ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    Lamborghini Urus ជាប្រភេទ​រថយន្ត SUV ស៊េរី​ចុង​ក្រោយ​ដែល​មាន​តម្លៃ 20 ម៉ឺន​ដុល្លារ!

Lamborghini Urus ជាប្រភេទ​រថយន្ត SUV ស៊េរី​ចុង​ក្រោយ​ដែល​មាន​តម្លៃ 20 ម៉ឺន​ដុល្លារ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុនផលិត​រថយន្ត Lamborghini ធ្លាប់​តែ​មាន​ឈ្មោះ​ល្បី​ល្បាញ ក្នុង​ការ​ផលិត​នូវ​រថយន្ត​ស្ព័រ​ដែល​មាន​តម្លៃ​រាប់​ស៊ិប​ម៉ឺន​ដុល្លារ និង​ស៊េរីខ្លះ ដល់តម្លៃលានទៀតផង តែប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកគេ បាន​បញ្ចេញ​នូវរថយន្តប្រភេទគ្រួសារ SUV ដែលមានកំលាំងម៉ាស៊ីនខ្លាំងគួរសម ជាមួយរូបរាងថ្មី និង​បំពាក់​មក​ជាមួយ​បច្ចេកវិទ្យាទំនើបៗទៀតផង។

cover

Final 1000x150 copy

រថយន្តប្រភេទ SUV ដែលទើបតែដាក់បង្ហាញដោយ Lamborghini នោះ ហៅថា Lamborghini Urus ។ វាផលិតក្នុងគោលដៅប្រជែងទីផ្សារជាមួយ Bentley Bentayga, Mercedes-Benz G-Wagen, Land Rover Range Rover និង Porsche Cayenne ដែលកំពុងមានការពេញនិយមលើទីផ្សារ​អន្តរជាតិ​។​

បើនិយាយពីរូបរាងរបស់រថយន្តនេះ ក៏នៅតែមានរក្សាទម្រង់ឌីហ្សាញស្រដៀងទៅនឹងរថយន្តស្ព័ររបស់​ក្រុមហ៊ុន​ពួកគេ ដោយគ្រាន់តែសណ្ឋា​នខុសគ្នា ដោយសារនេះជាប្រភេទរថយន្ត SUV សម្រាប់ក្រុម​គ្រួសារ ដូចនេះវាតម្រូវឲ្យជិះបានគ្នាច្រើនជាង និងដាក់អីវ៉ាន់បាននៅផ្នែកខាងក្រោយ។ មានទ្វារចំនួន 4 និងផ្នែកខាងក្នុងពូកស្រោបដោយស្បែក គ្រាន់តែតាបឡូ ស្រដៀងទៅនឹងរថយន្ត Range Rover បន្តិច។ វាមានបំពាក់មកជាមួយបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ កម្រិត 2 អាចឲ្យម៉ាស៊ីនបន្ថយល្បឿន បន្ថែម​ល្បឿន​តាម​ស្ថានភាពនៅចំពោះមុខ និងចាប់ហ្រ្វាំង។

រថយន្តនេះ មានម៉ាស៊ីនសាំង 4.0-liter ប្រភេទម៉ាស៊ីន V8 កំលាំងម៉ាស៊ីនល្បឿន 650 កំលាំងសេះ ដែល​អាច​រត់​បានល្បឿនលឿន 190 ម៉ាលក្នុងមួយម៉ោង។ អាចជាន់បានល្បឿនចាប់ពី 0 ដល់ 62 ម៉ាល​ក្នុង​មួយ​ម៉ោង ត្រឹមតែ 3.6 វិនាទី។

493269

Autodesk VRED Professional 2014 SR1-SP7

493271 493272 493273 493412 493415 493416 (1)

Urus នេះ ដាក់លក់នៅក្នុងរដូវស្លឹកឈើលាស់ អំឡុងតែមិនាឆ្នាំក្រោយ ជាមួយតម្លៃដាក់លក់ដំបូងខ្ទង់ 200,000 ដុល្លារ នៅសហរដ្ឋអាមេរិច។ ដំបូងចេញជាគំរូ មានមតិមួយចំនួនគិតថា វាដូចជាមិន​សូវ​ស្អាត​ទេ តែពេលនេះ​ចេញរូបភាពពិត​ទើបដឹងថា​រថយន្តនេះ​ពិតជាមានរូបរាងថ្លៃថ្នូរ និងកំលាំងម៉ាស៊ីន​គួរ​សម​។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!

subscribe1-23

  • ដោយ: Hong
  • 10:39 AM, 05 December
  • ប្រភព: The Verge
  • Tag: យានយន្ត