ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Vivo នឹង​មាន X20 FIFA World Cup Edition មួយ​ជម្រើស​ទៀត

Vivo នឹង​មាន X20 FIFA World Cup Edition មួយ​ជម្រើស​ទៀត

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Vivo X20 ជាស្មាតហ្វូនមានអេក្រង់​លាត​ទី 1 របស់​ក្រុមហ៊ុន Vivo ហើយ​វា​ក៏មាន​លក្ខណៈ មួយ​ចំនួន​ស្រដៀង​ ទៅ​នឹង Vivo V7+ ដែរ ក៏​ប៉ុន្តែ Vivo X20 គឺមាន​លក្ខណៈ​ប្រសើរ ច្រើនជាង ព្រោះវាជា ស្មាតហ្វូន​លំដាប់​ខ្ពស់ជាង​។ Vivo X20 ទទួលបានការ កោតសរសើរច្រើន អំពីការរចនាអេក្រង់លាត របស់​វា និងបំពាក់ កាមេរ៉ាភ្លោះនេះ។ មិនតែប៉ុណ្ណោះក្រុមហ៊ុន Vivo ក៏បានបញ្ចេញនូវពណ៌ថ្មី មួយទៀត​ផងដែរ សម្រាប់ Vivo X20 គឺពណ៌ King of Glory Edition ដោយវារាងស្រដៀងនឹងស្មាតហ្វូន Oppo R11 King of Glory ដែលបានចេញកាលពីខែកញ្ញា កន្លងទៅដែរ។ ។

Cover

Final 1000x150 copy

គួររំលឹកដែរថា កាលពីដើមឆ្នាំនេះVivo ធ្លាប់បានប្រកាសម្តងហើយ អំពីភាពជាដៃគូជាមួយ FIFA ក្នុងរយៈ​ពេល​ប្រាំមួយឆ្នាំបន្ទាប់ រួមទាំងការប្រកួត World Cup នៅក្នុងប្រទេសរុស្ស៊ី 2018 និង Qatar 2022 ផង​ដែរ។ ជាមួយកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Vivo ក៏បានបង្ហាញអោយឃើញនូវ Edition ថ្មីមួយទៀត គឺ X20 FIFA World Cup Edition ដោយវាតំណាងអោយការប្រកួតបាល់ទាត់ដ៏ធំនេះ។ មន្រ្តីរបស់ FIFA ទាំង​អស់ នឹងទទួលបានទូរស័ព្ទ Edition នេះ សម្រាប់ប្រើប្រាស់ក្នុងអំឡុងពេល​ការប្រកួតបាល់​ទាត់​ពិភពលោក នៅប្រទេសរុស្ស៊ី ដែលនឹងរៀបចំឡើង នៅឆ្នាំក្រោយនេះ ចន្លោះថ្ងៃទី 14 ខែមិថុនា និង ថ្ងៃទី 15 ខែកក្កដា 2018។ ប៉ុន្តែស្មាតហ្វូនេះ នឹងត្រូវបានបង្ហាញខ្លូន នៅក្នុងពិធីមួយ នៅទីក្រុងម៉ូស្គូ ប្រទេស​រុស្ស៊ី មុនការប្រកួតបាល់ទាត់ពិភពលោកចាប់ផ្តើម។

Pic 1

Vivo X20 FIFA World Cup Edition មានអេក្រង់ទំហំ 6.1​​ អ៊ីង, មានកាមេរ៉ាភ្លោះដដែល ជាមួយ​នឹង​ការ​បំពាក់​នូវ​បន្ទះឈីប Snapdragon 660, RAM ទំហំ 4GB, អង្គចងចាំ 64GB នឹងអាចបន្ថែមមេម៉ូរី ដល់​ទៅ 256GB តាមរយៈ រន្ធស៊ីមកាត រឺ រន្ធដោត microSD ។  សម្រាប់ចំនុចដែលវាភាពខុសគ្នាពី X20 ធម្មតា​នោះគឺ គ្រាន់តែវាមាន LOGO ការប្រកួតបាល់ទាត់ FIFA នៅខាងក្រោយខ្នងប៉ុណ្ណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Sunny
  • 1:20 PM, 05 December
  • ប្រភព: GSM Arena
  • Tag: ទូរស័ព្ទ