្រោម​ការពារ iPhone ថ្មីៗ​ពណ៌​ខ្ចី​ល្អ​ណាស់!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងថ្ងៃនេះតែម្តង ក្រុមហ៊ុនយក្ស Apple ទើប​បញ្ចេញ​នូវ​ខ្សែ​សម្រាប់​នាឡិកា​ឆ្លាត​វៃ និង​ស្រោម​ការពារ iPhone ចំនួន 3 ពណ៌ថ្មីៗ​ដូចគ្នា ដែល​ពណ៌​ទាំង​នោះ ស្រស់ល្អណាស់ ជាពិសេសពណ៌លឿងខ្ចី​ហ្នឹងហ្មង​។ ពណ៌​ទាំងនោះ យើងអាចសាមញ្ញថា ពណ៌ទឹកក្រូច, ពណ៌បៃតងចាស់ និងពណ៌លឿងខ្ចី តែវាមាន​ឈ្មោះ​ហៅជាអង់គ្លេសគឺមិនធម្មតា។
cover

Final 1000x150 copy

សម្រាប់ពណ៌ទឹកក្រូច (Spicy Orange), ពណ៌បៃតងចាស់ (Dark Teal) និងពណ៌លឿងខ្ចី (Flash) ។ សម្រាប់ខ្សែនាឡិកាពណ៌លឿងខ្ចី មានតែខ្សែជាប្រភេទជ័រ, ពណ៌ទឹកក្រូច មានជាប្រភេទខ្សែជ័រផង និង​ខ្សែនីឡុង​ផង។ ខ្សែជ័រនេះមានគ្រប់ទំហំតម្រូវតួខ្លួន Apple Watch ទំហំ 38mm និង 42 mm ជាមួយ​តម្លៃ 49 ដុល្លារដូចគ្នា។ ចំពោះស្រោមការពារ iPhone 8/8 Plus និង iPhone X វិញ ជាប្រភេទស៊ីលីកូន មាន​ចំនួន 3 ពណ៌ថ្មីដូចគ្នា ដែលយើងបានរៀបរាប់ខាងលើនេះ តែពណ៌ Dark Teal បែរជាហៅ Cosmos Blue វិញ ដោយសារវាធ្លាប់មានជាប្រភេទស្រោមស្បែក ដែលធ្លាប់ដាក់លក់ពីមុន។

apple-cases 2017-12-05_135106

សម្រាប់ស្រោម iPhone 8 នេះ មានតម្លៃខ្ទង់ 35 ដុល្លារ រីឯ iPhone X និង iPhone 8 Plus តម្លៃខ្ទង់ 39 ដុល្លារ។ ដែលអ្នកអាចរកឈ្មួញក្នុងស្រុកជួយរកទិញអោយបាន ហើយអ្នកក៏អាចមើលលេង​បានក្នុង​វេបសាយ​ផ្លូវការរបស់ Apple ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 2:02 PM, 05 December
  • ប្រភព: Apple
  • Tag: Accessories