ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    Nokia 9 អាច​នឹង​ជា​ស្មាតហ្វូន​ដែល​ស្ដារ​កេរិ៍្ត​ឈ្មោះអោយ Nokia ឡើង​វិញ!

Nokia 9 អាច​នឹង​ជា​ស្មាតហ្វូន​ដែល​ស្ដារ​កេរិ៍្ត​ឈ្មោះអោយ Nokia ឡើង​វិញ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Nokia នាក្នុងឆ្នាំ ២០១៧ មិនសូវជាទទួលការចាប់អារម្មណ៍ខ្លាំងប៉ុន្មានទេ ព្រោះនៅពេលនេះ ស្មាតហ្វូនកំពូលជាច្រើន កំពុងតែប្រជែងគ្នាខ្លាំង មានលក្ខណៈសម្បត្តិ ល្អច្រើន មានមុខងារលេចធ្លោ ដូចជាស្គេនមុខ និងប្រសីភ្នែក មានកាមេរ៉ាភ្លោះ កម្លាំងម៉ាស៊ីនខ្លាំងៗ និងមានអេក្រង់ លាតផងដែរ ធ្វើឱ្យ Nokia 8 ជាអាវុធធំ របស់ក្រុមហ៊ុន HMD នេះ ពិបាកក្នុងការ ប្រជែងបន្ដិចហើយ អញ្ចឹងមានតែសង្ឃឹម ទៅលើ Nokia 9 នាឆ្នាំក្រោយ នេះទេ។

cover

Final 1000x150 copy

ហើយសម្រាប់ពេលនេះ មានពត៌មានលេចលឺអំពី Nokia 9 បណ្ដើរៗហើយ ដោយវាអាចនឹងប្រកាស ចេញនៅថ្ងៃទី ១៩ ខែមករា ដើមឆ្នាំ ២០១៨ នេះតែម្ដង នៅក្នុងប្រទេសចិន។ នៅថ្ងៃនោះដែរ ក្រុមហ៊ុន HMD អាចនឹងបញ្ចេញស្មាតហ្វូន កំពូលចំនួន ២ ស៊េរី គឺ Nokia 9 និង Nokia 8 (2018) ដែលត្រូវចេញមកប្រជែងខ្លាំង ជាមួយនឹងក្រុមហ៊ុនដទៃ មិនមែនលំៗ ដូចមុននោះទេ។ បើយោងតាមពត៌មាន មួយចំនួនបានបង្ហើប ប្រើប្រាស់ថា Nokia 9 នឹងបំពាក់នូវអេក្រង់ AMOLED ដែលកោងនៅគែម សងខាង ដូចជាស្មាតហ្វូន Galaxy S និង Galaxy Note ដែលមានទំហំ ៥,៥ អ៊ីង ជាមួយនឹងកម្រិតបង្ហាញ រូបភាព Quad HD+ និងមានវិមាត្រ 18:9 លាតទ្រវែង ដែលហៅថា All-Screen។

1 2 3

សម្រាប់លក្ខណៈសម្បត្តិមួយចំនួនទៀត ដូចជានឹងប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 845 ជំនាន់ចុងក្រោយ អមមកជាមួយនឹងរ៉េម 6GB និងទំហំផ្ទុក 64GB/128GB និងមានកាមេរ៉ាភ្លោះ នៅខាងក្រោយ ដែលមានសមត្ថភាព ថតបានលេចធ្លោរ និងបំពាក់អាវក្រោះ ការពារទឹកកម្រិត IP67 ទៀតផង។ Nokia 9 អាចនឹងដាក់លក់ នៅក្នុងតម្លៃត្រឹមតែ 558 ដុល្លារប៉ុណ្ណោះ សម្រាប់ម៉ូឌែល 64GB និងតម្លៃ 634 ដុល្លារ សម្រាប់ម៉ូឌែល 128GB។

អញ្ចឹងនេះគ្រាន់តែជាពត៌មានលេចធ្លាយមួយចំនួន របស់ Nokia 9 ប៉ុណ្ណោះ ហើយសម្រាប់ពត៌មាន ជាក់លាក់ ដែលក្រុមហ៊ុន HDM ប្រកាសជាផ្លូវការ យ៉ាងណានោះ នៅមិនទាន់មាន ប្រភពពត៌មានណា បញ្ជាក់ឱ្យច្បាស់លាស់ នៅឡើយទេ អញ្ចឹងមានតែរង់ចាំ មើលនៅដើមឆ្នាំក្រោយនេះ ទាំងអស់គ្នាប៉ុណ្ណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Phearum
  • 12:41 PM, 05 December
  • ប្រភព: Phone Arena
  • Tag: ទូរស័ព្ទ