ទំព័រដើម    >    កម្មវិធី & ហ្គេម    >    ព័ត៌មាន    >    នេះកម្មវិធី​បន្ថែម​អក្សរ​ក្បាច់​អង់គ្លេស​ច្រើន​ស្ទីល​ដើម្បី​លម្អ​លើ​រូបភាព!

នេះកម្មវិធី​បន្ថែម​អក្សរ​ក្បាច់​អង់គ្លេស​ច្រើន​ស្ទីល​ដើម្បី​លម្អ​លើ​រូបភាព!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

និយាយតាមត្រង់ កម្មវិធីនេះ ពិតជា សម្បូរ ទៅដោយ​ អក្សរអង់​គ្លេស​ក្បូរ​ក្បាច់ ច្រើន​ស្ទីល​ ឬម៉ូត ដែល​អ្នក​អាច​នឹង​ពេញចិត្ត ទាញយកទៅប្រើប្រាស់ ដើម្បីលម្អទៅលើរូបភាពរបស់អ្នក ឲ្យមើល​ទៅ​កាន់​តែ​ទាក់​ទាញ​លើសមួយកម្រិតទៀត។

cover

Final 1000x150 copy

កម្មវិធីនេះ មានឈ្មោះ Canva ដែលពាំនាំមកជាមួយនូវអក្សរអង់គ្លេសបន្ថែមពីលើរូបភាព ជាមួយ​ពាក្យពេជន៍​សមរម្យ នឹង​ទាក់​ទាញ សាកសមជាមួយរូបភាព និងអាចឆ្លុះបញ្ចាំងពីអត្ថន័យរបស់រូបភាព ដល់​មនុស្សគ្រប់គ្នា ជំនួសឲ្យការនិយាយ។ លើសពីនេះ អ្នកក៏អាចដាក់បន្ថែមនូវស៊ុមរូបរាងប្លែកៗ, បន្ថែម filter ផ្សេងៗ និងសសេរអក្សរតាមការចង់បានរបស់អ្នកក៏បានដែរ រួមទាំងរូបភាពទេសភាព ជាង 3000 រូបសម្រាប់ឲ្យអ្នកជ្រើសរើស។

***ចុចត្រង់នេះ សម្រាប់ Android

***ចុចត្រង់នេះ សម្រាប់ iOS

មិនអាក់អន់ស្រពន់ចិត្តទៀតទេ កម្មវិធីនេះ​ មានវត្តមានតែនៅលើ ប្រព័ន្ធប្រតិបត្តិការ Android និង iOS តែម្តង ដូចនេះ សង្ឃឹមថា មិត្តអ្នកអានចូលចិត្តកែរូបភាព លើស្មាតហ្វូន Android ឬ iOS គួរតែសាក​ល្បង​ប្រើកម្មវិធីនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 11:31 AM, 05 December
  • ប្រភព: Play Store
  • Tag: កម្មវិធី & ហ្គេម